លោក គឹម សុខ អ្នកវិភាគដែលតែងរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនសំចៃមាត់ត្រូវបានចៅក្រមសាលាដំបូងហៅទៅសួរចម្លើយម្តងទៀតពាក់ព័ន្ធនឹងបទល្មើសថ្មី បន្ទាប់ពីលោកត្រូវបានដោះលែង ក្រោយអនុវត្តទោសក្នុងពន្ធនាគារដោយសារការប្តឹងរបស់គណបក្សប្រជាជនកម្ពុជាកាលពីលើកមុន។
តុលាការខេត្តសៀមរាប កាលពីសប្តាហ៍កន្លងទៅ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនលោកអាគីរ៉ា ស្ថាបនិកអង្គការសារមន្ទីរគ្រាប់មីន និងសហការីចំនួនពីរនាក់ទៀត ចំណែកអង្គការសារមន្ទីររបស់លោកត្រូវបានបិទជាបណ្តោះអាសន្ន ដោយរងការចោទប្រកាន់ថា បានរក្សាទុកអាវុធខុសច្បាប់។
បន្ទាប់ពីការធ្វើកូដកម្មប្រឆាំងនឹងការរើសអើងសហជីពនៅរោងចក្រផលិតស្រាបៀរអង្គរបានបញ្ចប់ទៅពីរឆ្នាំមកហើយនោះ សាលាឧទ្ធរណ៍បានកោះហៅមេដឹកនាំសហជីពពីររូបឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងការធ្វើកូដកម្មនោះ។ លោក ស ម៉ូរ៉ា ប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាអះអាងថា អ្វីដែលខាងសហជីពបានធ្វើនោះគឺជាការការពារផលប្រយោជន៍របស់កម្មករតែប៉ុណ្ណោះ។
ប្រទេសប៉ាគីស្ថានបានបិទស្ថានកុងស៊ុលរបស់ខ្លួនដែលមានទីតាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាងជាបណ្តោះអាសន្ន ដោយផ្អែកលើហេតុផលបញ្ហាសន្តិសុខ និងបានចោទពួកអាជ្ញាធរអាហ្វហ្គានីសា្ថនថាបានចូលជ្រៀតជ្រែតនៅក្នុងការងារការទូតរបស់ខ្លួន។
ក្រោយពីត្រូវបានជាប់ឃុំឃាំងអស់រយៈពេលជាង១៤ខែ និងឆ្លងកាត់សវនាការនាពីរសប្ដាហ៍ចុងក្រោយនេះ លោក James Ricketson ផលិតករភាពយន្តជនជាតិអូស្ត្រាលី ត្រូវបានចៅក្រមតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទ«ធ្វើចារកម្ម»។ អង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សបានហៅការកាត់ទោសនេះថា មានចរិតនយោបាយ និងបានអំពាវនាវឲ្យមានការទម្លាក់ចោលការកាត់ទោសនេះដោយឥតលក្ខខណ្ឌ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCRបានរាយការណ៍ថា កុមារភៀសខ្លួនចំនួន ៤ លាននាក់ មិនបានចូលសាលារៀន ដែលនេះជាស្ថានការណ៍មួយដែលផ្ដល់សញ្ញាមិនល្អសម្រាប់អនាគតរបស់ពួកគេ ក៏ដូចជាសម្រាប់សុខុមាលភាពសហគមន៍ដែលពួកគេរស់នៅផងដែរ។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រកាសថារដ្ឋាភិបាលមីយ៉ាន់ម៉ាប្រហែលជាបានប្រព្រឹត្តសង្គ្រាមឧក្រិដ្ឋកម្មតាមរយៈការរារាំងមិនឲ្យជំនួយសង្គ្រោះជីវិតចូលទៅដល់ពលរដ្ឋស៊ីវិលដែលរងគ្រោះដោយសង្គ្រាមហែកហួរនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
កាលពីយប់ថ្ងៃពុធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា សហការជាមួយការិយាល័យសន្តិសុខភូមិភាគនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចាប់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់បញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោយបុរសរូបនោះត្រូវបានតាមចាប់ខ្លួនពីបទរំលោភកុមារនៅអាមេរិកជាបន្តបន្ទាប់ មុនរត់គេចខ្លួនមកកម្ពុជា។
ខណៈកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិត១ឆ្នាំ លោកកឹម សុខា ប្រធានបក្សប្រឆាំងត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃព្រហស្បតិ៍នេះ សម្រេចបន្តឃុំខ្លួនរយៈពេល៦ខែទៀតក្នុងសវនាការក្នុងពន្ធនាគារត្រពាំងផ្លុង ហើយអ្នកឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ការបន្តឃុំខ្លួននេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីលោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សនេះជាង១០នាក់ផ្សេងទៀតត្រូវបានដោះលែងកាលពីយប់រំលងអាធ្រាត្រថ្ងៃចន្ទឈានចូលថ្ងៃអង្គារ លោក មាជ សុវណ្ណារ៉ា បានប្រកាសពីគម្រោងបន្តធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ដោយប្រកួតប្រជែងជាមួយកូនៗរបស់លោកនាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំគណបក្សកាន់អំណាច។
ព័ត៌មានផ្សេងទៀត
No media source currently available