កាលពីពុធ លោក ហ៊ុន សែន បានជួបពិភាក្សាជាលើកទីពីរជាមួយលោក Min Aung Hlaing បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា។ ក្នុងជំនួបពិភាក្សានេះ លោក ហ៊ុន សែន សង្កត់ធ្ងន់ពីការបន្តអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
នៅក្នុងជំនួបមួយជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងមិនត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើយ ប្រសិនបើមិនមានការវិវឌ្ឍ៥ចំណុច ដែលមេដឹកនាំអាស៊ានបានឯកភាពគ្នា កាលពីខែមេសា ឆ្នាំមុន។
រដ្ឋាភិបាលកម្ពុជាសម្តែងការព្រួយបារម្ភចំពោះការបន្តបាញ់គ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ានិងបានទទូចឲ្យគ្រប់ភាគីគោរពបទឈប់បាញ់គ្នាដែលក្រុមយោធាបានព្រមព្រៀងជាមួយនឹងមេដឹកនាំកម្ពុជាកាលពីដើមខែមករា។ ប៉ុន្តែសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ាយល់ថាពួកយោធាគ្មានប្រវត្តិគោរពតាមការសន្យា
អ្នកកាសែត៣នាក់ដែលធ្វើការឲ្យ Dawei Watch សារព័ត៌មានតាមវេបសាយឯករាជ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានត្រូវចាប់ខ្លួននៅសប្តាហ៍នេះតាមការចោទប្រកាន់មិនជាក់លាក់។នេះបើតាមនិពន្ធនាយកនៃសារព័ត៌មាននេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបរិហាររដ្ឋមន្ត្រីការបរទេស ប្រទេសម៉ាឡេស៊ី Saifuddin Abdullah ថា «ព្រហើន» ក្រោយប្រមុខការទូតម៉ាឡេស៊ីរូបនេះ បានចេញមុខរិះគន់អភិក្រមការទូតរបស់ទីក្រុងភ្នំពេញ ក្នុងការប្រាស្រ័យទាក់ទងជាមួយរបបសឹកក្រុងណៃពិដោរ។
កម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលក្រុងហាណូយ បានប្រកាសគាំទ្ររដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការដឹកនាំកិច្ចខិតខំរបស់អាស៊ានលើបញ្ហាជម្លោះមីយ៉ាន់ម៉ា នៅចំពោះមុខនៃការខ្វែងគំនិតគ្នាក្នុងចំណោមរដ្ឋសមាជិកអាស៊ានលើអភិក្រមរបស់អង្គការថ្នាក់តំបន់នេះ ទៅនឹងជម្លោះនេះ។
ខណៈពួកយោធាមីយ៉ាន់ម៉ាកំពុងជាប់ដៃនៅកន្លែងផ្សេង ពួកមេដឹកនាំជនជាតិភាគតិចកាន់ព្រះពុទ្ធសាសនានៅក្នុងរដ្ឋ Rakhine ភាគខាងលិច កំពុងបង្កើតរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ ប្រកបដោយប្រសិទ្ធភាពដោយខ្លួនឯងនៅក្នុងរដ្ឋនោះ។
លោក ហ៊ុន សែន បានលើកឡើងថា អាស៊ាន មិនគួរជាចំណាប់ខ្មាំងនៃវិបត្តិភូមាឡើយ។ លោកថ្លែងបែបនេះ ខណៈប្រទេសក្នុងតំបន់មួយចំនួនហាក់សម្ដែងការជំទាស់នឹងអភិក្រមផ្ដួចផ្ដើមដោយកម្ពុជាក្នុងការជួយដោះស្រាយបញ្ហាក្រោយរដ្ឋប្រហារនៅភូមា។
រដ្ឋធានីថ្មី នឹងមានឈ្មោះថា «Nusantara» ដែលមានន័យថាប្រជុំកោះឥណ្ឌូណេស៊ី ដែលលោកប្រធានាធិបតី Widodo បានជ្រើសរើស។
គណៈកម្មការទន្លេមេគង្គបានជំរុញឲ្យប្រទេសទាំង៦នៅតាមដងទន្លេមេគង្គ ដែលរួមមានចិន និងមីយ៉ាន់ម៉ាផងដែរ ដោះស្រាយជាបន្ទាន់នូវលំហូរទឹកទាបក្នុងតំបន់ បម្រែបម្រួលទឹក និងភាពរាំងស្ងួត។
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ាន មុននឹងសម្រេចចិត្តធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាជួបមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោត។
មជ្ឈដ្ឋានអ្នកការទូតនិងអ្នកជំនាញរិះគន់ថាកម្ពុជាកំពុងតែទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់សមាគមថ្នាក់តំបន់នេះក្នុងខណៈលោក ហ៊ុន សែន ព្យាយាមបង្កើតមរតកនយោបាយថ្មីសម្រាប់ខ្លួនលោកហើយរុញអាស៊ានឲ្យបែកបាក់គ្នា។
ព័ត៌មានផ្សេងទៀត
No media source currently available