លោក W. Patrick Murphy ប្ដេជ្ញាជំរុញឱ្យកម្ពុជាពង្រីកលំហសេរីភាពសារព័ត៌មាន
បេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាគឺលោក W. Patrick Murphy បានសម្ដែងការប្ដេជ្ញាចិត្តនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារថា លោកនឹងធ្វើការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យអាជ្ញាធរកម្ពុជា ពង្រីកលំហសេរីភាពសារព័ត៌មានឯករាជ្យក្នុងប្រទេសនោះ។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងអំឡុងពេលសវនាការរបស់គណៈកម្មាធិការនេះ ដើម្បីសាកសួររូបលោកអំពីគោលជំហរ និងការតាំងចិត្តរបស់លោក ប្រសិនបើលោកត្រូវបានអនុម័ត ជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា។ លោក សាយ មុន្នីនៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន