វ៉ាស៊ីនតោន —
នៅពេលដែលក្រុមបាតុករខ្មែរអាមេរិកាំងជាច្រើនរយនាក់ ដែលស្រឡាញ់ប្រទេស កំណើតរបស់ខ្លួនមកពីតាមបណ្តារដ្ឋនានា និងប្រទេសមួយចំនួន កំពុងទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជាកាលពីថ្ងៃពុធ នៅមុខវិមានរដ្ឋសភានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រុមសមាជិកសភាអាមេរិកាំងពីរនាក់បានមកផ្តល់ការគាំទ្រនៅទីលានបាតុកម្ម ហើយប្តេជ្ញាថា នឹងរួមជាមួយពលរដ្ឋកម្ពុជាស្តារប្រជាធិបតេយ្យកម្ពុជាឡើងវិញ តាមរយៈការធ្វើច្បាប់មួយចំនួនទាក់ទងនឹងការស្តារប្រជាធិបតេយ្យកម្ពុជា និងទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
កម្រងរូបភាព៖ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកប្រមូលផ្តុំគ្នាសុំអន្តរាគមន៍បន្ថែមពីអាមេរិក
1/9
ពលរដ្ឋខ្មែរ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមកពីរដ្ឋនានានៅសហរដ្ឋអាមេរិក និងកាណាដា ចូលរួមក្នុងការប្រមូលផ្តុំគ្នាមួយនៅក្បែររដ្ឋសភាអាមេរិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕
2/9
អ្នកចូលរួមម្នាក់កាន់បដាដែលសរសេរថា «របបលោកហ៊ុន សែន រំលោភសិទ្ធិពលរដ្ឋកម្ពុជា» នៅក្នុងការប្រមូលផ្តុំគ្នាមួយ នៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕
3/9
អ្នកចូលរួមម្នាក់កាន់បដាដែលសរសេរថា «ហ៊ុន សែន ជាជនផ្តាច់ការ» នៅក្នុងការប្រមូលផ្តុំគ្នាមួយនៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕
4/9
អ្នកចូលរួមកាន់បដារូបលោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង នៅក្នុងការប្រមូលផ្តុំគ្នាមួយ នៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ លោក កឹម សុខា កំពុងត្រូវបានរដ្ឋាភិបាលកម្ពុជាឃុំខ្លួននៅក្នុងគេហដ្ឋានរបស់លោកនៅរាជធានីភ្នំពេញ រីឯលោក សម រង្ស៊ី កំពុងនិរទេសខ្លួនរស់នៅប្រទេសបារាំង។ (ទែន សុខស្រីនិត/VOA)
ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕
5/9
លោក Steve Chabot សមាជិករដ្ឋសភាប្រចាំរដ្ឋ Ohio មកពីគណបក្សសាធារណរដ្ឋ ថ្លែងនៅក្នុងការប្រមូលផ្តុំគ្នាមួយរបស់ពលរដ្ឋខ្មែរនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VO
ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕
6/9
លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ចូលរួមនៅក្នុងការប្រមូលផ្តុំគ្នាមួយ នៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕
7/9
លោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ថ្លែងនៅក្នុងការប្រមូលផ្តុំគ្នាមួយរបស់ពលរដ្ឋខ្មែរនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕
8/9
ព្រះតេជគុណប៊ុត ប៊ុនតិញ សកម្មជនបរិស្ថាននៃបណ្ដាញព្រះសង្ឃឯករាជ្យ ថ្លែងនៅក្នុងការប្រមូលផ្តុំគ្នាមួយរបស់ពលរដ្ឋខ្មែរនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕
9/9
សមាជិកមេដឹកនាំនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕
Previous slide
Next slide
សមាជិករដ្ឋសភាម្នាក់ គឺលោក Steve Chabot នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋអូហៃអូ និងលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា បានចុះពីប្រជុំសភាមកជួបជាមួយក្រុមបាតុករ ហើយប្តេជ្ញាថា នឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរបស់ខ្លួនទទួលខុសត្រូវចំពោះការបំផ្លាញប្រជាធិបតេយ្យ។ លោកAlan Lowenthalបានបញ្ជាក់ថា៖
