លោក បេន ខាដឹន បានថ្លែងថា៖ «ច្បាប់នេះបានក្លាយជាឧបករណ៍មួយដ៏សំខាន់ដែលយើងមានសម្រាប់ប្រយុទ្ធនឹងការរំលោភសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ វាបង្ហាញពីការដឹកនាំរបស់សហរដ្ឋអាមេរិក»។
សៀវភៅដែលមានចំណងជើងថា «ការស្វែងរកយុត្តិធម៌នៅកម្ពុជា» បានបង្ហាញពីគោលជំហរនិងការតស៊ូរបស់សកម្មជនសិទ្ធិមនុស្សក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រទេសកាម៉េរូនបានផ្អាកការងារអ្នកកាសែត១៦នាក់និងបណ្តាញព័ត៌មានចំនួន៧រយៈពេលពី១ខែ ទៅ៦ខែ ដោយសារអ្វីដែលគេហៅថា «បទល្មើសសារព័ត៌មាន»។
ក្រុមគ្រួសាររបស់អតីតយោធិនពិការមួយរូបបានទៅក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីសុំឲ្យមានអន្តរាគមន៍ពីរដ្ឋមន្រ្តីពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលបានសម្រេចដោយតុលាការកំពូល និងឈានដល់ការរឹបអូសដីធ្លីផ្ទះសម្បែង។
ជនភៀសខ្លួន មូស្លីម រ៉ូហ៊ីងយ៉ាជាង៧សែន៥ម៉ឺននាក់ដែលគេចចេញពីការវាយប្រហារ ពីក្រុមយោធាភូមានៅតែស្ថិតនៅក្នុងជំរំនានាក្នុងប្រទេសបង់ក្លាដែសនៅឡើយនៅពេលដែលអនាគតនៃការធ្វើមាតុភូមិនិវត្តន៍និងគម្រោងការតាំងទីលំនៅស្ថិតនៅក្នុង ភាពមិនច្បាស់លាស់នៅឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យអ្នកសារព័ត៌មានរាយការណ៍ពីព័ត៌មានពិតនិងរិះគន់ក្នុងន័យស្ថាបនា។ ការជំរុញនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបយ៉ាងដំណំទៅលើសារព័ត៌មានឯករាជ្យមួយចំនួនដែលតែងរាយការណ៍រិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។
វេទិកាសេដ្ឋកិច្ចពិភពលោករាយការណ៍ថាស្ត្រីទូទាំងសកលលោកនឹងត្រូវរង់ចាំរយៈពេល១០៨ឆ្នាំទៀតដើម្បីបញ្ចប់គម្លាតយេនឌ័រនិងរយៈពេល២០០ឆ្នាំទៀតដើម្បីអាចទទួលបានឱកាសការងារដូចនឹងបុរស។
បន្ទាប់ពីមានបាតុកម្មតវ៉ាទាមទារឲ្យមានការដោះលែងលោករ៉ាត់ រត្នមុនី ក្រុមអង្គការសង្គមស៊ីវិលចំនួនពីរនៅកម្ពុជា កំពុងខិតខំជួយទាំងខាងផ្លូវច្បាប់ និងទំនាក់ទំនងជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីស្នើឲ្យមានការដោះលែងលោកមុនី បានស្ថិតនៅក្រៅឃុំ។
ក្រុមមេដឹកនាំសហជីពមួយចំនួនដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និង៦ខែក្នុងសំណុំរឿងបាតុកម្មលើផ្លូវវេងស្រេង បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីច្រានចោលការកាត់ទោសចំពោះបទលើ្មសដែលពួកគេអះអាងថា មិនបានប្រព្រឹត្ត។
សហរដ្ឋអាមេរិកក៏ចង់សហការជាមួយនឹងបណ្ដាប្រទេសទាំងនេះផងដែរ ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក ការជួញដូរគ្រឿងញៀន និងបញ្ហាក្រុមឧក្រិដ្ឋជន។
លោក Herve Verhooselថា លំហូរដោយសេរីនៃពាណិជ្ជកម្មផ្គត់ផ្គង់ម្ហូបអាហារចូលក្នុងប្រទេសយេមែន នឹងអាចជួយទប់ស្កាត់មិនឲ្យតម្លៃម្ហូបអាហារឡើងថ្លៃ ដែលក្នុងពេលកន្លងមកនេះ តម្លៃម្ហូបអាហារ បានឡើងថ្លៃខ្ពស់កប់ពពក ធ្វើឲ្យមនុស្សរាប់លាននាក់នៅក្នុងប្រទេសយេមែន មិនមានលទ្ធភាពទិញបាន។
ព័ត៌មានផ្សេងទៀត
No media source currently available