ស្រុកគាស់ក្រឡ ជាអតីតតំបន់ផ្តាច់ខ្លួនខ្មែរក្រហម ដែលនៅជាប់នឹងស្រុកសំឡូត។ ក្រោយការផ្តាច់ខ្លួន ដីតំបន់នេះត្រូវបានចែកដល់យោធា ដើម្បីពួកគេអាចរស់នៅបាន។
ច្បាប់ថ្មីនេះ នឹងដាក់ទោសទណ្ឌធ្ងន់ធ្ងរលើអំពើល្មើសច្បាប់ទាំងឡាយណាដែលប្រឆាំងនឹងរដ្ឋ ហើយនឹងបញ្ចប់សិទ្ធិសេរីភាពសំខាន់ៗជាច្រើន ដែលប្រជាជនក្នុងទីក្រុងមួយនេះ ធ្លាប់មានកន្លងមក។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA ព្រះអង្គ លួន សុវ៉ាត មានសង្ឃដីកាថា ចាប់តាំងពីដើមខែមិថុនា ព្រះអង្គបានភៀសព្រះកាយទៅស្នាក់នៅប្រទេសថៃមួយរយៈ ហើយព្រះអង្គបានចាកចេញទៅប្រទេសស្វីស កាលពីថ្ងៃសុក្រសប្តាហ៍មុន។ រហូតមកដល់ពេលនេះ ព្រះអង្គកំពុងស្នាក់នៅប្រទេសស្វីស។
អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃច័ន្ទនេះ បានសម្រេចបញ្ជូនឧកញ៉ាម្នាក់ទៅតុលការការក្រោយពីត្រូវបានចោទថា «បានទន្ទ្រានរំលោភយកដោយខុសច្បាប់» ហើយលោក ហ៊ុន សែន បញ្ជាឲ្យដកហូតដីនោះប្រគល់ឲ្យរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋក្នុងគោលដៅសម្បទានសង្គមកិច្ច។
មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំទីក្រុងហុងកុង បាននិយាយថា វាជា «សោកនាដកម្ម» នៅក្នុងការប្រើច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង ដើម្បីកាត់ផ្ដាច់ «សេរីភាពជាមូលដ្ឋាន» នៃទីក្រុងនេះ។
នៅក្នុងជំនួបកំពូលតាមវីដេអូអនឡាញកាលពីថ្ងៃចន្ទទី២២ ខែមិថុនា ជាមួយមេដឹកនាំចិន អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅដែនដីទីបេ និងនៅទីក្រុង Xinjiang និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ចិនអំពីវីរ៉ុសកូរ៉ូណា។
ចាប់តាំងពីដើមខែមិថុនា ព្រះអង្គ លួន សុវ៉ាត ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយស្រ្តីមួយចំនួន រហូតដល់មានការប្រកាសផ្សឹកព្រះអង្គ និងមានការស៊ើបអង្កេតព្រះអង្គរឿង«រំលោភសេពសន្ថវៈ»ផងដែរ។
លោក Antonio Guterres បានមានប្រសាសន៍ថា ផលវិបាកជាអវិជ្ជមាននៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ធ្វើឱ្យមានអស្ថិរភាពនៅក្នុងបណ្ដាប្រទេសដែលមានស្ថិរភាព។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទូចឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតស្វែងរកសកម្មជននយោបាយថៃមួយរូបដែលបានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជារយៈពេលមួយខែមកហើយ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ទទួលស្គាល់ថា ប៉ូលិសវាយជនសង្ស័យនោះមែន តែលោកមិនទទួលស្គាល់ថា មានការយកជង្គង់សង្កត់កបើទោះវីដេអូបង្ហាញហើយ មនុស្សដែលនៅជិតកន្លែងកើតហេតុបាននិយាយ ហើយសំឡេងជាប់ក្នុងវីដេអូក៏ដោយ។
ព័ត៌មានផ្សេងទៀត
No media source currently available