ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកបោះឆ្នោត​ជិត​កន្លះ​លាន​នាក់ អាច​នឹង​បន្ថែម​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​ឆ្នាំ​នេះ


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​ កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (VOA)
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​ កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (VOA)

គណៈ​កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប) ​គ្រោងនឹង​ចុះ​ឈ្មោះ​ជូន​ដល់​អ្នកបោះឆ្នោត ​ចំនួន​ជិត​កន្លះ​លាន​នាក់ ​ដោយ​ចាប់ផ្តើម​ពី​ដើម​ខែតុលា ឆ្នាំ​២០១៨ ​នៅ​ទូទាំង​ប្រទេស។​ សម្រាប់​អ្នកទើប​គ្រប់​អាយុ​១៨ឆ្នាំ ​ដែល​ត្រូវ​ចុះ​ឈ្មោះ​ដំបូង គឺ​នឹង​ចាប់ ផ្តើម​ពី​ថ្ងៃទី១​ ដល់​ថ្ងៃ​ទី១៨ ​ខែតុលា​ ហើយ​សម្រាប់​អ្នក​ចុះ​ឈ្មោះ ​និង​ការពិនិត្យ​បញ្ជី ឈ្មោះ​របស់​ពលរដ្ឋ​ទូទៅ ​នឹង​មាន​រយៈពេល​៣ខែ​ចាប់ផ្តើម​ពីដើម​ខែតុលា ​ឆ្នាំ២០១៨ ផងដែរ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប) នឹង​បើក​យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ជិត​កន្លះ​លាន​នាក់​ចាប់ពី​ថ្ងៃទី១​ ខែតុលា ។ សម្រាប់​អ្នក​ទើប​គ្រប់​អាយុ ១៨ឆ្នាំ ​ដែល​ត្រូវ​ចុះ​ឈ្មោះ​ដំបូង គឺ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី១​ ដល់ថ្ងៃ​ទី១៨ ​ខែតុលា ​ហើយ សម្រាប់​អ្នក​ចុះ​ឈ្មោះ​ទូទៅ​ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​របស់​ពលរដ្ឋ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី១ ​តុលា ​ដល់​ថ្ងៃទី​៣១ ធ្នូ​ ឆ្នាំ​២០១៨ នេះ។ គ.ជ.ប រំពឹង​ថា​នឹង​អាច​បន្ថែម​ចំនួន​អ្នកបោះឆ្នោត​ជិត​កន្លះ​លាន​នាក់​ទៀត​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​ឆ្នាំ​នេះ។

គណៈ​កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប) ​គ្រោងនឹង​ចុះ​ឈ្មោះ​ជូន​ដល់​អ្នកបោះឆ្នោត ​ចំនួន​ជិត​កន្លះ​លាន​នាក់ ​ដោយ​ចាប់ផ្តើម​ពី​ដើម​ខែតុលា ឆ្នាំ​២០១៨ ​នៅ​ទូទាំង​ប្រទេស។​ សម្រាប់​អ្នកទើប​គ្រប់​អាយុ​១៨ឆ្នាំ ​ដែល​ត្រូវ​ចុះ​ឈ្មោះ​ដំបូង គឺ​នឹង​ចាប់ ផ្តើម​ពី​ថ្ងៃទី១​ ដល់​ថ្ងៃ​ទី១៨ ​ខែតុលា​ ហើយ​សម្រាប់​អ្នក​ចុះ​ឈ្មោះ ​និង​ការពិនិត្យ​បញ្ជី ឈ្មោះ​របស់​ពលរដ្ឋ​ទូទៅ ​នឹង​មាន​រយៈពេល​៣ខែ​ចាប់ផ្តើម​ពីដើម​ខែតុលា ​ឆ្នាំ២០១៨ ផងដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប​កាលពី​ថ្ងៃ​អង្គារ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ពលរដ្ឋ​គ្រប់​អាយុ​១៨ឆ្នាំ ​ដែល​កើត​មុន ឬ ត្រឹម​ថ្ងៃទី១​ ខែមករា ​ឆ្នាំ២០០១​ ត្រូវ​ដល់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ ចាប់ពី​ថ្ងៃទី១​ ខែ តុលា​ ដល់​ថ្ងៃ​ទី១៨ ​នៅ​តាម​ឃុំ ​សង្កាត់ ឬ កន្លែង​ស្នាក់នៅ​របស់​ពួកគេ​នៅ​តាម​បណ្តា​ខេត្ត​ រាជធានី​ចំនួន​២៥​ ទូទាំង​ប្រទេស​កម្ពុជា។ ដោយឡែក ​គ.ជ.ប ​បាន​ប្រកាស​ថា ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ពលរដ្ឋ​ជាទូទៅ ​មាន​រយៈពេល​៣ ខែ ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១ ​ខែតុលា ឆ្នាំ២០១៨ ហើយ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី៣១​ ខែធ្នូ ​ឆ្នាំ២០១៨។

