ប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលត្រូវបានរកឃើញថា បានរំលោភសិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរ បាននាំគ្រឿងចក្រឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅសហគមន៍បឹងឈូកអេ ក្នុងខណ្ឌឫស្សីកែវ។
ប្រទេសចិនបានព្រមាននៅថ្ងៃចន្ទនេះថា ខ្លួននឹងដាក់កំហិតទិដ្ឋាការលើពលរដ្ឋអាមេរិកាំងណាដែលបាន «ធ្វើទង្វើមិនល្អ» ទាក់ទិននឹងរឿងទីក្រុងហុងកុង។
តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យប្រទេសមីយ៉ាន់ម៉ាដាក់របាយការណ៍ស្តីពីវិធានការដែលខ្លួនបានប្រើប្រាស់ដើម្បីគោរពតាមសេចក្តីសម្រេចរបស់តុលាការក្នុងរយៈពេល៤ខែ និងដាក់របាយការណ៍តាមដានជាបន្តបន្ទាប់រៀងរាល់៦ខែម្តង»។
លោក Yu Wensheng មេធាវីសិទ្ធិមនុស្សចិនដ៏លេចធ្លោម្នាក់ ត្រូវបានកាត់ទោសដោយសម្ងាត់ឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំពីបទញុះញង់ឲ្យមានការផ្ដួលរំលំរដ្ឋាភិបាល។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ការកាប់សម្លាប់នៅទីលាន Tiananmen ដែលជាការបង្ក្រាបដ៏បង្ហូរឈាមមួយ ត្រូវបានរដ្ឋាភិបាលចិនបំបិទមិនឲ្យមានការពិភាក្សាជាសាធារណៈ។
បើតាមរបាយការណ៍ចុងក្រោយសម្រាប់ឆ្នាំ២០២០ នេះ ដែលចេញផ្សាយនៅសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិក បានចាប់ផ្តើមពីការបញ្ជាក់ចំៗថា រដ្ឋាភិបាលកម្ពុជា មិនបានចាត់វិធានការដល់កម្រិតស្តង់ដាអប្បរមាពេញលេញ ក្នុងការកម្ចាត់ការជួញដូរមនុស្សនៅឡើយទេ។
បើតាមញត្តិនោះ ពួកគេទាំង១៥នាក់ ត្រូវបានចាប់ខ្លួនតាំងពីដើមឆ្នាំ២០២០។ ពួកគេលើកឡើងថា គ្រួសាររបស់ពួកគេមិនបានប្រព្រឹត្តអ្វីដែលខុសច្បាប់ជាតិ និងអន្តរជាតិនោះទេ។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា រហូតមកដល់ថ្ងៃនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចសន្និដ្ឋានថា ព័ត៌មាននៃការបាត់ខ្លួនសកម្មជនថៃរូបនោះ ពិតកម្រិតណានោះទេ។
កម្មកររោងចក្រ HANA តវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ គឺមួយថ្ងៃក្រោយពីសហជីព និងសហព័ន្ធការងារជាង១០ ស្នើឲ្យក្រសួងការងារជំរុញឲ្យថៅកែរោងចក្រ និងក្រុមហ៊ុន បើកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០ ដល់កម្មករ។
បទចោទប្រកាន់ព្រហ្មទណ្ឌជាច្រើន និងការស៊ើបអង្កេតរបស់ប៉ូលិសទៅលើអ្នករិះគន់រដ្ឋាភិបាលម៉ាឡេស៊ីថ្មីដែលកំពុងតែត្រៀមខ្លួនប្រឆាំងនឹងអ្នករិះគន់បានធ្វើឱ្យក្រុមសិទ្ធិមនុស្ស មានការព្រួយបារម្ភថា ការការពារសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសនេះកំពុងតែធ្លាក់ចុះ។
សំណើរបស់ចក្រភពអង់គ្លេសអនុញ្ញាតឱ្យអ្នកស្រុកហុងកុងជិតបីលាននាក់ទៅរស់នៅអង់គ្លេសដែលនាំឱ្យប្រទេសចិនខឹងសម្បាខ្លាំង។
ព័ត៌មានផ្សេងទៀត
No media source currently available