«លោកអ្នកដឹងទេ ក្រោយកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៩១ គ្រប់គ្នារួម ទាំងលោកហ៊ុន សែនយល់ស្របថា ត្រូវមានការបោះឆ្នោតសេរីត្រឹមត្រូវ។ យើងត្រូវតែ បង្ខំឱ្យគាត់គោរពការសន្យានេះ។ យើងមិនមែនចង់កម្ចាត់លោកទេ តែលោកត្រូវកែ ប្រែស្ថានការណ៍»។
លោក Steve Chabot បានបញ្ជាក់បន្ថែមបន្ទរថា៖
«ក្រុមសភាអាមេរិកដែលគិតគូរពីបញ្ហាកម្ពុជានៅជាមួយអ្នកដែលចង់ឲ្យកម្ពុជាមាន សេរីភាព មានការបោះឆ្នោតសេរី ត្រឹមត្រូវ។ លោកអ្នកដឹងហើយសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជាទើបត្រូវបានអនុម័តសប្តាហ៍នេះ។នេះជាឱកាសអស្ចារ្យ ដែលមានតំណាងរាស្ត្រខ្លាំងៗគាំទ្រ»។
ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សទាំងពីរ ដែលជួយជំរុញសេចក្តីស្នើច្បាប់នានាទាក់ទងនឹងបញ្ហាកម្ពុជា បានបញ្ជាក់អះអាងពីរការឃ្លាំមើលស្ថានការណ៍វិលត្រឡប់របស់លោក សម រង្ស៉ី ទៅកាន់ប្រទេសកម្ពុជាវិញនៅពេលខាងមុខ ហើយបញ្ជាក់ថាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវធានាសុវត្ថិភាពនិងគ្មានការយាយីដល់សុវត្ថិភាពលោក សម រង្ស៉ី និងក្រុមមន្ត្រីជំទាស់។ លោក Steve Chabot បានបញ្ជាក់ថា៖
«យើងគាំទ្រលោកសម រង្ស៊ីទៅកម្ពុជាវិញ។យើងធ្វើឲ្យប្រាកដថា គាត់មានសុវត្ថិភាព ហើយពលរដ្ឋកម្ពុជាត្រូវមានសេរីភាព។លោកហ៊ុន សែននិងបក្ខពួកបានបិទសេរីភាព ពលរដ្ឋជាច្រើន។ អំពើនេះមិនត្រឹមត្រូវ ខុសច្បាប់និងគួរឲ្យអាម៉ាស»។
លោក Alan Lowenthal បានបញ្ជាក់ថា៖
«យើងមិនកាន់ជើងភាគីណាលើសភាគីណាទេ។ យើងថាត្រូវឲ្យគណបក្សសង្គ្រោះ ជាតិរស់ឡើងវិញ។ កុំបង្កើតបទចោទមិនពិតប្រឆាំងលោកកឹម សុខា លោកសម រង្ស៊ី កុំដាក់គណបក្សសង្គ្រោះជាតិឬគណបក្សណាមួយក្រៅច្បាប់ ត្រូវទុកឲ្យប្រជាជន កម្ពុជាសម្រេច។យើងសង្ឃឹមថា លោកហ៊ុន សែនយល់អំពីរឿងនេះ។ យើងមិនទុក បញ្ហានេះចោលទេ»។
មេដឹកនាំគណបក្សជំទាស់គឺលោក សម រង៉្សី ដែលជាប្រធានស្តីទីគណបក្សសង្គ្រោះ ជាតិបានមានវត្តមាននៅឯកន្លែងបាតុកម្មផងដែរ។ លោកចាត់ទុកដំណើរការគាំទ្រពីសភាតំណាងរាស្ត្រនេះជាដំណាក់កាលសំខាន់បំផុតដែលតម្រូវឲ្យគណបក្សគ្រប់គ្រង ប្រទេសគិតឡើងវិញ។
«យើងឃើញថាតំណាងរាស្ត្រសហរដ្ឋអាមេរិកយកចិត្តទុកដាក់មែនទែនចំពោះបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ គេបានបោះឆ្នោតអនុម័តជាឯកច្ឆ័ននូវញតិ(សេចក្តីស្នើច្បាប់)មួយដើម្បីធ្វើឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ឲ្យលោក កឹម សុខាទទួលបានសេរីភាពពេញលេញឡើងវិញ ហើយឲ្យមានការបោះឆ្នោតឡើងវិញ ដូចអ្វីដែលប្រជារាស្ត្រខ្មែរចង់បាន ហើយបាតុកម្មយើងនេះគឺអឹកធឹកមែនទែន មានអ្នក ចូលរួមមកពីរដ្ឋជាច្រើន ទីក្រុងជាច្រើននៃសហរដ្ឋអាមេរិកហើយមានតំណាងរាស្ត្រ អាមេរិកគាត់បានមកចូលរួមផ្ទាល់តែម្តង និយាយសំណេះសំណាលផ្ទាល់ក្នុងភាពស្និទ្ធស្នាលបំផុតជាមួយនឹងបាតុករខ្មែរ»។
លោក សម រង្ស៊ី បានបន្ថែមសេចក្តីថា៖