គ.ជ.ប ​បាន​ទទូច​ដល់​ពលរដ្ឋ​ចំនួន ៤៨៩ ៩៦៣នាក់ ឲ្យ​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​ឲ្យ​បាន​គ្រប់គ្នា ដោយ​បាន​បញ្ជាក់​ថា​តាម​ខ្លឹមសារ​ដើម​ថា៖

«ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១៨​នេះ​ គឺ​មាន​គោលដៅ ធានា​ឲ្យ​បញ្ជី​បោះឆ្នោត​មាន​ភាពពេញលេញ ​ភាពត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព ប្រកប​ដោយ​សុវត្ថិភាព‍»។

ក្រៅពី​ការចុះឈ្មោះ​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ​១៨ឆ្នាំ ​គ.ជ.ប​នឹង​ធ្វើការ​ស្រង់​និង លុប​ឈ្មោះ​ អ្នកដែល​បាន​ទទួល​មរណៈភាព​ អ្នក​ដែល​ត្រូវ​បាន​ដក​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះ​អាសន្ន ​អ្នក​ដែល​ផ្លាស់​លំនៅឋាន ឬ ចេញពី​ឃុំសង្កាត់ ​បន្ថែម​ពី​លើ​ការអំពាវនាវ​ដល់​គណបក្ស​នយោបាយ និង​អង្គការ​នានា​ឲ្យ​ដាក់​អ្នកឃ្លាំមើល​ការចុះ​ឈ្មោះ​បោះឆ្នោត ​និង​ដំណើរការ​ផ្សេងៗ​ទៀត។ ​គ.ជ.ប ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ពលរដ្ឋ​ចំនួន ​៩៥ ៩២៨នាក់ (៩ម៉ឺន ៦​សែន​នាក់) នឹង​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត។

លោក ​កន សាវាង្ស​ អ្នក​សម្របសម្រួល​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ឯករាជ្យ​មួយ ឈ្មោះ ខុមហ្រ៊ែល ​(COMFREL)​ បានអះអាង​ថា ​នេះជា​ដំណើរការ​ជាប្រចាំ​ឆ្នាំ​ធម្មតា​ដែល​ច្បាប់​តម្រូវ។ ​លោក​បាន​ជំរុញ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុងការ​ចុះ​ឈ្មោះ​និង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ជាពិសេស​ការចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

«សម្រាប់​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​រឿង​សំខាន់ គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ។ ការចូលរួម​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ គឺការ​ចូលរួម​ទាំងការ​បោះឆ្នោត​ ចូលរួម​ទាំងការ តាមដាន​ ចូលរួម​ទាំងការ​ពិនិត្យ ​ចូលរួម​ទាំង​មតិយោបល់​ផ្សេងៗ​ តាមរយៈ​តំណាង របស់​ខ្លួន។​ អានេះ​ជារឿង​សំខាន់​ណាស់​សំរាប់​ប្រជាពលរដ្ឋ​នៅក្នុង​សង្គម​ដែល​មាន និន្នាការ​ប្រជាធិបតេយ្យ‍»។

លោក ​កន សាវាង្ស ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យត្រៀម​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ រួមទាំង​អត្តសញ្ញាប័ណ្ណ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត នេះ។ លោក អះអាង​ថា គ.ជ.ប​ អាច​ទំនង​ជា​ចុះ​ឈ្មោះ​អ្នកបោះ​ឆ្នោត​មិន​អស់​ទេ ដោយសារ​មាន​ពលរដ្ឋ និង​ពលករ​ចំណាក​ស្រុក​ជាច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្រៅ​ប្រទេស​មិន​អាច​ចុះ​ឈ្មោះ បាន​ព្រោះតែ​កម្ពុជា​គ្មាន​ប្រព័ន្ធ​ចុះ​ឈ្មោះ​ក្រៅ​ប្រទេស។

កាលពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៧ ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​និង​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ មាន​ចំនួន​ជាង​៨លាន​៣សែន​នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​សរុប​ទាំងអស់​មាន​ចំនួន​ជិត​១៦លាននាក់៕

XS
SM
MD
LG