លោក Maung Saungkha គឺជាសកម្មជនជើងចាស់និងជាកវីម្នាក់ ដែលល្បីឈ្មោះនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
ក្រុមប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា រួមមានតារាល្បីៗ អតីតសកម្មជន និងនិស្សិត បាន ច្រានចោលការអះអាងរបស់ក្រុមយោធានៅថ្ងៃពុធនេះថា មានការគាំទ្រពីសាធារណជនចំពោះការទម្លាក់លោកស្រី Aung San Suu Kyi មេដឹកនាំជាប់ឆ្នោត ហើយពួកគេនិយាយទៀតថា យុទ្ធនាការរបស់ពួកគេ នឹងមិនត្រូវរសាយទេ។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាលោក Chen Hai បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺពិតជា «មិនមែនជាអ្វីដែលប្រទេសចិនចង់ឃើញនោះទេ»។
របបគ្រប់គ្រងយោធាមីយ៉ាន់ម៉ាបានធានាកាលពីថ្ងៃអង្គារថា ខ្លួននឹងរៀបចំការបោះឆ្នោត និងប្រគល់អំណាចដល់រដ្ឋាភិបាលថ្មី។
អ្នកស្រីត្រូវបានចោទប្រកាន់មួយករណីទៀត ដែលនោះគឺការរំលោភលើច្បាប់គ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស។
រដ្ឋាភិបាលក្រុងប៉េកាំងបដិសេធរបាយការណ៍ដែលថា ខ្លួនកំពុងផ្គត់ផ្គង់គ្រឿងសម្ភារៈ និងអ្នកជំនាញទៅកាន់យោធាមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយអ្នកស្រីAung San Suu Kyi ពីអំណាច។
ប្រព័ន្ធផ្សព្វផ្សាយបង្ហាញរូបភាព ក្រុមអ្នកតវ៉ារុលទៅបិទផ្លូវរថភ្លើង លើកកាន់បដាគាំទ្រចលនាតវ៉ាដោយអហិង្សា ដោយបានបញ្ឈប់សេវារថភ្លើងរវាងទីក្រុងរ៉ង់ហ្គូន និងទីក្រុង Maylamyine (ម៉ឡាំយ៉ែន) នៅភាគខាងត្បូងប្រទេស។
កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសម៉ាឡេស៊ីបានការពារគម្រោងរបស់ខ្លួននៅក្នុងការបញ្ជូនជនជាតិមីយ៉ាន់ម៉ាចំនួន ១.២០០ នាក់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។
អ្នកស្រី Suu Kyi និងលោក Win Myint ត្រូវគេរំពឹងថា នឹងត្រូវតុលាការសាកសួរនៅថ្ងៃអង្គារនេះនិងថ្ងៃពុធស្អែក។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី Khin Maung Zaw នៅក្រៅតុលាការមួយក្នុងរដ្ឋធានីណៃពិដោ បន្ទាប់ពីលោកបានជួបជាមួយចៅក្រមមក។
រហូតមកទល់ពេលនេះ ថៃមិនបានទទួល ឬផលិតវ៉ាក់សាំងទេ ទោះបីប្រទេសជិតខាងជាច្រើនរបស់ខ្លួនបានចាប់ផ្តើមចាក់វ៉ាក់សាំងក៏ដោយ។
ក្រុមមេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ា បានបន្តការឃុំឃាំងមេដឹកនាំដែលត្រូវបានគេបណ្តេញចេញពីតំណែងគឺ អ្នកស្រី Aung San Suu Kyi រហូតដល់ថ្ងៃពុធ។
បាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាដែលបានទម្លាក់រដ្ឋាភិបាលលោកស្រី Aung San Suu Kyi ពីអំណាច បានកើនខ្លាំងឡើងកាលពីប៉ុន្មានថ្ងៃមុននេះ។
ព័ត៌មានផ្សេងទៀត
No media source currently available