ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ាពីរនាក់បន្ថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹងការសម្លាប់បាតុករដែលធ្វើបាតុកម្មអហិង្សា។ ការដាក់ទណ្ឌកម្មនេះបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទ ទៅលើឈ្មោះ Moe Myint Tun និង Maung Maung Kyaw។
កិច្ចប្រជុំរបស់រដ្ឋមន្ត្រីសហភាពអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិកនៅថ្ងៃចន្ទម្សិលមិញ បានសម្រេចរៀបចំទណ្ឌកម្មមួយចំនួន ប្រឆាំងនឹងបុគ្គលដែលមានការទទួលខុសត្រូវក្នុងការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ានម៉ា។
ផែនការនេះនឹងធ្វើឲ្យរបបយោធានៅក្នុងប្រទេសនេះ គោរពកិច្ចសន្យារបស់ខ្លួន ដោយរៀបចំការបោះឆ្នោតដែលមានអ្នកត្រួតពិនិត្យ ដើម្បីធានាថា ការបោះឆ្នោតនោះប្រព្រឹត្តទៅដោយពេញលេញនិងមានភាពត្រឹមត្រូវ។
រុមមួយដែលគេហៅថាជាក្រុមជំនាន់ Z រួមជាមួយនឹងចលនាពលរដ្ឋប្រឆាំងបញ្ជាអាជ្ញាធរ បានចេញការអំពាវនាវមួយកាលពីថ្ងៃអាទិត្យម្សិលមិញឲ្យមានការធ្វើកូដកម្មទូទាំងប្រទេស ដោយបានជំរុញប្រជាពលរដ្ឋឲ្យមករួមគ្នាធ្វើ «បដិវត្តន៍រដូវផ្ការីក» នៅថ្ងៃដែលហៅថា «Five Twos»។
អន្តរជាតិបានថ្កោលទោសអំពើហិង្សានៅមីយ៉ាន់ម៉ា បន្ទាប់ពីបាតុករ ២ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅពេលដែលប៉ូលិសនិងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លើងពិតនិងគ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក និងចំពាមកៅស៊ូ ដើម្បីបង្ក្រាបអ្នកដែលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។
នាង Mya Thwet Thwet Khine អាយុ១៩ឆ្នាំ បានត្រូវគេបាញ់ក្នុងអំឡុងពេលនៃបាតុកម្មនៅរដ្ឋធានីណៃពីដោ កាលពីថ្ងៃទី៩ ខែកុម្ភៈ។ វីដេអូបានបង្ហាញនាងគេចចេញពីកាណុងបាញ់ទឹក ហើយស្រាប់តែដួលទៅលើដីភ្លាមៗ បន្ទាប់ពីគ្រាប់កាំភ្លើងបានត្រូវចំធ្លុះមួកការពារសម្រាប់ជិះម៉ូតូ។
ក្រុមនេះបានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា៖ «យើងកំពុងប្រយុទ្ធដើម្បីយុត្តិធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ វាដូចជាការធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ប្រជាពលរដ្ឋនៅពីមុខវិបសាយរបស់រដ្ឋាភិបាលដូច្នេះដែរ»។
អ្នកស្រី Rosmah អាយុ ៦៩ឆ្នាំ ប្រឈមមុខនឹងការចោទប្រកាន់ចំនួនបីករណី ទាក់ទងនឹងការស្នើសុំ និងទទួលសុំណូក ដែលពាក់ព័ន្ធនឹងទឹកប្រាក់ចំនួនជាង ៤៨ លានដុល្លារ ដើម្បីជួយក្រុមហ៊ុន Jepak Holdings Sdn Bhd ឲ្យទទួលបានគម្រោងផ្ទាំងសូឡារស្រូបពន្លឺព្រះអាទិត្យ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា និយាយថា យុវជនមីយ៉ាន់ម៉ា «បានភ្លក់រសជាតិនៃសេរីភាព» ហើយនឹងមិនបោះបង់ចោលការព្យាយាមដើម្បីប្រែក្រឡាស់រដ្ឋប្រហារយោធានៅក្នុងប្រទេសរបស់ពួកគេទេ។
លោក Maung Saungkha គឺជាសកម្មជនជើងចាស់និងជាកវីម្នាក់ ដែលល្បីឈ្មោះនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
ក្រុមប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា រួមមានតារាល្បីៗ អតីតសកម្មជន និងនិស្សិត បាន ច្រានចោលការអះអាងរបស់ក្រុមយោធានៅថ្ងៃពុធនេះថា មានការគាំទ្រពីសាធារណជនចំពោះការទម្លាក់លោកស្រី Aung San Suu Kyi មេដឹកនាំជាប់ឆ្នោត ហើយពួកគេនិយាយទៀតថា យុទ្ធនាការរបស់ពួកគេ នឹងមិនត្រូវរសាយទេ។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាលោក Chen Hai បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺពិតជា «មិនមែនជាអ្វីដែលប្រទេសចិនចង់ឃើញនោះទេ»។
ព័ត៌មានផ្សេងទៀត
No media source currently available