ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានស្នើឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតឱ្យបានពេញលេញលើការធ្វើឃាតលោកបណ្ឌិតកែម ឡី អតីតអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះនៅកម្ពុជា។
ថ្ងៃសុក្រនេះ នៅឯឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានការធ្វើពិធីបុណ្យខួបគម្រប់បួនឆ្នាំនៃមរណភាពរបស់លោក កែម ឡី អ្នកវិភាគនយោបាយ ដែលត្រូវបានគេបាញ់ស្លាប់កាលពី ៤ឆ្នាំមុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
មួយថ្ងៃមុខខួប៤ឆ្នាំនៃឃាតកម្មសម្លាប់លោកកែម ឡី កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៣០ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ(អ.ស.ប.)។
របាយការណ៍ដែលមានចំណងជើងថា «ទ្រោមខ្លួន តែមិនចុះចាញ់» ឬ DOWN, BUT NOT OUT នេះ បានពណ៌នាថា ការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គឺជាឆុតឆាកចុងក្រោយនៃការប៉ុនប៉ងជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជា ដើម្បីបំបិទលំហសេរីភាពរបស់អង្គការសង្គមស៊ីវិល។
លោក ហ៊ុន វណ្ណៈ អាយុ ៣៨ ឆ្នាំ ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមយុវជនបានដើរពីផ្ទះលោក កែម ឡី ក្នុងខេត្តតាកែវតាមដងផ្លូវ ដើម្បីចែកសៀវភៅអំពីលោក កែម ឡី និងចែកបន្តោងសោ ដែលមានរូបលោក កែម ឡី ផងដែរ។
កងកម្លាំងចម្រុះជាង៥០នាក់បានរារាំងមិនឲ្យយុវជនរបស់ចលនាមាតាធម្មជាតិ និងយុវជនឯទៀតដែលគាំទ្រលោកកែម ឡី ជិត១០នាក់ និងព្រះសង្ឃជាង១០អង្គទៀត ធ្វើពិធីរំឭកខួបបួនឆ្នាំនៃការស្លាប់លោកបណ្ឌិតកែម ឡីនៅស្ថានីយប្រេងសាំងកាល់តិច ស្តុបបូកគោ នាទីក្រុងភ្នំពេញ នៅថ្ងៃទី៨ ខែ
ការប្រឈមមុខរវាងក្រុមយុវជនវ័យក្មេងមួយក្រុមនៃចលនាមាតាធម្មជាតិ ដែលមានគ្នាបីទៅបួននាក់និងកងសន្តិសុខចម្រុះរាប់សិបនាក់ បានកើតឡើងក្នុងបរិវេណស្ថានីយប្រេងសាំង កាល់តិច ស្ថិតនៅស្តូបបូកគោ ខណ្ឌចំការមន នៅពេលក្រុមយុវជនទាំងនោះមានបំណងធ្វើពិធីរំឭកខួបបួនឆ្នាំនៃឃាតកម្មលើលោក កែម ឡី។
ដោយយកលេសថាជាបញ្ហាសន្តិសុខជាតិ គណបក្សកុម្មុយនិស្តចិនកំពុងប្រើប្រាស់ច្បាប់សន្តិសុខដែលទើបត្រូវបានប្រកាសឲ្យប្រើកាលពីពេលថ្មីៗនេះ ដើម្បីការពារ និងពង្រីកការគ្រប់គ្រងអំណាចផ្ដាច់ការនិយមបក្សតែមួយ លើទីក្រុងហុងកុង ដែលជាអតីតដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស។
នៅក្នុងពិធីរំឭកខួបបួនឆ្នាំនេះ យុវជនដែលមានពាក់អាវយឺតភ្ជាប់ជាមួយរូបថតលោក កែម ឡី ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់បឹងត្របែក ចាប់ខ្លួនទាក់ទិនការចូលរួមពិធីរំឭកខួបនោះ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្ស។
ក្រុមគ្រួសាររបស់លោកកែម ឡីអះអាងថា៤ឆ្នាំមកនេះ មិនមានយុត្តិធម៌ពិតប្រាកដសម្រាប់ពួកគេនោះទេ។
របាយការណ៍មួយដែលត្រូវដាក់ស្នើដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.បានរិះគន់អ្វីដែលហៅថាសង្គ្រាមរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ប្រឆាំងគ្រឿងញៀន។សង្គ្រាមនេះបានបណ្តាលឱ្យមានការសម្លាប់មនុស្សរាប់ពាន់នាក់ ដោយជាប់សង្ស័យថា ជួញដូរគ្រឿងញៀន។
បីថ្ងៃមុនខួបបួនឆ្នាំនៃឃាតកម្មសម្លាប់លោក កែម ឡី ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងសហរដ្ឋអាមេរិក ទទូចឲ្យតុលាការបង្ហាញវីដេអូឃាតកម្មសម្លាប់លោក កែម ឡី។
ព័ត៌មានផ្សេងទៀត
No media source currently available