ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Khashoggi គឺ​ជា ​មនុស្សម្នាក់​ក្នុង​ចំណោម​ក្រុមអ្នកកាសែត​ផ្សេងទៀត ​ដែលត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ជា ​បុគ្គល​ប្រចាំឆ្នាំ


រូបឯកសារ៖ លោក Jamal Khashoggi ជា​អ្នកកាសែត​ដែល​ត្រូវ​បាន​សម្លាប់​
រូបឯកសារ៖ លោក Jamal Khashoggi ជា​អ្នកកាសែត​ដែល​ត្រូវ​បាន​សម្លាប់​

ទស្សនាវដ្តី​នេះ​ក៏​បាន​ផ្សព្វផ្សាយ​អំពី​ស្ថិតិ​របស់​គណកម្មាធិការ​ការពារ​អ្នកសារព័ត៌មានហៅ​កាត់​ថា CPJ ដែល​បាន​គូស​បញ្ជាក់​ថា​ អ្នករាយការណ៍ចំនួន២៦២នាក់​ត្រូវ​បាន​ជាប់ក្នុង​ពន្ធនាគារ​កាល​ពីឆ្នាំ២០១៧ និង​រំពឹង​ថា​ចំនួន​នេះ​នឹង​កើនឡើង​ខ្ពស់​ម្តងទៀត​នៅ​ឆ្នាំ​នេះ។

លោក Jamal Khashoggi ជា​អ្នកកាសែត​ដែល​ត្រូវ​បាន​សម្លាប់​ គឺ​ជា​ បុគ្គល​ម្នាក់​ស្ថិត​ក្នុង​ចំណោម​ក្រុមអ្នកកាសែត ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ក្នុង​ទស្សនាវដ្តី Time Magazine​ កាល​ពី​ថ្ងៃអង្គារ​ថា​ជា​បុគ្គល​ប្រចាំ​ឆ្នាំ។ ការប្រកាស​នេះ​គឺ​ជា​ការទទួល​ស្គាល់​ចំពោះ​បុគ្គល​ឬ​ក្រុមណា​ដែល​មាន​ឥទ្ធិពល​បំផុត​នៅតាម​សារព័ត៌មាន​ និង​កិច្ចការ​ពិភពលោក​កាល​ពី​ឆ្នាំកន្លង​មក​មិន​ថា​ជា​រឿងរ៉ាវ​ល្អ​ឬ​អាក្រក់​នោះ​ទេ។

លោក Edward Felsenthalដែល​ជា​ និពន្ធនាយក​បាន​ប្រកាស​នៅក្នុង​កម្មវិធី​របស់​បណ្តាញ​សារព័ត៌មាន NBC ថា​បុគ្គល​ប្រចាំឆ្នាំ​២០១៨គឺ​ជា​អ្នកការពារ​និង​ជា​អ្នក​ធ្វើ​សង្គ្រាម​លើ​សេចក្តីពិត។ ក្រៅ​ពី​លោក Khashoggi ក៏​មាន​បុគ្គល​មួយចំនួន​ផ្សេងទៀត​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ជា​ អ្នកការពារ​ផងដែរ​នោះ​ គឺ​ជា​បុគ្គលិក​របស់​សារព័ត៌មានCapital Gazette នៅ​ទីក្រុង Annapolis រដ្ឋ Maryland ជា​ទីកន្លែង​ដែល​មាន​បុគ្គលិក៥នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ហេតុការណ៍​បាញ់សម្លាប់​នៅក្នុង​ការិយាល័យ​របស់​សារព័ត៌មាន​នេះ​កាល​ពី​ខែមិថុនា។

ចំណែកឯ​បុគ្គល​ដែល​ទទួល​បាន​កតិ្តយស​មាន​ដូចជា​អ្នកស្រី Maria Ressa អ្នកកាសែត​ជនជាតិ​ហ្វីលីពីន​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្រោមបទចោទ​ថា​បាន​បំពាន​លើ​ច្បាប់ពន្ធ​ និង​អ្នកសារព័ត៌មាន​Reuters ពីរនាក់​គឺ​លោក Wa Lone ​និង​លោក Kyaw Soe Ooអ្នក​ដែល​ត្រូវ​បាន​ជាប់​ឃុំឃាំង​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ជិត​មួយ​ឆ្នាំ​មក​ហើយ។

ទស្សនាវដ្តី​នេះ​ក៏​បាន​ផ្សព្វផ្សាយ​អំពី​ស្ថិតិ​របស់​គណកម្មាធិការ​ការពារ​អ្នកសារព័ត៌មានហៅ​កាត់​ថា CPJ ដែល​បាន​គូស​បញ្ជាក់​ថា​ អ្នករាយការណ៍ចំនួន២៦២នាក់​ត្រូវ​បាន​ជាប់ក្នុង​ពន្ធនាគារ​កាល​ពីឆ្នាំ២០១៧ និង​រំពឹង​ថា​ចំនួន​នេះ​នឹង​កើនឡើង​ខ្ពស់​ម្តងទៀត​នៅ​ឆ្នាំ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG