អ្នកកាសែត៣នាក់ដែលធ្វើការឲ្យ Dawei Watch សារព័ត៌មានតាមវេបសាយឯករាជ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានត្រូវចាប់ខ្លួននៅសប្តាហ៍នេះតាមការចោទប្រកាន់មិនជាក់លាក់។នេះបើតាមនិពន្ធនាយកនៃសារព័ត៌មាននេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបរិហាររដ្ឋមន្ត្រីការបរទេស ប្រទេសម៉ាឡេស៊ី Saifuddin Abdullah ថា «ព្រហើន» ក្រោយប្រមុខការទូតម៉ាឡេស៊ីរូបនេះ បានចេញមុខរិះគន់អភិក្រមការទូតរបស់ទីក្រុងភ្នំពេញ ក្នុងការប្រាស្រ័យទាក់ទងជាមួយរបបសឹកក្រុងណៃពិដោរ។
កម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលក្រុងហាណូយ បានប្រកាសគាំទ្ររដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការដឹកនាំកិច្ចខិតខំរបស់អាស៊ានលើបញ្ហាជម្លោះមីយ៉ាន់ម៉ា នៅចំពោះមុខនៃការខ្វែងគំនិតគ្នាក្នុងចំណោមរដ្ឋសមាជិកអាស៊ានលើអភិក្រមរបស់អង្គការថ្នាក់តំបន់នេះ ទៅនឹងជម្លោះនេះ។
ខណៈពួកយោធាមីយ៉ាន់ម៉ាកំពុងជាប់ដៃនៅកន្លែងផ្សេង ពួកមេដឹកនាំជនជាតិភាគតិចកាន់ព្រះពុទ្ធសាសនានៅក្នុងរដ្ឋ Rakhine ភាគខាងលិច កំពុងបង្កើតរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ ប្រកបដោយប្រសិទ្ធភាពដោយខ្លួនឯងនៅក្នុងរដ្ឋនោះ។
លោក ហ៊ុន សែន បានលើកឡើងថា អាស៊ាន មិនគួរជាចំណាប់ខ្មាំងនៃវិបត្តិភូមាឡើយ។ លោកថ្លែងបែបនេះ ខណៈប្រទេសក្នុងតំបន់មួយចំនួនហាក់សម្ដែងការជំទាស់នឹងអភិក្រមផ្ដួចផ្ដើមដោយកម្ពុជាក្នុងការជួយដោះស្រាយបញ្ហាក្រោយរដ្ឋប្រហារនៅភូមា។
រដ្ឋធានីថ្មី នឹងមានឈ្មោះថា «Nusantara» ដែលមានន័យថាប្រជុំកោះឥណ្ឌូណេស៊ី ដែលលោកប្រធានាធិបតី Widodo បានជ្រើសរើស។
គណៈកម្មការទន្លេមេគង្គបានជំរុញឲ្យប្រទេសទាំង៦នៅតាមដងទន្លេមេគង្គ ដែលរួមមានចិន និងមីយ៉ាន់ម៉ាផងដែរ ដោះស្រាយជាបន្ទាន់នូវលំហូរទឹកទាបក្នុងតំបន់ បម្រែបម្រួលទឹក និងភាពរាំងស្ងួត។
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ាន មុននឹងសម្រេចចិត្តធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាជួបមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោត។
មជ្ឈដ្ឋានអ្នកការទូតនិងអ្នកជំនាញរិះគន់ថាកម្ពុជាកំពុងតែទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់សមាគមថ្នាក់តំបន់នេះក្នុងខណៈលោក ហ៊ុន សែន ព្យាយាមបង្កើតមរតកនយោបាយថ្មីសម្រាប់ខ្លួនលោកហើយរុញអាស៊ានឲ្យបែកបាក់គ្នា។
កាលពីថ្ងៃពុធ ក្រសួងការបរទេសកម្ពុជាបានប្រកាសថា កិច្ចប្រជុំអាស៊ានដែលគ្រោងធ្វើនៅខេត្តសៀមរាប នៅសប្តាហ៍ក្រោយ ត្រូវបានលើកពេល។ ការលើកពេលនេះ កើតមានស្របពេលមានភាពចម្រូងចម្រាសអំពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា និងការមិនចង់ឲ្យអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ក្រោមរបបយោធា ចូលរួមប្រជុំនេះ។
ប្រធានអាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «មួយផ្នែកនៃថវិកាដែលយកពីភ្ញៀវទេសចរនេះ គឺសម្រាប់ការថែទាំពួកគេ»។
មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាបនាសប្តាហ៍ក្រោយ ត្រូវបានលើកពេល ក្រោមហេតុផលថា រដ្ឋមន្រ្តីការបរទេស«ជាច្រើនរូប»រវល់។
ព័ត៌មានផ្សេងទៀត
No media source currently available