ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​​អង់គ្លេស​ម្នាក់ថា ​មេដឹកនាំមីយ៉ាន់ម៉ា​​ត្រូវ​តែ​បញ្ជូន​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ​អំពី​បញ្ហា​ជន​ជាតិ​រ៉ូហ៊ីងយ៉ា


លោក Jeremy Hunt ​រដ្ឋ​មន្រ្តីការ​បរទេស​ចក្រ​ភព​អង់គ្លេស​បាន​និយាយថា ​សហ​គមន៍​អន្តរជាតិ​ត្រូវតែ​ពិចារណា​ពី​ការ​បញ្ជូន​ការ​ធ្វើ​បាប​ជន​ជាតិ​ភាគ​តិចរ៉ូហ៊ីង​យ៉ា​កាន់​សាសនា​អ៊ីស្លាម​ទៅកាន់​តុលាការ នៅសភាចក្រភពអង់គ្លេស។
លោក Jeremy Hunt ​រដ្ឋ​មន្រ្តីការ​បរទេស​ចក្រ​ភព​អង់គ្លេស​បាន​និយាយថា ​សហ​គមន៍​អន្តរជាតិ​ត្រូវតែ​ពិចារណា​ពី​ការ​បញ្ជូន​ការ​ធ្វើ​បាប​ជន​ជាតិ​ភាគ​តិចរ៉ូហ៊ីង​យ៉ា​កាន់​សាសនា​អ៊ីស្លាម​ទៅកាន់​តុលាការ នៅសភាចក្រភពអង់គ្លេស។

លោក Jeremy Hunt ​រដ្ឋ​មន្រ្តីការ​បរទេស​ចក្រ​ភព​អង់គ្លេស​បាន​និយាយថា ​សហ​គមន៍​អន្តរជាតិ​ត្រូវតែ​ពិចារណា​ពី​ការ​បញ្ជូន​ការ​ធ្វើ​បាប​ជន​ជាតិ​ភាគ​តិចរ៉ូហ៊ីង​យ៉ា​កាន់​សាសនា​អ៊ីស្លាម​ទៅកាន់​តុលាការ ​ប្រសិនបើ ​មេដឹកនាំមីយ៉ាន់​ម៉ា​មិន​យក​បញ្ហា​នេះ​ទៅ​តុលាការ​ទេ។

រដ្ឋ​មន្រ្តីអង់គ្លេស​ម្នាក់ថា ​មេដឹកនាំមីយ៉ាន់ម៉ាត្រូវ​តែ​បញ្ជូន​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ​អំពី​បញ្ហា​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

​អ្នកការទូត​កំពូល​ម្នាក់​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ពួក​មន្រ្តី​មីយ៉ាន់​ម៉ា ​ត្រូវតែ​ទទួល​ខុសត្រូវចំពោះ​វិបត្តិ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​ខាង​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

​លោក Jeremy Hunt ​រដ្ឋ​មន្រ្តីការ​បរទេស​ចក្រ​ភព​អង់គ្លេស​បាន​និយាយថា ​សហ​គមន៍​អន្តរជាតិ​ត្រូវតែ​ពិចារណា​ពី​ការ​បញ្ជូន​ការ​ធ្វើ​បាប​ជន​ជាតិ​ភាគ​តិចរ៉ូហ៊ីង​យ៉ា​កាន់​សាសនា​អ៊ីស្លាម​ទៅកាន់​តុលាការ ​ប្រសិនបើ ​មេដឹកនាំមីយ៉ាន់​ម៉ា​មិន​យក​បញ្ហា​នេះ​ទៅ​តុលាការ​ទេ។

លោក Hunt បាន​និយាយ​នៅ​ក្នុង​សារ​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធTwitter ថា «ប្រសិនបើមិនមានការ​ទទួល​ខុសត្រូវ​នឹងយុត្តិធម៌​នៅ​ក្នុង​ប្រទេស​ភូមា​ទេ ​ដូច្នេះសហគមន៍​អន្តរជាតិ​ចាំបាច់​ពិនិត្យ​មើល​ជម្រើស​ផ្សេង​ៗ​ទៀត ដែល​រួម​បញ្ចូល​ទាំង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ផង»។

អត្ថាធិប្បាយ​របស់​លោក Huntបាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​បាន​ជួប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​លោក​ស្រី អង់ សាន​ស៊ូជី មេដឹកនាំ​មីយ៉ាន់​ម៉ា​ដែល​មាន​ជម្លោះ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​មួយ​ទៅ​កាន់​ប្រទេស​នោះ​បន្ទាប់​ពី​ការ​បញ្ចេញ​របាយ​ការណ៍​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃអង្គារ​ ដែល​រិះ​គន់​លោកស្រី​ស៊ូជី​អំពី​ចំណាត់​ការលើ​វិបត្តិ​នោះ។ ​របាយការណ៍​នោះ​បាន​លម្អិត​ថាតើ​ហេតុ​អ្វី​បាន​ជា​ឧត្តមសេនីយ៍​មីយ៉ាន់​ម៉ា​ជា​ច្រើន​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះអំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

របាយការណ៍​នោះបាន​ចោទ​ប្រកាន់​ពួកមេដឹកនាំ​យោធា​ពីការ​សម្លាប់មនុស្សក្រៅប្រព័ន្ធ​តុលាការ ​ចាប់​រំលោភ​ និងកម្ទេច​ភូមិ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋ Rakhine ​ដែល​ក្នុង​នោះ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជាង​៧សែននាក់​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លា​ដែស​ដែល​ជា​ប្រទេស​ជិត​ខាង៕

XS
SM
MD
LG