ពលករខ្មែរយ៉ាងហោចណាស់ ២១នាក់ បានជាប់នៅតំបន់មជ្ឈិមបូព៌ា និងគ្មានប្រាក់ចំណូល ៣ខែមកហើយ ក្រោយពីកិច្ចសន្យាការងាររបស់ពួកគេត្រូវបានរោងចក្របញ្ចប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ការអនុម័តច្បាប់សន្តិសុខជាតិនោះបានបណ្តាលឲ្យក្រុមសកម្មជនជាច្រើនបិទភ្លាមៗ ខណៈដែលអ្នកខ្លះបានលុបចោលការចុះផ្សាយនៅលើបណ្តាញព័ត៌មានសង្គមដោយសារការភ័យខ្លាចថា ច្បាប់ថ្មីនេះអាចបញ្ជូនពួកគេទៅកាន់ពន្ធនាគារ។
លោក ធួក រ៉ាត់ វ័យ៧០ឆ្នាំ ឪពុកបង្កើតរបស់លោក មុនី ប្រាប់វីអូអេ នៅក្រៅរបងតុលាការកំពូលថា កូនប្រុសបង្កើតរបស់លោក បានរងអយុត្តិធម៌ចំពោះអំពើដែលកូនប្រុសរបស់លោកមិនបានប្រព្រឹត្ត។
ថ្វីបើដីកាតុលាការសរសេរថាការចាប់ខ្លួននេះ យោងតាមរបាយការណ៍របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញក៏ដោយ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញប្រាប់ VOA នៅថ្ងៃពុធនេះថា សមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការតែប៉ុណ្ណោះ។
អ្នករិះគន់រូបលោកមានការព្រួយបារម្ភថា អាជ្ញាធរនឹងបកស្រាយច្បាប់ប្រឆាំងអំពើភេវរកម្មថ្មីដើម្បីបញ្ឈប់រាល់សកម្មភាពរបស់អ្នកប្រឆាំង។ អ្នកវិភាគលើកឡើងថា មនុស្សមួយចំនួនដែលមានការពាក់ព័ន្ធនឹងក្រុមកុម្មុយនិស្តនឹងក្លាយជាគោលដៅពិសេសនៃការបង្រ្កាបនេះ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ចាត់ទុកថា វិធានការរដ្ឋាភិបាលចាប់ខ្លួនលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរជាការ«ចុកមាត់កុំឲ្យឮសំឡេងប្រឆាំង» ហើយបានទាមទារឲ្យដោះលែងអ្នកកាសែតរូបនេះ។
ស្រុកចំនួន៣ ដែលរងផលប៉ះពាល់មានស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន។ នេះបើតាមការបញ្ជាក់របស់លោក ប៉ឹក សោភ័ណ ប្រធានអង្គការពន្លកខ្មែរ។ លោកបន្ថែមថា ៥០ទៅ៦០ ភាគរយ នៃប្រជាពលរដ្ឋដែលរងគ្រោះដោយការវិនិយោគនោះ ជាពលរដ្ឋជនជាតិដើមភាគតិចកួយ។
ប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលត្រូវបានរកឃើញថា បានរំលោភសិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរ បាននាំគ្រឿងចក្រឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅសហគមន៍បឹងឈូកអេ ក្នុងខណ្ឌឫស្សីកែវ។
ប្រទេសចិនបានព្រមាននៅថ្ងៃចន្ទនេះថា ខ្លួននឹងដាក់កំហិតទិដ្ឋាការលើពលរដ្ឋអាមេរិកាំងណាដែលបាន «ធ្វើទង្វើមិនល្អ» ទាក់ទិននឹងរឿងទីក្រុងហុងកុង។
តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យប្រទេសមីយ៉ាន់ម៉ាដាក់របាយការណ៍ស្តីពីវិធានការដែលខ្លួនបានប្រើប្រាស់ដើម្បីគោរពតាមសេចក្តីសម្រេចរបស់តុលាការក្នុងរយៈពេល៤ខែ និងដាក់របាយការណ៍តាមដានជាបន្តបន្ទាប់រៀងរាល់៦ខែម្តង»។
លោក Yu Wensheng មេធាវីសិទ្ធិមនុស្សចិនដ៏លេចធ្លោម្នាក់ ត្រូវបានកាត់ទោសដោយសម្ងាត់ឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំពីបទញុះញង់ឲ្យមានការផ្ដួលរំលំរដ្ឋាភិបាល។
ព័ត៌មានផ្សេងទៀត
No media source currently available