ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់ក្តី​មន្ត្រី​អាដហុក​សូក​នាង​ខុម​ ចាន់តារាទី​ដោយ​គ្មាន​សាក្សី​សំខាន់


រូបឯកសារ៖ អ្នកការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក ​និង​អតីត​បុគ្គលិក​មួយរូប​ទទួល​បាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ Martin Ennals Prize ​នៅថ្ងៃ​អង្គារ​ ទី១០ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថតដកស្រង់ពី Twitter របស់បេសកកម្ម Finland នៃអង្គការសហប្រជាជាតិ)
រូបឯកសារ៖ អ្នកការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក ​និង​អតីត​បុគ្គលិក​មួយរូប​ទទួល​បាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ Martin Ennals Prize ​នៅថ្ងៃ​អង្គារ​ ទី១០ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថតដកស្រង់ពី Twitter របស់បេសកកម្ម Finland នៃអង្គការសហប្រជាជាតិ)

បន្ទាប់​ពី​បើក​​សវនាការ​ជំនុំជម្រះ​អស់​រយៈពេល​ជិត​១០​ម៉ោង​ ​​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃ​អង្គារនេះ​ ​សម្រេច​លើក​ពេល​​ប្រកាសសាលក្រម​លើ​សំណុំ​រឿង​មន្រ្តី​ ​និង​អតីត​មន្រ្តី​អាដ​ហុក​ទាំង​៥​រូប ទៅ​ចុង​ខែ​កញ្ញា។​ ​នេះ​បើ​តាម​ការ​បញ្ជាក់ពី​មេធាវី​ការពារ​ក្តី​ឲ្យ​មន្រ្តី​ទាំង​៥។​

នៅ​ថ្ងៃ​អង្គារ​នេះ​ ​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​បើក​សវនាការ​ជំនុំ​ជម្រះករណីរបស់​មន្រ្តី​អាដ​ហុក​ ​និង​អតីត​មន្រ្តី​អាដ​ហុក​សរុប៥​រូប​ ​ដែល​គេ​ស្គាល់​ថា​ ​«អាដហុក៥»​ក្នុងសំណុំ​រឿង​សូក​ប៉ាន់​សាក្សី​ ​និង​សម​គំនិត​សូកប៉ាន់​សាក្សី។​

កាល​ពី​ដើម​ឆ្នាំ​២០១៦​ ​ការ​ចោទ​រឿង​អាស្រូវ​ស្នេហារវាង​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ជាមួយ​នារី​កាត់សក់​វ័យក្មេង​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ឈ្មោះ​ ​ខុម ចាន់តារ៉ាទី​ ​ហៅ​ស្រីមុំ​ ​ដ៏គួរ​ឲ្យ​មន្ទិល​ ​បាន​នាំដល់​ការ​ចោទ​ជាផ្លូវការ​ពី​តុលាការ​រាជធានី​ភ្នំពេញ​ ​និង​ចាប់​ឃុំខ្លួន ​មន្ត្រី​និង​អតីត​មន្ត្រី​អាដ​ហុក​សរុប៥​រូប​ ​អស់ជាង​១ឆ្នាំ​ ​ក្នុង​ពន្ធ​នាគារ។​

មន្ត្រី​ទាំង​៥​រូប​ ​រួម​មាន​ ​លោក​ ​នី សុខា​ ​លោក​ ​យី សុខសាន្ត​ ​លោក​ ​ណៃ វ៉ង់ដា​ ​និង​អ្នកស្រី​ ​លឹម មុនី​ ​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ​និង​លោក​ ​នី ចរិយា​ ​អគ្គ​លេខាធិការ​រង​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ ​និង​ជា​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។​

បន្ទាប់​ពី​បើកសវនាការ​ជំនុំជម្រះ​អស់​រយៈពេល​ជិត​១០​ម៉ោង​ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃ​អង្គារនេះ​ ​សម្រេច​លើក​ពេលប្រកាសសាលក្រម​លើ​សំណុំ​រឿង​មន្រ្តី​ ​និង​អតីត​មន្រ្តី​អាដ​ហុក​ទាំង​៥​រូប ទៅ​ចុង​ខែ​កញ្ញា។​ ​នេះ​បើ​តាម​ការ​បញ្ជាក់ពី​មេធាវី​ការពារ​ក្តី​ឲ្យ​មន្រ្តី​ទាំង​៥។​

