សកម្មជនកំពុងធ្វើការរិះគន់ទៅលើការស៊ើបអង្កេតដ៏យូរមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងយុទ្ធនាការយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ដោយពួកគេបាននិយាយថាសហរដ្ឋអាមេរិកគួរតែចាត់វិធានការឲ្យបានហ្មត់ចត់ដូចទៅនឹងអ្វីដែលពួកគេមើលឃើញថាទង្វើទាំងនោះជាអំពើប្រល័យពូជសាសន៍។
ការវាស់វែងដីជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន UDG ក្នុងឃុំព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង បានបញ្ចប់រួចរាល់ តែត្រូវរង់ចាំការសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ជាតិ ចំពោះការបែងចែកដី។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការបង្ហើយការវាស់វែងនេះ បង្ហាញសញ្ញាណវិជ្ជមានមួយ តែរដ្ឋាភិបាលត្រូវបន្តដោះស្រាយបញ្ចប់ទំនាស់ទាំងក្នុងឃុំព្រែកខ្សាច់ និងទីតាំងផ្សេងទៀត ដើម្បីរក្សាការគាំទ្ររបស់ពលរដ្ឋ ក៏ដូចជាមុខមាត់ កិត្តិយសរបស់រដ្ឋាភិបាល។
បន្ទាប់ពីសាលារាជធានីភ្នំពេញប្រកាសមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែក្បួន ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក្នុងថ្ងៃទី៥ ខែតុលាខាងមុខ នៅថ្ងៃអង្គារនេះ ប្រធានសមាគមគឺអ្នកស្រី អ៊ុក ឆាយាវី អះអាងថា សមាគមនឹងនៅតែបន្តធ្វើតាមគម្រោង បើទោះជាមានការហាមឃាត់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះលើកឡើងថា ក្រសួងមហាផ្ទៃនឹងចេញប្រកាសបណ្តេញលោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីចេញពីកម្ពុជានាពេលឆាប់ៗនេះដោយថា លោកជាជនដែលមិនត្រូវបានស្វាគមន៍ដោយកម្ពុជា។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្វើឡើងបន្ទាប់ពីលោក James Ricketson ត្រូវបានព្រះមហាក្សត្រលើកលែងទោស និងត្រឡប់ទៅកាន់ស្រុកកំណើតឯប្រទេសអូស្រ្តាលីវិញ។
ក្រុមហ៊ុនតៃវ៉ាន់មួយដែលក្រុមហ៊ុនមេរបស់ក្រុមហ៊ុននេះរកចំណូលបានជាង ៥ រយលានដុល្លារអាមេរិកកាលពីឆ្នាំមុន បានបដិសេធមិនសងសំណងតាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដល់កម្មកររាប់ពាន់នាក់ដែលខ្លួនបានបញ្ឈប់។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក Nicolas Maduro ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវេណេស៊ុយអេឡា។
បន្ទាប់ពីលោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីត្រូវបានតុលាការកាត់ទោសកាលពីចុងខែសីហា ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ដោយចោទពីបទចារកម្មនោះ លោកត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនៅថ្ងៃសុក្រនេះ ក្រោយការកាត់ទោសបានបីសប្តាហ៍ និងជាប់ឃុំអស់រយៈពេលជាងមួយឆ្នាំ។
លោក Jeremy Hunt រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសបាននិយាយថា សហគមន៍អន្តរជាតិត្រូវតែពិចារណាពីការបញ្ជូនការធ្វើបាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមទៅកាន់តុលាការ ប្រសិនបើ មេដឹកនាំមីយ៉ាន់ម៉ាមិនយកបញ្ហានេះទៅតុលាការទេ។
បន្ទាប់ពីជាប់ពន្ធនាគារនៅត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំដែលជាប់ព្រំដែនវៀតណាមអស់រយៈពេលជាងមួយឆ្នាំ លោក កឹម សុខាត្រូវបានផ្ទេរមកដាក់ឃុំឃាំងនៅក្នុងផ្ទះរបស់លោកនៅរាជធានីភ្នំពេញកាលពីដើមខែកញ្ញានេះដោយសារតែមានសម្ពាធយ៉ាងច្រើនពីសហគមន៍អន្តរជាតិទាមទារឱ្យដោះលែងលោក។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងចុះឈ្មោះជូនដល់អ្នកបោះឆ្នោត ចំនួនជិតកន្លះលាននាក់ ដោយចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០១៨ នៅទូទាំងប្រទេស។ សម្រាប់អ្នកទើបគ្រប់អាយុ១៨ឆ្នាំ ដែលត្រូវចុះឈ្មោះដំបូង គឺនឹងចាប់ ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ហើយសម្រាប់អ្នកចុះឈ្មោះ និងការពិនិត្យបញ្ជី ឈ្មោះរបស់ពលរដ្ឋទូទៅ នឹងមានរយៈពេល៣ខែចាប់ផ្តើមពីដើមខែតុលា ឆ្នាំ២០១៨ ផងដែរ។
បន្ទាប់ពីបើកសវនាការជំនុំជម្រះអស់រយៈពេលជិត១០ម៉ោង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃអង្គារនេះ សម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿងមន្រ្តី និងអតីតមន្រ្តីអាដហុកទាំង៥រូប ទៅចុងខែកញ្ញា។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តីឲ្យមន្រ្តីទាំង៥។
លោក រ៉ុង ឈុន លើកឡើងថា សហភាពសហជីពរបស់លោក និងស្ថាប័នការពារសិទ្ធិកម្មករមួយចំនួនទៀត គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកសំណើរបស់សហភាពអឺរ៉ុប (EU) ដែលបានស្នើឲ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available