ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ អង្គការ​សហ​ប្រជាជាតិ​និង​សង្គម​ស៊ីវិល​នៅ​​កម្ពុជា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៧១​

​កាល​ពី​ថ្ងៃ​សៅរ៍ ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៩​ ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​ (UNOHCHR) បានប្រារព្ធ​ទិវា​ពិភពលោក​សិទ្ធិមនុស្ស​លើក​ទី​៧១ ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​ប្រធានបទ​ «យុវជន​ក្រោក​ឡើង​ដើម្បី​សិទ្ធិ​មនុស្ស»។ ព្រឹត្តិការណ៍​ចុង​សប្តាហ៍​នេះ​ប្រព្រឹត្ត​ទៅ​នៅ​មុន​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ខាង​មុខ។ ក្នុង​ព្រឹត្តិការណ៍​នោះ​ក៏មាន​ការ​ផ្ដល់​ពាន​រង្វាន់​ផ្នែក​សិទ្ធិ​មនុស្ស​ទៅ​ឲ្យក្រុម​យុវជន​ជ័យលាភី ដែល​បាន​ចូលរួម​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​សហគមន៍​របស់​ពួកគេ​ ព្រមទាំង​មាន​ការ​តាំង​ពិព័រណ៍​ស្តង់​របស់​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ ការ​ថ្លែង​សារ និង​វីដេអូ​ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​សកម្មភាព​កម្សាន្ត​ផ្សេងៗ ដោយ​មានការ​ចូល​រួម​ពី​យុវជន​ប្រមាណ​ជា​២.០០០​នាក់។​

XS
SM
MD
LG