លោក​ ​សំ សុគង់​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​ប្រាំ​រូប​ដែល​ការពារ​ក្តី​ឲ្យ​មន្រ្តី​អាដ​ហុក​ចំនួន​៥​រូប ប្រាប់ VOA​ នា​ល្ងាច​ថ្ងៃ​អង្គារ ​ក្រោយ​បញ្ចប់​សវនាការដែល​មាន​រយៈពេលល​ជិត​១០ម៉ោង​ថា​ ​ចៅក្រម​ជម្រះ លោក​ ​ឌុច សារិន​ ​បាន​សម្រេច​លើកពេល​ប្រកាស​សាលក្រម​ ទៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ លោក​បន្ថែម​ថា​ ​ក្នុង​សវនាការ​នោះ​មាន​សាក្សី​មួយ​ចំនួន​មក​ពី​សមាគមអាដហុក និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ប៉ុន្តែ​លោក​ថា​ ​មិនមាន​វត្តមាន​របស់​នាង​ ខុម ចាន់តារ៉ាទី​ ​ហៅ​ស្រីមុំ​ ​ដែល​ជា​សាក្សី​សំខាន់​នោះទេ។​

លោក​បញ្ជាក់​ថា៖​

«តុលាការ​គេ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅថ្ងៃ​ក្រោយ​ ​គេ​មិនទាន់​ប្រកាស​ថ្ងៃនេះ​ទេ ដោយ​សារ​ពេល​វេលា​ ​យើង​ឃើញ​ថាសវនាការ​នេះ​គេ​ធ្វើ​តាំងពី​ព្រលឹម​រហូត​ដល់ពេល​យប់​ ​ម៉ោង​ប្រាំមួយ​ ​ដប់ប្រាំនាទី​បាន​ចប់»។​

លោក​ ​សំ សុគង់​ ​ថ្លែងបន្ថែម​ដោយ​រំពឹងថា​ ​កូន​ក្តី​របស់​លោក​នឹងត្រូវ​បាន​លើកលែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ ​ពាក់ព័ន្ធនឹង​សំណុំ​រឿង​នេះ។​

លោក​បញ្ជាក់ថា៖​

«ក្រោយ​ពី​មានការ​សួរ​ដេញ​ដោលសវនាការនេះ ក៏​ដូចជាបង្ហាញ​ភស្តុតាង​រហូត​ដល់​ចប់​សវនាការ​នេះ បើ​យើង​ពិនិត្យទៅលើអង្គហេតុ​ ​ក៏​ដូចជាភស្តុតាង ហើយ​បើ​យើង​ប្រៀបផ្ទឹម​ទៅនឹង​ច្បាប់ ឃើញ​ថា​កូនក្តី​យើង​ទាំងអស់​គ្នា​ហ្នឹងមិន​បាន​ប្រព្រឹត្ត​ដូចការ​ចោទ​ប្រកាន់ពីបទ​សូកប៉ាន់សាក្សី​ទេ។​ ​មេធាវី​យើង​ទាំងអស់​សង្ឃឹម​ថា​ ​កូនក្តី​នឹង​រួច​ផុត​ពីការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ប្រកាស​សាលក្រមនាពេល​ខាង​មុខ»។​

មន្រ្តី​អាដហុក​ទាំង​៥​រូប ​ដែលជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី ​និង​សមគំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហាគួរ​ឲ្យ​មន្ទិល​របស់អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​នេះ ​ត្រូវ​បានចាប់​ខ្លួន​យក​ទៅឃុំ​ក្នុង​ពន្ធនាគារ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២០១៦។​ ​ពួកគេ​ត្រូវបានដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ឆ្នាំចុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​កន្លងទៅ​ ​បន្ទាប់​ពី​តុលាការ​ឃុំ​ខ្លួន​ពួកគេក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​១​ឆ្នាំ។​

ការ​ចាប់​ខ្លួន​មន្ត្រី​អាដហុក​ទាំង​៥​ឃុំ​ខ្លួននា​ពេល​កន្លង​ទៅ​ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិ​ ​និង​អង្គការ​សហ​ប្រជាជាតិ​បាន​ចាត់​ទុក​ថា​ វា​គ្រាន់តែ​ជា​លេស​ដើម្បី​គាប​សង្កត់​ ​និង​រារាំង​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​សម្ដែង​មតិ ​និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​ ​ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​តែង​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ​ ​ដោយ​អះអាង​ថា ​វា​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ៕

XS
SM
MD
LG