សវនាការសំណុំរឿង ០០២ វគ្គ២ លើសំណុំរឿង បន្ថែម ០០២ វគ្គ១ ដែលអតីតមេដឹកនាំខ្មែរក្រហមទាំងពីរបានជាប់ទោសមួយជីវិត រួចជាស្រេចហើយនោះ បានបញ្ចប់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
រាជរដ្ឋាភិបាលកម្ពុជាកំពុងបញ្ចុះបញ្ចូលអន្តរជាតិឲ្យមានការទទួលស្គាល់រដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត ដែលមានការរិះគន់ខ្លាំងពីស.រ.អានិង សហភាពអឺរ៉ុប ប្រទេសលោកខាងលិចជាច្រើននោះ។
នៅថ្ងៃពុធនេះ ចៅក្រមតុលាការភ្នំពេញបានសម្រេចកាត់ទោសមន្រ្តី និងអតីតមន្រ្តីការពារសិទ្ធិមនុស្ស៥រូបរបស់សមាគមអាដហុក ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងស្នេហាគួរឲ្យមន្ទិលរបស់មេបក្សប្រឆាំងជាមួយនារីកាត់សក់វ័យក្មេងម្នាក់។ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សទាំងជាតិនិងអន្តរជាតិបានរិះគន់ថា ការកាត់ទោសនេះមានចរិតនយោបាយ និងប៉ះពាល់ដំណើរការការពារសិទ្ធិមនុស្សនៅកម្ពុជា។
បន្ទាប់ពីត្រូវបានតុលាការដោះលែងដ៏គួរឲ្យមន្ទិលក្នុងសំណុំរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរបស់លោក កឹម សុខានោះ លោក នី ចរិយា អតីតអ្នកការពារសិទ្ធិមនុស្ស ហើយបច្ចុប្បន្នជាមន្ត្រីស្ថាប័នបោះឆ្នោតជាតិ បានបន្តទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ចំនួនបី ដែលអាចបង្កផលអាក្រក់ដល់ការងាររបស់លោកជាមន្ត្រីស្ថាប័នបោះឆ្នោតជាតិ។ ក្រុមអ្នកការពារសិទ្ធិមនុស្សថ្លែងថា រាល់បទចោទប្រកាន់ទាំងឡាយប្រឆាំងលោក នី ចរិយា គួរតែត្រូវបានទម្លាក់ចោល ព្រោះគ្មានភស្តុតាងគ្រប់គ្រាន់។
សកម្មជនកំពុងធ្វើការរិះគន់ទៅលើការស៊ើបអង្កេតដ៏យូរមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងយុទ្ធនាការយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ដោយពួកគេបាននិយាយថាសហរដ្ឋអាមេរិកគួរតែចាត់វិធានការឲ្យបានហ្មត់ចត់ដូចទៅនឹងអ្វីដែលពួកគេមើលឃើញថាទង្វើទាំងនោះជាអំពើប្រល័យពូជសាសន៍។
ការវាស់វែងដីជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន UDG ក្នុងឃុំព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង បានបញ្ចប់រួចរាល់ តែត្រូវរង់ចាំការសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ជាតិ ចំពោះការបែងចែកដី។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការបង្ហើយការវាស់វែងនេះ បង្ហាញសញ្ញាណវិជ្ជមានមួយ តែរដ្ឋាភិបាលត្រូវបន្តដោះស្រាយបញ្ចប់ទំនាស់ទាំងក្នុងឃុំព្រែកខ្សាច់ និងទីតាំងផ្សេងទៀត ដើម្បីរក្សាការគាំទ្ររបស់ពលរដ្ឋ ក៏ដូចជាមុខមាត់ កិត្តិយសរបស់រដ្ឋាភិបាល។
បន្ទាប់ពីសាលារាជធានីភ្នំពេញប្រកាសមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែក្បួន ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក្នុងថ្ងៃទី៥ ខែតុលាខាងមុខ នៅថ្ងៃអង្គារនេះ ប្រធានសមាគមគឺអ្នកស្រី អ៊ុក ឆាយាវី អះអាងថា សមាគមនឹងនៅតែបន្តធ្វើតាមគម្រោង បើទោះជាមានការហាមឃាត់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះលើកឡើងថា ក្រសួងមហាផ្ទៃនឹងចេញប្រកាសបណ្តេញលោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីចេញពីកម្ពុជានាពេលឆាប់ៗនេះដោយថា លោកជាជនដែលមិនត្រូវបានស្វាគមន៍ដោយកម្ពុជា។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្វើឡើងបន្ទាប់ពីលោក James Ricketson ត្រូវបានព្រះមហាក្សត្រលើកលែងទោស និងត្រឡប់ទៅកាន់ស្រុកកំណើតឯប្រទេសអូស្រ្តាលីវិញ។
ក្រុមហ៊ុនតៃវ៉ាន់មួយដែលក្រុមហ៊ុនមេរបស់ក្រុមហ៊ុននេះរកចំណូលបានជាង ៥ រយលានដុល្លារអាមេរិកកាលពីឆ្នាំមុន បានបដិសេធមិនសងសំណងតាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដល់កម្មកររាប់ពាន់នាក់ដែលខ្លួនបានបញ្ឈប់។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក Nicolas Maduro ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវេណេស៊ុយអេឡា។
បន្ទាប់ពីលោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីត្រូវបានតុលាការកាត់ទោសកាលពីចុងខែសីហា ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ដោយចោទពីបទចារកម្មនោះ លោកត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនៅថ្ងៃសុក្រនេះ ក្រោយការកាត់ទោសបានបីសប្តាហ៍ និងជាប់ឃុំអស់រយៈពេលជាងមួយឆ្នាំ។
លោក Jeremy Hunt រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសបាននិយាយថា សហគមន៍អន្តរជាតិត្រូវតែពិចារណាពីការបញ្ជូនការធ្វើបាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមទៅកាន់តុលាការ ប្រសិនបើ មេដឹកនាំមីយ៉ាន់ម៉ាមិនយកបញ្ហានេះទៅតុលាការទេ។
ព័ត៌មានផ្សេងទៀត
No media source currently available