បទសន្ទនា VOA៖ ក្រោយជួបលោក ហ៊ុន សែន មេយោធាមីយ៉ាន់ម៉ាពន្យារជាឯកតោភាគីនូវបទឈប់បាញ់គ្នាដល់ចុងឆ្នាំ២០២២
មេដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសឈប់បាញ់គ្នាក្រោយពីជួបលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាប៉ុន្តែសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ាយល់ថាវាគ្រាន់តែជាការសន្យាខ្យល់ដើម្បីពន្យារពេលជាយុទ្ធសាស្ត្រហើយលោកហ៊ុន សែនមិនគួរចូលរួមផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំយោធាទេ។ លោកម៉ែន គឹមសេងនិងលោកប៉ូច រាសី នៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីដំណើរទស្សនកិច្ចនោះដូចតទៅ៖