សហរដ្ឋអាមេរិកក៏ចង់សហការជាមួយនឹងបណ្ដាប្រទេសទាំងនេះផងដែរ ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក ការជួញដូរគ្រឿងញៀន និងបញ្ហាក្រុមឧក្រិដ្ឋជន។
លោក Herve Verhooselថា លំហូរដោយសេរីនៃពាណិជ្ជកម្មផ្គត់ផ្គង់ម្ហូបអាហារចូលក្នុងប្រទេសយេមែន នឹងអាចជួយទប់ស្កាត់មិនឲ្យតម្លៃម្ហូបអាហារឡើងថ្លៃ ដែលក្នុងពេលកន្លងមកនេះ តម្លៃម្ហូបអាហារ បានឡើងថ្លៃខ្ពស់កប់ពពក ធ្វើឲ្យមនុស្សរាប់លាននាក់នៅក្នុងប្រទេសយេមែន មិនមានលទ្ធភាពទិញបាន។
អ្នកស្រី ឡុង គឹមហ៊ាង ដែលភរិយាលោក រ៉ាត់ រត្នមុនី បានដាក់ញត្តិទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងស្វាមីអ្នកស្រី ប៉ុន្តែញត្តិរបស់អ្នកស្រីមិនមានអ្នកទទួលទេ។
អ្នកបកប្រែឲ្យសារព័ត៌មាន Russia Today ហៅកាត់ថា (RT) ដែលបានផលិតភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទញុះញង់។ នេះបើតាមការបញ្ជាក់របស់ភរិយារបស់លោកនិងមន្ត្រីតុលាការ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា អាជ្ញាធរកំពុងបន្តសួរយកចម្លើយពីអ្នកបកប្រែនោះ។ ភរិយាអ្នកបកប្រែរូបនោះនិយាយថា ស្វាមីអ្នកស្រីមានបញ្ហាផ្លូវចិត្តខុសពីប្រក្រតី។
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទទូចឱ្យមេដឹកនាំអាស៊ានដាក់បញ្ចូលយន្តការថ្នាក់តំបន់ប្រឆាំងនឹងអំពើពុករលួយ ដើម្បីអនុវត្តឱ្យបានពេញលេញតាមអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ (The UN Convention against Corruption) ឬហៅកាត់ថា UNCAC។
លោករ៉ាត់ រត្នមុនីត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក បន្ទាប់ពីលោកបានជួយផលិតខ្សែភាពយន្តឯកសារសម្រាប់បណ្តាញព័ត៌មានប្រទេសរុស្ស៊ីដែលបានចាក់ផ្សាយកាលពីខែតុលា។
លោក កៃ គឹមសុង ដែលបានចូលប្រឡូកក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំមកហើយ ហើយបច្ចុប្បន្ន ជាប្រធានប្រតិបត្តិការនៃកាសែតខ្មែរថាមស៍ បានថ្លែងថា សារព័ត៌មានសេរី គឺប្រៀបដូចជាកញ្ចក់ សម្រាប់ឱ្យរដ្ឋាភិបាលឆ្លុះមើល ដើម្បីការអភិវឌ្ឍសង្គម។
បន្ទាប់ពីតុលាការក្រុងភ្នំពេញបានកាត់ទោសក្រុមមេដឹកនាំ និងអតីតមេដឹកនាំសហជីព៦រូបឲ្យជាប់ពន្ធនាគារ២ឆ្នាំ និង៦ខែក្នុងម្នាក់ៗនោះ លោកហ៊ុន សែន បានប្រកាសការពារមេដឹកនាំសហជីពបីរូប ហើយច្រានចោលមេដឹកនាំសហជីពបីរូបផ្សេងទៀត។
ទស្សនាវដ្តីនេះក៏បានផ្សព្វផ្សាយអំពីស្ថិតិរបស់គណកម្មាធិការការពារអ្នកសារព័ត៌មានហៅកាត់ថា CPJ ដែលបានគូសបញ្ជាក់ថា អ្នករាយការណ៍ចំនួន២៦២នាក់ត្រូវបានជាប់ក្នុងពន្ធនាគារកាលពីឆ្នាំ២០១៧ និងរំពឹងថាចំនួននេះនឹងកើនឡើងខ្ពស់ម្តងទៀតនៅឆ្នាំនេះ។
បេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាគឺលោក W. Patrick Murphy បានសម្ដែងការប្ដេជ្ញាចិត្តនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារថា លោកនឹងធ្វើការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យអាជ្ញាធរកម្ពុជា ពង្រីកលំហសេរីភាពសារព័ត៌មានឯ
ព័ត៌មានផ្សេងទៀត
No media source currently available