នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមសង្គមស៊ីវិលចំនួន២១ បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ ដោយមានការចូលរួមពីតំណាងស្ថានទូតនានា និងប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់។ ក្នុងពិធីនោះ ក៏មានការថ្លែងពីសិទ្ធិ ការបង្ហោះប៉េងប៉ោង និងព្រាបក្រដាសជានិមិត្តរូបនៃសន្តិភាព និងមានការដាក់អនុសាសន៍ចំនួន៨ចំណុចទៅរដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងអស់អនុវត្តសិទ្ធិរបស់ពួកគេដោយពេញលេញផងដែរ៕
កម្រងរូបភាព VOA៖ ក្រុមអង្គការសិទ្ធិមនុស្សប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១

១
អ្នកចូលរួមដែលជាពលរដ្ឋ កម្មករ និងតំណាងអង្គការសង្គមស៊ីវិល ចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

២
អ្នកចូលរួមដែលជាពលរដ្ឋ កម្មករ តំណាងស្ថានទូត និងតំណាងអង្គការសង្គមស៊ីវិលបង្ហោះប៉េងប៉ោងៗ និងព្រាបក្រដាស ក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៣
ព្រះសង្ឃកំពុងសូត្រប្រោះព្រំដល់អ្នកចូលរួមដែលជាពលរដ្ឋ កម្មករ និងតំណាងអង្គការសង្គមស៊ីវិល ក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៤
អ្នកចូលរួមដែលជាពលរដ្ឋ កម្មករ និងតំណាងអង្គការសង្គមស៊ីវិល ចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៥
យុវជនកំពុងចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៦
ក្រុមយុវជនកំពុងសម្តែងដើម្បីអបអរក្នុងក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៧
តំណាងអង្គការសង្គមស៊ីវិល កំពុងអានអនុសាសន៍ចំនួន៨ចំណុចដែលដាក់ទៅរដ្ឋាភិបាល ក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៨
តំណាងសហគមន៍ដីធ្លី កំពុងថ្លែងពីបញ្ហាប្រឈមក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)