អ្នកការពារសិទ្ធិកម្មករយល់ថា ការវិវត្តនេះ មានទំនាក់ទំនងជាមួយនឹងឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដែលបានប្រកាសទុកពេលឲ្យកម្ពុជា១២ខែដើម្បីស្តារឡើងវិញនូវស្ថានភាពការគោរពសិទ្ធិមនុស្ស។
ប្រធានគណៈកម្មការសិទ្ធិមនុស្សប្រទេសស៊ីមបាវ៉េ លោក Elasto Mugwadi និយាយថា ការសម្លាប់រង្គាលក្នុងប្រតិបត្តិការ Gukurahundi នេះ គឺជាការរំលោភសិទ្ធិមនុស្ស។
នៅកន្លែងតាំងទីលំនៅថ្មីនៅក្នុងភូមិ Lay Kay Kaw ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ឬភូមា ជនជាតិការ៉េនដែលបានវិលត្រឡប់កាលពីពេលថ្មីៗនេះព្យាយាមតស៊ូសម្របជីវិតដើម្បីរស់ ក្រោយពីជម្លោះនិងភៀសខ្លួនអស់រយៈពេលជាង៦ទសវត្សរ៍។
ការបើកទូលាយនេះត្រូវបានសង្គមស៊ីវិលសាទរ ប៉ុន្តែនៅបារម្ភថា សេរីភាពនេះនឹងត្រូវបានបិទវិញ ទៅតាមស្ថានការណ៍នយោបាយ។
សាលក្រមចុងក្រោយរបស់សាលាក្តីខ្មែរក្រហមគឺជាសញ្ញាថា ការកាត់ទោសអំពើប្រល័យពូជសាសន៍នៅកម្ពុជាជិតដល់ទីបញ្ចប់ហើយ។ នេះជាយុត្តិធម៌និងជាការបន្ធូរអារម្មណ៍ខ្លះសម្រាប់អ្នកដែលរួចជីវិតពីរបបខ្មែរក្រហម។
ឥណ្ឌានិងប៉ាគីស្ថានដែលជាគូប្រជែងសំខាន់នៅអាស៊ីខាងត្បូងបានយល់ព្រមបង្កើតច្រករបៀងឆ្លងកាត់ព្រំដែនដើម្បីឱ្យអ្នកគោរពបូជាសាសនាមកពីសហគមន៍ជនជាតិភាគតិច Sikh នៅឥណ្្ឌាអាចទៅទស្សនាប្រាសាទបុរាណប្រវត្តិសាស្ត្រនៅខាងភាគីប៉ាគីស្ថាន។
ក្រោយពីត្រូវបានដោះលែង លោក សុក ផល ត្រូវបានចាប់សារជាថ្មី ហើយបញ្ជាឱ្យបញ្ជូនទៅប្រទេសកម្ពុជាវិញដោយសារមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០២តម្រូវឱ្យបញ្ជូនទៅកម្ពុជាវិញនូវរាល់អ្នកទោសដែលបានជាប់ពន្ធនាគាររួចហើយ។
កុមារដែលឪពុកម្តាយធ្វើចំណាកស្រុកហើយទុកចោលនៅជាមួយនឹងជីដូនជីតាចាស់ៗនិងក្មេងខ្លះគ្មានអ្នកមើលថែដិតដល់រងផលប៉ះពាល់ផ្នែករាងកាយ ប្រាជ្ញា អារម្មណ៍និងសតិ ជាខ្លាំង។
ព្រះរាជអាជ្ញារងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនិយាយថា បុរស១១នាក់បានរងការចោទប្រកាន់ពីការសម្លាប់លោក Jamal Khashoggi អ្នកកាសែតអារ៉ាប៊ីសាអូឌីតដ៏ល្បីល្បាញនៅឯស្ថានកុងស៊ុលរបស់រដ្ឋាភិបាលក្រុងរីយ៉ាដក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
ក្រុមមេធាវីការពារក្តីបាននិយាយថា តុលាការកំពូលមីយ៉ាន់ម៉ាបានចេញសេចក្តីសម្រេចថា អ្នកសារព័ត៌មាន Reuters ពីររូបដែលកំពុងជាប់ពន្ធនាគារអាចប្តឹងឧទ្ធរណ៍ចំពោះបទចោទរបស់ពួកគេ។
ក៏ប៉ុន្តែឥឡូវនេះប្រទេសបង់ក្លាដេសហាក់ដូចជា ចង់បង្ហាញឲ្យដឹងថា ប្រទេសបង់ក្លាដេសនឹងមិនទទួលឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងនេះស្នាក់នៅក្នុងប្រទេសបានជារៀងរហូតនោះទេ។
«យើងត្រូវតែរំលឹកខ្លួនឯងថា យើងមិនឯកោទេ។ ពិភពលោកកំពុងតែតាមដានមើលកិច្ចការរបស់យើង។ សហគមន៍អន្តរជាតិកំពុងតែយកចិត្តទុកដាក់។ មិនថាបញ្ហាណាទេដែលអ្នកកំពុងតែតស៊ូមតិដើម្បីសហគមន៍អ្នក សហគមន៍អន្តរជាតិតាមដានកិច្ចការរបស់យើងជានិច្ច»។
ព័ត៌មានផ្សេងទៀត
No media source currently available