គណៈកម្មការទន្លេមេគង្គបានជំរុញឲ្យប្រទេសទាំង៦នៅតាមដងទន្លេមេគង្គ ដែលរួមមានចិន និងមីយ៉ាន់ម៉ាផងដែរ ដោះស្រាយជាបន្ទាន់នូវលំហូរទឹកទាបក្នុងតំបន់ បម្រែបម្រួលទឹក និងភាពរាំងស្ងួត។
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ាន មុននឹងសម្រេចចិត្តធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាជួបមេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោត។
មជ្ឈដ្ឋានអ្នកការទូតនិងអ្នកជំនាញរិះគន់ថាកម្ពុជាកំពុងតែទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់សមាគមថ្នាក់តំបន់នេះក្នុងខណៈលោក ហ៊ុន សែន ព្យាយាមបង្កើតមរតកនយោបាយថ្មីសម្រាប់ខ្លួនលោកហើយរុញអាស៊ានឲ្យបែកបាក់គ្នា។
កាលពីថ្ងៃពុធ ក្រសួងការបរទេសកម្ពុជាបានប្រកាសថា កិច្ចប្រជុំអាស៊ានដែលគ្រោងធ្វើនៅខេត្តសៀមរាប នៅសប្តាហ៍ក្រោយ ត្រូវបានលើកពេល។ ការលើកពេលនេះ កើតមានស្របពេលមានភាពចម្រូងចម្រាសអំពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា និងការមិនចង់ឲ្យអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ក្រោមរបបយោធា ចូលរួមប្រជុំនេះ។
ប្រធានអាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «មួយផ្នែកនៃថវិកាដែលយកពីភ្ញៀវទេសចរនេះ គឺសម្រាប់ការថែទាំពួកគេ»។
មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាបនាសប្តាហ៍ក្រោយ ត្រូវបានលើកពេល ក្រោមហេតុផលថា រដ្ឋមន្រ្តីការបរទេស«ជាច្រើនរូប»រវល់។
បន្តិចក្រោយពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់គ្នាជាឯកតោភាគីនៅមុខលោក ហ៊ុន សែន យោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាសទៅលើក្រុមជនជាតិភាគតិចនានា។ ក្រុមអ្នកការពារសិទ្ធិមនុស្សមើលឃើញថា ទង្វើរបស់យោធាមីយ៉ាន់ម៉ា ជាការផ្គើនប្រាប់អន្តរជាតិដោយសារមានការគាំទ្រពីមេដឹកនាំអាស៊ានប្តូរវេន។
ពួកអ្នកគាំទ្រលោកស្រី និយាយថា ការចោទប្រកាន់ទាំងអស់នេះ មានគោលបំណងរារាំងលោកស្រីមិនឲ្យធ្វើនយោបាយម្តងទៀត។
មេដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសឈប់បាញ់គ្នាក្រោយពីជួបលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាប៉ុន្តែសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ាយល់ថាវាគ្រាន់តែជាការសន្យាខ្យល់ដើម្បីពន្យារពេលជាយុទ្ធសាស្ត្រហើយលោកហ៊ុន សែនមិនគួរចូលរួមផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំយោធាទេ។ លោកម៉ែន គឹមសេងនិងលោកប
មេដឹកនាំយោធាមីយ៉ាន់ម៉ា ប្រកាសឈប់បាញ់គ្នា ក្រោយពីជួបលោក ហ៊ុន សែននាយក រដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ាយល់ថា វាគ្រាន់តែជាការសន្យាខ្យល់ដើម្បីពន្យារពេលជាយុទ្ធសាស្ត្រ ហើយលោក ហ៊ុន សែន មិនគួរចូលរួមផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំយោធាទេ។
ព័ត៌មានផ្សេងទៀត
No media source currently available