ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ចោទ​​រដ្ឋាភិបាល​លោក​ Maduro ពី​បទ​ប្រហារ​ជីវិត​មនុស្ស


រូបឯកសារ៖ ឈើ​ខ្វែង​ដែល​មាន​ឈ្មោះ​អ្នក​គាំ​ទ្រុម​​ប្រឆាំង ដែល​ត្រូវ​បាន​សម្លាប់​ក្នុងពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolas Maduro កាល​ពី​ខែ​កក្កដា ២០១៧។
រូបឯកសារ៖ ឈើ​ខ្វែង​ដែល​មាន​ឈ្មោះ​អ្នក​គាំ​ទ្រុម​​ប្រឆាំង ដែល​ត្រូវ​បាន​សម្លាប់​ក្នុងពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolas Maduro កាល​ពី​ខែ​កក្កដា ២០១៧។

ក្រុម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​របស់​លោក
Nicolas Maduro​ ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​វេណេស៊ុយអេឡា។

នៅក្នុង​របាការណ៍​ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អង្គការ​ Amnesty International​ បាន​ប្រកាស​ថា​ ករណី​សម្លាប់​មនុស្ស​ក្នុង​ប្រទេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូងមាន​ចំនួន​ច្រើន​ជាង​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​សង្គ្រាម​ទៅ​ទៀត។ របាយការណ៍​ក៏​បាន​បញ្ជាក់​អំពី​អំពើ​ហិង្សា​ឃោរឃៅ​ធ្វើ​ឡើង​ដោយ​ពួក​មន្រ្តី​សន្តិសុខ​នៅ​អំឡុង​ពេល​ប្រតិបត្តិការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ក្រីក្រ​នានា។

អង្គការ​ Amnesty Internationa​ បាន​ប្រកាស​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ថា «ពួក​មន្រ្តី​បាន​ប្រើ​ប្រាស់​វិធានការ​យោធា​ និង​កងម្លាំង​សន្តិសុខ​ក្នុង​រូបភាព​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​បាន​សម្លាប់​មនុស្ស​ដោយ​ចេតនា​នៅ​អំឡុង​ពេល​ប្រតិបត្តិ​សន្តិសុខ»។

យោង​តាម​របាយការណ៍​មាន​ការ​ប្រហារ​ជីវិតមនុស្ស​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ចំនួន​៨.២៩២​ករណី​នៅ​ចន្លោះ​ពីឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៧។

លោក​ Esteban Beltran​ នាយក​អង្គការ​ Amnesty International​ ប្រចាំ​ប្រទេស​អេស្ប៉ាញ​បាន​ថ្លែង​ថា​ «ករណី​មួយ​ចំនួន​ដែល​កត់ត្រា​ដោយ​អង្គការ Amnesty ​បាន​បង្ហាញ​ថា ​ជន​រងគ្រោះ​គឺ​ជា​អ្នក​គ្មាន​អាវុធ។

តាម​រយៈ​ការ​ធ្វើ​កោសល្យវិច័យ​បង្ហាញ​ថា ​ជន​រង​គ្រោះ​មាន​គ្រាប់​កាំភ្លើង​នៅ​ត្រង់​បំពង់ក, កញ្ចឹងក, និង​ក្បាល។ ពួកគេ​ត្រូវ​បាន​ដាក់​ឲ្យ​លត់ជង្គង់​ឬ​ក្រាប​ចុះ​នៅ​អំឡុង​ពេល​ប្រហារ​ជីវិត។

កាល​ពី​ឆ្នាំមុន​ គេ​រក​ឃើញ​ថា​ ៩៥​ភាគរយ​នៃ​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​គឺ​ជា​បុរស​ ហើយ​៦០​ភាគរយ​នៃ​ពួក​គេ​មាន​អាយុ​ពី១២​ទៅ​២៩ឆ្នាំ។
រដ្ឋាភិបាល​វេណេស៊ុយអេឡា​មិន​ទាន់​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹងរ​បាយការណ៍​នេះ​នៅ

ឡើយ​ទេ។ យោង​តាម​អង្គការ​សហប្រជាជាតិ ​ពលរដ្ឋ​វេណេស៊ុយអេឡា​២លាន​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ចាប់តាំង​ពី​ឆ្នាំ២០១៤​មក៕

XS
SM
MD
LG