មេដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសឈប់បាញ់គ្នាក្រោយពីជួបលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាប៉ុន្តែសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ាយល់ថាវាគ្រាន់តែជាការសន្យាខ្យល់ដើម្បីពន្យារពេលជាយុទ្ធសាស្ត្រហើយលោកហ៊ុន សែនមិនគួរចូលរួមផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំយោធាទេ។ លោកម៉ែន គឹមសេងនិងលោកប
មេដឹកនាំយោធាមីយ៉ាន់ម៉ា ប្រកាសឈប់បាញ់គ្នា ក្រោយពីជួបលោក ហ៊ុន សែននាយក រដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ាយល់ថា វាគ្រាន់តែជាការសន្យាខ្យល់ដើម្បីពន្យារពេលជាយុទ្ធសាស្ត្រ ហើយលោក ហ៊ុន សែន មិនគួរចូលរួមផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំយោធាទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដែលលោក និយាយថា ជាទស្សនកិច្ចដើម្បីស្តាសន្តិភាពឡើងវិញបន្ទាប់ពីការដណ្តើមអំណាចរបស់ពួកយោធានៅថ្ងៃទី១ កុម្ភៈ ក៏ប៉ុន្តែ ពួកអ្នករិះគន់ និយាយថា ទស្សនកិច្ចនេះគ្រាន់តែនឹងធ្វើឲ្យការដណ្តើមអំណាចរបស់ពួកយោធាស្រប
កាលពីព្រឹកថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានធ្វើដំណើរទៅមីយ៉ាន់ម៉ាដើម្បីបំពេញទស្សនកិច្ចពីរថ្ងៃ ដែលជាដំណើរទស្សនកិច្ចរងការរិះគន់ផងដែរថា កម្ពុជាដែលជាប្រធានអាស៊ានគាំទ្រមេដឹកនាំយោធា។ តែ លោក ហ៊ុន សែន អះអាងថា ដំណើរទស្សនកិច្ចនេះ មិនមានការពិភាក្សាអ្វីឃ្លាតឆ្ងាយពីចំណុចទាំង៥ ដែលបានឯកភាពគ្នាឡើយ។
ក្រុមអ្នកតាមដានមើលនយោបាយតំបន់អាស៊ាន ស្នើឲ្យមេដឹកនាំអាស៊ាន ចាត់វិធានការទប់ស្កាត់ទង្វើរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងយកកេរ្តិ៍ឈ្មោះរបស់អាស៊ានប្រើប្រាស់ដើម្បីគាំទ្រដល់មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា។ ពួកគេបារម្ភថា ក្រោមការដឹកនាំរបស់កម្ពុជា គឺអាស៊ាននឹងឈានទៅខូចខាតកិត្តិយស។
ប្រទេសថៃ បានបង្កើនកម្រិតប្រុងប្រយ័ត្នអំពីជំងឺកូវីដ១៩របស់ខ្លួននៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីការឆ្លងកើនឡើងបណ្តាលមកពីការរាលដាលនៃវីរុសបំប្លែងខ្លួនអូមីក្រុង។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានផ្តល់តម្រុយពីចំណុចសំខាន់ៗនៅក្នុងការចរចាជាមួយនឹងមេដឹកនាំយោធាប្រទេសមីយ៉ាន់ម៉ាដោយលោកថានឹងផ្តោតលើការឈប់បាញ់គ្នារវាងភាគីនានាជាដំបូងមុនពេលវាក្លាយជាសង្គ្រាមស៊ីវិលពេញបន្ទុក។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅថ្ងៃពុធនេះបានប្រកាស«កុំឲ្យយកការសន្និដ្ឋានឆាប់ពេក»លើដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសមីយ៉ាន់ម៉ាដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះ។
ជំនួបជាមួយមេដឹកនាំឥណ្ឌូណេស៊ីនេះ ធ្វើឡើងខណៈដែលកម្ពុជាបានក្លាយជាប្រធានអាស៊ានជាផ្លូវការសម្រាប់ឆ្នាំ២០២២នេះ និងកើតឡើងតែ៣ ថ្ងៃប៉ុណ្ណោះ មុនពេលលោក ហ៊ុន សែន គ្រោងធ្វើដំណើរទៅជួបមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ជាអ្វីមួយដែលលោក ហ៊ុន សែន អះអាងថា ដើម្បីចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
ប្រទេសហ្វីលីពីន នឹងពង្រីកការរឹតបន្តឹងលើវិធានការប្រឆាំងជំងឺកូវីដ១៩ នៅក្នុងទីក្រុងម៉ានីលចាប់ពីថ្ងៃពុធស្អែកនេះតទៅ ដោយរួមបញ្ជូលមនុស្សជាង១១លាននាក់ដែលរស់នៅជុំវិញទីក្រុងម៉ានីល ខណៈពេលដែលករណីនៃការឆ្លងជំងឺកូវីដ១៩ កំពុងហក់ឡើងខ្ពស់នៅក្នុងតំបន់នេះ។
ព័ត៌មានផ្សេងទៀត
No media source currently available