លោក រ៉ាត់ រត្នមុនី ប្រធានសហជីពកម្ពុជាមួយរូបនិងជាអ្នកដែលបានចូលរួមផលិតខ្សែភាពយន្តឯកសារដែលបង្ហាញពីភាពក្រីក្រ និងទំនាស់ដីធ្លី ដែលឈានដល់ការប្រកបរបរពេស្សាចារនៅកម្ពុជា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន តាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា។
វាគ្មិនដែលជាអ្នកសារព័ត៌មានក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរចាត់ទុកអ្នកសារព័ត៌មានឯករាជ្យថាជាសត្រូវនោះទេ ព្រោះថាសារព័ត៌មានឯករាជ្យនេះ គឺជាធាតុផ្សំចាំបាច់ មិនអាចខ្វះបាន។
អង្គការសង្គមស៊ីវិលនិងក្រុមសហជីពបានធ្វើការជួបជុំគ្នានៅថ្ងៃចន្ទនេះ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់ តែពួកគេបានសម្ដែងការមិនពេញចិត្តពេញថ្លើម ចំពោះលំហសេរីភាពដែលនៅតែមានសភាពរឹតត្បិត។
ក្រុមពលរដ្ឋនិងសកម្មជននៃអង្គការសង្គមស៊ីវិលខ្មែរអាមេរិក បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពកាតព្វកិច្ចរបស់ខ្លួនទៅតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស នៅមុនការប្រារព្ធខួប៧០ឆ្នាំនៃការប្រកាសឯកសារច្បាប់សិទ្ធិមនុស្សអន្តរជាតិដ៏សំខាន់របស់អង្គការសហប្រជាជាតិ។
ក្រុមពលរដ្ឋក្នុងស្រុកគិរីសាគរបានបន្ទោសធ្ងន់ៗថា អភិបាលស្រុកនេះបានរំលោភយកដីមួយកន្លែងដែលនៅមានទំនាស់នៅឡើយ ហើយថា អាជ្ញាធរឃុំ និងប៉ូលិសស្រុកបានគំរាមកំហែងវាយតប់ក្រុមពលរដ្ឋដែលតវ៉ាមិនឲ្យអភិបាលស្រុកគិរីសាគរនេះបន្តយកឡានដឹកដីមកចាក់លើដីដែលកំពុងមានវិវាទ។
លោកសម រង្ស៊ី បានវិលមកគ្រប់គ្រងគណបក្សសង្គ្រោះជាតិឡើងវិញជាប្រធានស្តីទីក្នុងពេលដែលប្រធានគណបក្សគឺលោកកឹម សុខា នៅជាប់ឃុំឃាំងក្នុងគេហដ្ឋាននិងបើទោះបីជាក្រុមអ្នកគាំទ្ររបស់លោកកឹម សុខា បានជំទាស់នឹងការសម្រេចចិត្តនេះក៏ដោយ។
តំបន់ស្រែគររបស់ជនជាតិដើមភាគតិចក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងលិចលង់ ដោយសារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។
សារមន្ទីរប្រល័យពូជសាសន៍សហរដ្ឋអាមេរិកបានរកឃើញភស្តុតាងពីអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។
ព័ត៌មានផ្សេងទៀត
No media source currently available