ក្រុមពលរដ្ឋក្នុងស្រុកគិរីសាគរបានបន្ទោសធ្ងន់ៗថា អភិបាលស្រុកនេះបានរំលោភយកដីមួយកន្លែងដែលនៅមានទំនាស់នៅឡើយ ហើយថា អាជ្ញាធរឃុំ និងប៉ូលិសស្រុកបានគំរាមកំហែងវាយតប់ក្រុមពលរដ្ឋដែលតវ៉ាមិនឲ្យអភិបាលស្រុកគិរីសាគរនេះបន្តយកឡានដឹកដីមកចាក់លើដីដែលកំពុងមានវិវាទ។
លោកសម រង្ស៊ី បានវិលមកគ្រប់គ្រងគណបក្សសង្គ្រោះជាតិឡើងវិញជាប្រធានស្តីទីក្នុងពេលដែលប្រធានគណបក្សគឺលោកកឹម សុខា នៅជាប់ឃុំឃាំងក្នុងគេហដ្ឋាននិងបើទោះបីជាក្រុមអ្នកគាំទ្ររបស់លោកកឹម សុខា បានជំទាស់នឹងការសម្រេចចិត្តនេះក៏ដោយ។
តំបន់ស្រែគររបស់ជនជាតិដើមភាគតិចក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងលិចលង់ ដោយសារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។
សារមន្ទីរប្រល័យពូជសាសន៍សហរដ្ឋអាមេរិកបានរកឃើញភស្តុតាងពីអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។
សមាជិកសភាតំណាងរាស្ត្រស.រ.អា.ម្នាក់កំពុងអំពាវនាវឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ លើកយករឿងចិនចាប់ជនជាតិភាគតិចដែលកាន់សាសនាឥស្លាម ដាក់ជំរំ មកពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នៅពេលដែលមេដឹកនាំទាំង២ ជួបគ្នានៅចុងសប្តាហ៍នេះ។
ឃុំសង្កាត់រាប់រយក្នុងចំណោមឃុំជាង១៦០០នៅទូទាំងប្រទេស មិនមានវត្តមានស្រ្តីជាក្រុមប្រឹក្សា ឬមេឃុំនោះទេ។
កាលពីថ្ងៃច័ន្ទ តុលាការក្រុងឡូសអាន់ជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ាបានសម្រេចលុបចោលបទបញ្ជាបញ្ជូនអតីតអ្នកទោសខ្មែរម្នាក់ទៅប្រទេសកម្ពុជាវិញ ក្រោយពីគាត់ទទួលបានការលើកលែងទោសពីលោកអភិបាលរដ្ឋ។
អ្នកការពារសិទ្ធិកម្មករយល់ថា ការវិវត្តនេះ មានទំនាក់ទំនងជាមួយនឹងឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដែលបានប្រកាសទុកពេលឲ្យកម្ពុជា១២ខែដើម្បីស្តារឡើងវិញនូវស្ថានភាពការគោរពសិទ្ធិមនុស្ស។
ប្រធានគណៈកម្មការសិទ្ធិមនុស្សប្រទេសស៊ីមបាវ៉េ លោក Elasto Mugwadi និយាយថា ការសម្លាប់រង្គាលក្នុងប្រតិបត្តិការ Gukurahundi នេះ គឺជាការរំលោភសិទ្ធិមនុស្ស។
នៅកន្លែងតាំងទីលំនៅថ្មីនៅក្នុងភូមិ Lay Kay Kaw ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ឬភូមា ជនជាតិការ៉េនដែលបានវិលត្រឡប់កាលពីពេលថ្មីៗនេះព្យាយាមតស៊ូសម្របជីវិតដើម្បីរស់ ក្រោយពីជម្លោះនិងភៀសខ្លួនអស់រយៈពេលជាង៦ទសវត្សរ៍។
ព័ត៌មានផ្សេងទៀត
No media source currently available