ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិហៅកាត់ថា UNHCR កំពុងតែអំពាវនាវឲ្យមានការជួយសម្រួលដល់ការធ្វើអន្តោប្រវេសន៍ដោយសុវត្ថិភាពនិងស្របច្បាប់ ខណៈដែលតួលេខអ្នកស្លាប់ក្នុងចំណោមជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ដែលឆ្លងសមុទ្រមេឌីទែរ៉ាណេទៅអឺរ៉ុប កើនឡើងដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក។
ការផ្ទុះកំហឹងពីសំណាក់អន្តរជាតិនិងនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតមានឡើងបន្ទាប់ពីតុលាការក្រុងYangon បានកាត់ទោសអ្នកកាសែត២នាក់ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ។ពួកអ្នករិះគន់បានហៅសាលក្រមកាត់ទោសអ្នកយកព័ត៌មាន Reuters ២នាក់នោះថា ជាការវាយប្រហារលើសេរីភាពសារព័តមាន។
សវនាការរវាងក្រុមហ៊ុនស្រាបៀអង្គរ និងក្រុមសហជីពនៅខេត្តព្រះសីហនុ ត្រូវបានផ្អាក ដោយសារអវត្តមានរបស់ក្រុមភាគីជម្លោះ ហើយក្រុមប្រឹក្សាជំនុំជម្រះមិនបានបញ្ជាក់ពីកាលបរិច្ឆេទថ្មីនៃសវនាការលើកក្រោយទេ។
បណ្តាញសារព័ត៌មានចំនួន៣៥០ នៅជុំវិញសហរដ្ឋអាមេរិក បានចេញផ្សាយបទវិចារណកថារបស់ខ្លួន កាលពីខែសីហាកន្លងទៅនេះ ដោយការពារសេរីភាពសារព័ត៌មាន និងច្រានចោលការវាយប្រហាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើសារព័ត៌មាន។
នៅព្រឹកថ្ងៃពុធស្អែកនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការ ដែលមានដើមចោទជាក្រុមហ៊ុនផលិតស្រាបៀរអង្គរ និងចុងចម្លើយ គឺជាមេដឹកនាំសហជីពពីររូប ក្នុងវិស័យចំណីអាហារ និងសេវាកម្ម។ ប្រធានរដ្ឋបាលរោងចក្រផលិតស្រាបៀរអង្គរបដិសេធមិនផ្តល់ព័ត៌មានលម្អិតចំពោះការប្តឹងប្រឆាំងនឹងការធ្វើកូដកម្មរបស់កម្មករនៅរោងចក្រផលិតស្រាបៀរអង្គរកាលពីពីរឆ្នាំមុននោះទេ។
លោក គឹម សុខ អ្នកវិភាគដែលតែងរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនសំចៃមាត់ត្រូវបានចៅក្រមសាលាដំបូងហៅទៅសួរចម្លើយម្តងទៀតពាក់ព័ន្ធនឹងបទល្មើសថ្មី បន្ទាប់ពីលោកត្រូវបានដោះលែង ក្រោយអនុវត្តទោសក្នុងពន្ធនាគារដោយសារការប្តឹងរបស់គណបក្សប្រជាជនកម្ពុជាកាលពីលើកមុន។
តុលាការខេត្តសៀមរាប កាលពីសប្តាហ៍កន្លងទៅ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនលោកអាគីរ៉ា ស្ថាបនិកអង្គការសារមន្ទីរគ្រាប់មីន និងសហការីចំនួនពីរនាក់ទៀត ចំណែកអង្គការសារមន្ទីររបស់លោកត្រូវបានបិទជាបណ្តោះអាសន្ន ដោយរងការចោទប្រកាន់ថា បានរក្សាទុកអាវុធខុសច្បាប់។
បន្ទាប់ពីការធ្វើកូដកម្មប្រឆាំងនឹងការរើសអើងសហជីពនៅរោងចក្រផលិតស្រាបៀរអង្គរបានបញ្ចប់ទៅពីរឆ្នាំមកហើយនោះ សាលាឧទ្ធរណ៍បានកោះហៅមេដឹកនាំសហជីពពីររូបឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងការធ្វើកូដកម្មនោះ។ លោក ស ម៉ូរ៉ា ប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាអះអាងថា អ្វីដែលខាងសហជីពបានធ្វើនោះគឺជាការការពារផលប្រយោជន៍របស់កម្មករតែប៉ុណ្ណោះ។
ប្រទេសប៉ាគីស្ថានបានបិទស្ថានកុងស៊ុលរបស់ខ្លួនដែលមានទីតាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាងជាបណ្តោះអាសន្ន ដោយផ្អែកលើហេតុផលបញ្ហាសន្តិសុខ និងបានចោទពួកអាជ្ញាធរអាហ្វហ្គានីសា្ថនថាបានចូលជ្រៀតជ្រែតនៅក្នុងការងារការទូតរបស់ខ្លួន។
ក្រោយពីត្រូវបានជាប់ឃុំឃាំងអស់រយៈពេលជាង១៤ខែ និងឆ្លងកាត់សវនាការនាពីរសប្ដាហ៍ចុងក្រោយនេះ លោក James Ricketson ផលិតករភាពយន្តជនជាតិអូស្ត្រាលី ត្រូវបានចៅក្រមតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទ«ធ្វើចារកម្ម»។ អង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សបានហៅការកាត់ទោសនេះថា មានចរិតនយោបាយ និងបានអំពាវនាវឲ្យមានការទម្លាក់ចោលការកាត់ទោសនេះដោយឥតលក្ខខណ្ឌ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCRបានរាយការណ៍ថា កុមារភៀសខ្លួនចំនួន ៤ លាននាក់ មិនបានចូលសាលារៀន ដែលនេះជាស្ថានការណ៍មួយដែលផ្ដល់សញ្ញាមិនល្អសម្រាប់អនាគតរបស់ពួកគេ ក៏ដូចជាសម្រាប់សុខុមាលភាពសហគមន៍ដែលពួកគេរស់នៅផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available