«យើងឃើញថាសម្ពាធលើរបបផ្តាច់ការហ៊ុន សែនកាន់តែខ្លាំងឡើង គេអត់និយាយ លេងទេ គឺគេនឹងធ្វើមែនទែន គឺគេនឹងរារាំង បិទទិដ្ឋាការមិនឲ្យពួកជនផ្តាច់ការ គ្រួសារហ៊ុន សែន ពួកអ្នករកស៊ីខិលខូច ពួកអ្នកចូលដៃជាមួយហ៊ុន សែនធ្វើបាបប្រជារាស្ត្រ ខ្មែរគឺគេមិនឲ្យមកជាន់ដីសហរដ្ឋអាមេរិកទេ ហើយទ្រព្យសម្បត្តិដែលលួចលាក់នៅ ស្រុកខ្មែរយកមកលាក់ទុកនៅសហរដ្ឋអាមេរិក គេនឹងស្រាវជ្រាវរកឲ្យឃើញ ហើយគេនឹងរឹបអូស ហើយទ្រព្យសម្បត្តិហ្នឹងយើងនឹងទាមទារឲ្យពួកជនផ្តាច់ការប្រគល់សង ទៅវិញ រឹបអូសពីពួកជនផ្តាច់ការហើយយកទ្រព្យសម្បត្តិហ្នឹងទៅប្រគល់សងប្រជា រាស្ត្រខ្មែរវិញ»។
លោក សម រង្ស៊ី បានអរគុណដល់ក្រុមបាតុករដែលមកចូលរួមបាតុកម្មយ៉ាងច្រើន ដើម្បីជួយប្រទេសកំណើតផងដែរ។
ក្រុមបាតុករមកពីតាមបណ្តារដ្ឋនានាក្នុងប្រទេសអាមេរិកនិងប្រទេសមួយចំនួនទៀត បានមកប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធ្វើបាតុកម្មទាមទារឲ្យសភានិងព្រឹទ្ធសភាអនុម័តសេចក្តីស្នើច្បាប់មួយចំនួនទាក់ ទងនឹងការស្តារប្រជាធិបតេយ្យកម្ពុជានិងទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
បាតុករមកពីរដ្ឋតិចសាស់ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គឺលោក សំណាង សិលា បានថ្លែងពីក្តីសង្ឃឹមរបស់លោក ចំពោះការផ្លាស់ប្តូរនៅពេលមានការគាំទ្រខ្លាំងពីសភាអាមេរិកាំង និងអឺរ៉ុប។
«តាមដែលខ្ញុំពិនិត្យមើលសភាពការណ៍ហ្នឹងគឺថាវាមិនអាចត្រឡប់ទៅក្រោយបានទេគឺថាសភាពការណ៍ហ្នឹងទៅមុខហើយ គឺថារបបហ៊ុន សែនមិនអាចរើបំរាស់បាននូវការ ដាក់ទណ្ឌកម្មពីអន្តរជាតិបានទេ»។
បាតុករម្នាក់ទៀតមកពីរដ្ឋម៉ាស្សាជូសេដ្ឋ គឺអ្នកស្រី សុផល សេង បានទាមទារថាលទ្ធិប្រជាធិបតេយ្យត្រូវតែកើតមាន ហើយអ្នកស្រីស្នើដល់សភាអាមេរិក បន្តជួយកម្ពុជាបន្ថែមទៀត។
«ចំពោះខ្ញុំមិនខុសពីបងប្អូនទាំងអស់គ្នាទេ យោបល់ហ្នឹងដូចខ្ញុំដែរ។ ខ្ញុំសប្បាយចិត្ត ណាស់ដែលសភាសហរដ្ឋអាមេរិកជួយខ្នះខ្នែង ជួយឲ្យរបបហ៊ុន សែនហ្នឹងមានជា លទ្ធិប្រជាធិបតេយ្យត្រឹមត្រូវឡើងវិញ»។
សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកទាំងពីរគណបក្សបានអនុម័តជាឯកច្ឆ័ន្ទកាលពីថ្ងៃចន្ទនូវសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ក្រោយពីមានការធ្លាក់ចុះចាប់តាំងពីមុនការបោះឆ្នោត សកលឆ្នាំ២០១៨មក។ សេចក្តីស្នើច្បាប់ដែលត្រូវដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដែលមាន ការគាំទ្រដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក គឺតម្រូវឲ្យមានការបោះ ឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងទិដ្ឋាការលើមន្ត្រីយោធានិងស៊ីវិលកម្ពុជាណា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស ជាពិសេសពាក់ព័ន្ធ នឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រាះជាតិនិងការរំលាយគណ បក្សសង្គ្រោះជាតិនៅមុនពេលបោះឆ្នោតឆ្នាំ២០១៨។ សេចក្តីស្នើច្បាប់នានាទាក់ទងនឹងច្បាប់ពាណិជ្ជកម្ម និងច្បាប់គាំទ្រដល់សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តនីតិវិធី មុនក្លាយជាច្បាប់នៅពេលឆាប់ៗឬពេលណាមួយខាងមុខ។
សេចក្តីស្នើច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជានឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាអាមេរិក ដើម្បី ដំណើរការតាមនីតិវិធីច្បាប់មុនពេលប្រធានាធិបតីចុះហត្ថលេខាក្លាយជាច្បាប់និង ចូលជាធរមានដើម្បីអនុវត្តនាពេលខាងមុខ៕