បេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាគឺលោក W. Patrick Murphy បានសម្ដែងការប្ដេជ្ញាចិត្តនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារថា លោកនឹងធ្វើការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យអាជ្ញាធរកម្ពុជា ពង្រីកលំហសេរីភាពសារព័ត៌មានឯ
ក្រុមមន្ត្រីសិទ្ធិមនុស្សនៅកម្ពុជាបាននិយាយថា ស្ថាប័នតុលាការនៅក្នុងប្រទេសនេះបន្តរួមរឹតដោយអំពើពុករលួយ និងមិនទាន់ឯករាជ្យនៅឡើយ ដែលបង្កឲ្យមានការកើតឡើងជាបន្តបន្ទាប់នូវអយុត្តិធម៌សង្គម តួយ៉ាងដូចជា អ្នកមានអំណាចតែងតែឈ្នះក្តី ឯអ្នកក្រត្រូវជាប់គុក។
នៅក្នុងពិធីរំឭកខួបលើកទី៧០នៃសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស សហភាពអឺរ៉ុបនៅតែបង្ហាញការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ខណៈពេលមានការរឹតត្បិតលើការប្រមូលផ្តុំរបស់សហគមន៍មូលដ្ឋានមួយចំនួន។
អូស្ត្រាលីកំពុងអំពាវនាវឲ្យថៃ ដោះលែងជាបន្ទាន់នូវជនភៀសខ្លួនមួយរូប ពីព្រោះតែមានការភ័យខ្លាចថា ជនភៀសខ្លួនរូបនោះ នឹងត្រូវគេធ្វើទារុណកម្ម បើសិនជាលោក ត្រូវបានគេបញ្ជូនខ្លួនលោក ទៅប្រទេសបារ៉ែនវិញ ដោយលោក Hakeem Al Araibi ធ្លាប់បានរិះគន់ក្រុមគ្រួសាររាជវង្សនៃប្រទេសនេះ។
រដ្ឋាភិបាលថា អង្គការសង្គមស៊ីវិលមិនចាំបាច់ត្រូវឲ្យអង្គការទាំងនោះជូនដំណឹងដល់អាជ្ញាធរមុនបីថ្ងៃនៃការចាប់ផ្តើមធ្វើសកម្មភាពណាមួយ។ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា ការណ៍នេះមិនទាន់គ្រប់គ្រាន់ ហើយថា រដ្ឋាភិបាលត្រូវតែលុបបំបាត់ចោលច្បាប់ដែលរឹតត្បិតនានា។
លោក រ៉ាត់ រត្នមុនី ប្រធានសហជីពកម្ពុជាមួយរូបនិងជាអ្នកដែលបានចូលរួមផលិតខ្សែភាពយន្តឯកសារដែលបង្ហាញពីភាពក្រីក្រ និងទំនាស់ដីធ្លី ដែលឈានដល់ការប្រកបរបរពេស្សាចារនៅកម្ពុជា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន តាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា។
វាគ្មិនដែលជាអ្នកសារព័ត៌មានក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរចាត់ទុកអ្នកសារព័ត៌មានឯករាជ្យថាជាសត្រូវនោះទេ ព្រោះថាសារព័ត៌មានឯករាជ្យនេះ គឺជាធាតុផ្សំចាំបាច់ មិនអាចខ្វះបាន។
អង្គការសង្គមស៊ីវិលនិងក្រុមសហជីពបានធ្វើការជួបជុំគ្នានៅថ្ងៃចន្ទនេះ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់ តែពួកគេបានសម្ដែងការមិនពេញចិត្តពេញថ្លើម ចំពោះលំហសេរីភាពដែលនៅតែមានសភាពរឹតត្បិត។
ក្រុមពលរដ្ឋនិងសកម្មជននៃអង្គការសង្គមស៊ីវិលខ្មែរអាមេរិក បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពកាតព្វកិច្ចរបស់ខ្លួនទៅតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស នៅមុនការប្រារព្ធខួប៧០ឆ្នាំនៃការប្រកាសឯកសារច្បាប់សិទ្ធិមនុស្សអន្តរជាតិដ៏សំខាន់របស់អង្គការសហប្រជាជាតិ។
ក្រុមពលរដ្ឋក្នុងស្រុកគិរីសាគរបានបន្ទោសធ្ងន់ៗថា អភិបាលស្រុកនេះបានរំលោភយកដីមួយកន្លែងដែលនៅមានទំនាស់នៅឡើយ ហើយថា អាជ្ញាធរឃុំ និងប៉ូលិសស្រុកបានគំរាមកំហែងវាយតប់ក្រុមពលរដ្ឋដែលតវ៉ាមិនឲ្យអភិបាលស្រុកគិរីសាគរនេះបន្តយកឡានដឹកដីមកចាក់លើដីដែលកំពុងមានវិវាទ។
ព័ត៌មានផ្សេងទៀត
No media source currently available