លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យអ្នកសារព័ត៌មានរាយការណ៍ពីព័ត៌មានពិតនិងរិះគន់ក្នុងន័យស្ថាបនា។ ការជំរុញនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបយ៉ាងដំណំទៅលើសារព័ត៌មានឯករាជ្យមួយចំនួនដែលតែងរាយការណ៍រិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។
វេទិកាសេដ្ឋកិច្ចពិភពលោករាយការណ៍ថាស្ត្រីទូទាំងសកលលោកនឹងត្រូវរង់ចាំរយៈពេល១០៨ឆ្នាំទៀតដើម្បីបញ្ចប់គម្លាតយេនឌ័រនិងរយៈពេល២០០ឆ្នាំទៀតដើម្បីអាចទទួលបានឱកាសការងារដូចនឹងបុរស។
បន្ទាប់ពីមានបាតុកម្មតវ៉ាទាមទារឲ្យមានការដោះលែងលោករ៉ាត់ រត្នមុនី ក្រុមអង្គការសង្គមស៊ីវិលចំនួនពីរនៅកម្ពុជា កំពុងខិតខំជួយទាំងខាងផ្លូវច្បាប់ និងទំនាក់ទំនងជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីស្នើឲ្យមានការដោះលែងលោកមុនី បានស្ថិតនៅក្រៅឃុំ។
ក្រុមមេដឹកនាំសហជីពមួយចំនួនដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និង៦ខែក្នុងសំណុំរឿងបាតុកម្មលើផ្លូវវេងស្រេង បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីច្រានចោលការកាត់ទោសចំពោះបទលើ្មសដែលពួកគេអះអាងថា មិនបានប្រព្រឹត្ត។
សហរដ្ឋអាមេរិកក៏ចង់សហការជាមួយនឹងបណ្ដាប្រទេសទាំងនេះផងដែរ ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក ការជួញដូរគ្រឿងញៀន និងបញ្ហាក្រុមឧក្រិដ្ឋជន។
លោក Herve Verhooselថា លំហូរដោយសេរីនៃពាណិជ្ជកម្មផ្គត់ផ្គង់ម្ហូបអាហារចូលក្នុងប្រទេសយេមែន នឹងអាចជួយទប់ស្កាត់មិនឲ្យតម្លៃម្ហូបអាហារឡើងថ្លៃ ដែលក្នុងពេលកន្លងមកនេះ តម្លៃម្ហូបអាហារ បានឡើងថ្លៃខ្ពស់កប់ពពក ធ្វើឲ្យមនុស្សរាប់លាននាក់នៅក្នុងប្រទេសយេមែន មិនមានលទ្ធភាពទិញបាន។
អ្នកស្រី ឡុង គឹមហ៊ាង ដែលភរិយាលោក រ៉ាត់ រត្នមុនី បានដាក់ញត្តិទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងស្វាមីអ្នកស្រី ប៉ុន្តែញត្តិរបស់អ្នកស្រីមិនមានអ្នកទទួលទេ។
អ្នកបកប្រែឲ្យសារព័ត៌មាន Russia Today ហៅកាត់ថា (RT) ដែលបានផលិតភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទញុះញង់។ នេះបើតាមការបញ្ជាក់របស់ភរិយារបស់លោកនិងមន្ត្រីតុលាការ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា អាជ្ញាធរកំពុងបន្តសួរយកចម្លើយពីអ្នកបកប្រែនោះ។ ភរិយាអ្នកបកប្រែរូបនោះនិយាយថា ស្វាមីអ្នកស្រីមានបញ្ហាផ្លូវចិត្តខុសពីប្រក្រតី។
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទទូចឱ្យមេដឹកនាំអាស៊ានដាក់បញ្ចូលយន្តការថ្នាក់តំបន់ប្រឆាំងនឹងអំពើពុករលួយ ដើម្បីអនុវត្តឱ្យបានពេញលេញតាមអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ (The UN Convention against Corruption) ឬហៅកាត់ថា UNCAC។
លោករ៉ាត់ រត្នមុនីត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក បន្ទាប់ពីលោកបានជួយផលិតខ្សែភាពយន្តឯកសារសម្រាប់បណ្តាញព័ត៌មានប្រទេសរុស្ស៊ីដែលបានចាក់ផ្សាយកាលពីខែតុលា។
ព័ត៌មានផ្សេងទៀត
No media source currently available