ក្រោយពីត្រូវបានជាប់ឃុំឃាំងអស់រយៈពេលជាង១៤ខែ និងឆ្លងកាត់សវនាការនាពីរសប្ដាហ៍ចុងក្រោយនេះ លោក James Ricketson ផលិតករភាពយន្តជនជាតិអូស្ត្រាលី ត្រូវបានចៅក្រមតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទ«ធ្វើចារកម្ម»។ អង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សបានហៅការកាត់ទោសនេះថា មានចរិតនយោបាយ និងបានអំពាវនាវឲ្យមានការទម្លាក់ចោលការកាត់ទោសនេះដោយឥតលក្ខខណ្ឌ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCRបានរាយការណ៍ថា កុមារភៀសខ្លួនចំនួន ៤ លាននាក់ មិនបានចូលសាលារៀន ដែលនេះជាស្ថានការណ៍មួយដែលផ្ដល់សញ្ញាមិនល្អសម្រាប់អនាគតរបស់ពួកគេ ក៏ដូចជាសម្រាប់សុខុមាលភាពសហគមន៍ដែលពួកគេរស់នៅផងដែរ។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រកាសថារដ្ឋាភិបាលមីយ៉ាន់ម៉ាប្រហែលជាបានប្រព្រឹត្តសង្គ្រាមឧក្រិដ្ឋកម្មតាមរយៈការរារាំងមិនឲ្យជំនួយសង្គ្រោះជីវិតចូលទៅដល់ពលរដ្ឋស៊ីវិលដែលរងគ្រោះដោយសង្គ្រាមហែកហួរនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
កាលពីយប់ថ្ងៃពុធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា សហការជាមួយការិយាល័យសន្តិសុខភូមិភាគនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចាប់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់បញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោយបុរសរូបនោះត្រូវបានតាមចាប់ខ្លួនពីបទរំលោភកុមារនៅអាមេរិកជាបន្តបន្ទាប់ មុនរត់គេចខ្លួនមកកម្ពុជា។
ខណៈកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិត១ឆ្នាំ លោកកឹម សុខា ប្រធានបក្សប្រឆាំងត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃព្រហស្បតិ៍នេះ សម្រេចបន្តឃុំខ្លួនរយៈពេល៦ខែទៀតក្នុងសវនាការក្នុងពន្ធនាគារត្រពាំងផ្លុង ហើយអ្នកឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ការបន្តឃុំខ្លួននេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីលោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សនេះជាង១០នាក់ផ្សេងទៀតត្រូវបានដោះលែងកាលពីយប់រំលងអាធ្រាត្រថ្ងៃចន្ទឈានចូលថ្ងៃអង្គារ លោក មាជ សុវណ្ណារ៉ា បានប្រកាសពីគម្រោងបន្តធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ដោយប្រកួតប្រជែងជាមួយកូនៗរបស់លោកនាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំគណបក្សកាន់អំណាច។
មួយខែក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានបញ្ចប់ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីព្រះមហាក្សត្របង្គាប់ឲ្យលើកលែងទោសទៅតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់រំលងអាធាត្រ ថ្ងៃចន្ទទី២៧ ចូលថ្ងៃអង្គារទី២៨ ខែ សីហា ឆ្នាំ ២០១៨។ អ្នកទាំង១៤ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ដល់២០ឆ្នាំពីបទដឹកនាំកុបកម្ម និងចូលរួមកុបកម្មនៅទីលានប្រជាធិបតេយ្យចាស់ក្បែរវត្តភ្នំ អំឡុងខែកក្កដា ឆ្នាំ២០១៤។ នៅរសៀលថ្ងៃទី២៨ ខែសីហា មន្រ្តីគណបក្សជំទាស់ និងសកម្មជនទាំង១៤នាក់បានមកធ្វើការស្រោចទឹកប្រោះព្រំនៅវត្តចាស់ ក្នុងរាជធានីភ្នំពេញដើម្បីរំដោះគ្រោះបន្ទាប់ពីទទួលបានសេរីភាពឡើងវិញ។
កំពង់ស្ពឺសម្បូរទៅដោយជម្លោះដីធ្លី។ នៅមុនការបោះឆ្នោត អាជ្ញាធរបានសន្យាជាមួយអ្នកមានជម្លោះដីធ្លីថា នឹងដោះស្រាយបញ្ហានេះ ប្រសិនបើគណបក្សកាន់អំណាចឈ្នះការបោះឆ្នោត។ រហូតមកដល់ពេលនេះប្រជាជនទាំងនោះកំពុងរង់ចាំដំណោះស្រាយតាមការសន្យា។
ខណៈដែលកម្លាំងពលកម្ម និងទីផ្សារការងារនៅកម្ពុជាមានតម្លៃថោក ការធ្វើចំណាកស្រុកមានការទទួលស្គាល់ថា បានផ្តល់ប្រយោជន៍មួយចំនួនជាពិសេសចំណូលទៅដល់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ ទាំងពលករ និងអ្នកជំនាញលើកឡើងថា កម្ពុជានឹងត្រូវប្រឈមវិបត្តិកង្វះទីផ្សារការងារធ្ងន់ធ្ងរ នាពេលអនាគត ប្រសិនបើពលកររាប់សែននាក់ដែលកំពុងធ្វើការនៅប្រទេសទាំងនោះ ត្រឡប់មកកម្ពុជាវិញ។
បន្ទាប់ពីការកោះហៅអតីតមន្រ្តីអាដហុក និងមន្រ្តីអាដហុកវ័យចំណាស់ចំនួន៥រូប ដែលត្រូវបានតុលាការកម្ពុជាចោទប្រកាន់ថា បានសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី អំឡុងពេលពួកគេបំពេញការងារមន្រ្តីសិទ្ធិមនុស្សក្នុងសំណុំរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរបស់លោកកឹម សុខាកាលពីដើមឆ្នាំ២០១៦នោះ នៅថ្ងៃចន្ទនេះ តុលាការបានសម្រេចលើកពេលសវនាការ បន្ទាប់ពីក្រុមមេធាវីអ្នកទាំង៥លើកឡើងពីភាពមិនត្រឹមត្រូវក្នុងការកោះហៅកូនក្តី និងកង្វះខាតសាក្សី។
គណៈកម្មាធិការស៊ើបអង្កេតពិសេសរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាបានប្រព្រឹត្តអំពើឃោរឃៅជាច្រើន «ក្នុងគោលបំណងប្រល័យពូជសាសន៍» នៅក្នុងអំឡុងពេលបង្ក្រាបជាតិសាសន៍រ៉ូហ៊ីងយ៉ា កាន់សាសនាឥស្លាមកាលពីឆ្នាំមុន និងបានអំពាវនាវឲ្យមាការស៊ើបអង្កេត និងការកាត់ទោសជាអន្តរជាតិលើមន្ត្រីយោធាមីយ៉ាន់ម៉ាកំពូលៗ។
ព័ត៌មានផ្សេងទៀត
No media source currently available