បាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាដែលបានទម្លាក់រដ្ឋាភិបាលលោកស្រី Aung San Suu Kyi ពីអំណាច បានកើនខ្លាំងឡើងកាលពីប៉ុន្មានថ្ងៃមុននេះ។
យោធាមីយ៉ាន់ម៉ាបានអនុវត្តឡើងវិញនូវច្បាប់មួយដែលតម្រូវឲ្យពលរដ្ឋរាយការណ៍ជូនអាជ្ញាធរអំពីភ្ញៀវដែលមកស្នាក់នៅផ្ទះរបស់ពួកគេពេលយប់ ស្របពេលដែលប៉ូលិសកំពុងតាមស្វែងរកអ្នកគាំទ្រការធ្វើបាតុកម្មកន្លងមក។
ការគ្រប់គ្រងអំណាចរបស់ក្រុមយោធាបានធ្វើឲ្យក្តីសង្ឃឹមរបស់ពួកគេធ្លាក់ចុះ ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ ដែលគេគិតថានឹងកើតមានឡើងនៅពេលណាមួយនោះ។
លោក Kyaw Myint មន្ត្រីកាកបាទក្រហម ដែលបានឃើញហេតុការណ៍ប៉ះទង្គិចនេះ បាននិយាយថា៖ «មនុស្សបីនាក់ត្រូវគេបាញ់ [គ្រាប់ជ័រចំ] ជាស្ត្រីម្នាក់ត្រូវចំពោះ បុរសម្នាក់ត្រូវចំថ្ពាល់ និងបុរសម្នាក់ទៀតត្រូវចំដៃ»។
បាតុកម្មប្រឆាំងតវ៉ានេះកើតមានឡើង បន្ទាប់ពីរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ាបន្តរឹតបន្តឹងអំណាចគ្រប់គ្រងរបស់ខ្លួនអស់រយៈពេលជាងមួយសប្តាហ៍កន្លងទៅ បន្ទាប់ពីបណ្តេញមេដឹកនាំស៊ីវិលអ្នកស្រីAung San Suu Kyi ចេញពីតំណែងមក។
អ្នកស្រី Shona Cannon បាននិយាយថា៖ «យើងមិនទាន់ទទួលយកបាននូវស្ថានភាព ដែលបានកើតមាននេះទេ។ ខ្ញុំស្គាល់ពួកមនុស្សនៅទីនេះ។ ខ្ញុំមានមិត្តភ័ក្តិភូមាច្រើននាក់ ហើយខ្ញុំឈឺចាប់ក្នុងចិត្ត»។
ទំនប់ទឹកទាំង១១នៅភាគនិរតីនៃប្រទេសចិនបានធ្វើឱ្យតំបន់មេគង្គខាងក្រោមជាច្រើនដែលមានប្រជាជន៦០លាននាក់ជួបគ្រោះរាំងស្ងួត ចាប់តាំងពីឆ្នាំ២០១៩មក។ នេះបើយោងតាមទិន្នន័យមកពីមជ្ឈមណ្ឌល Stimson នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដែលពីមុនលោកធ្លាប់ដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធានោះ បានបញ្ជាក់នៅថ្ងៃពុធម្សិលមិញថា លោកបានទទួលលិខិតមួយច្បាប់ពីមេដឹកនាំនៃរបបយោធាថ្មីក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសុំលោកឲ្យជួយគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។
ការបដិសេធនូវការស្នើសុំនៅឃុំសម្រាប់មេដឹកនាំសំខាន់ៗទាំងបួនរូបរបស់ពួកគេ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃនោះ បានបញ្ឆេះក្រុមសកម្មជនឲ្យមានកំហឹងកាន់តែខ្លាំង។
បច្ចុប្បន្នជនជាតិភូមាប្រើពាក្យប្រទេសភូមា ប៉ុន្តែជាទូទៅគេប្រើឈ្មោះ មីយ៉ាន់ម៉ានៅក្នុងឯកសារផ្លូវការ។
នៅថ្ងៃពុធនេះ គណបក្សប្រឆាំងមួយនៅប្រទេសថៃ បានស្នើឲ្យមានការធ្វើវិសោធនកម្មលើច្បាប់ប្រមាថព្រះមហាក្សត្រ ដោយបានបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះអាចបន្ធូរបន្ថយភាពតានតឹងនយោបាយ និងអាចធ្វើឲ្យប្រសើរឡើងនូវសេរីភាពនៃការបញ្ចេញមតិ នៅចំពេលដែលមានការតវ៉ាប្រឆាំងរដ្ឋាភិបាល។
កងកម្លាំងសន្តិសុខបានបាញ់គ្រាប់កាំភ្លើងព្រមាន និងបានបាញ់គ្រាប់កាំភ្លើងជ័រនិងបាញ់ទឹកលើក្រុមបាតុករដើម្បីព្យាយាមបំបែកការតវ៉ា។ សេចក្តីរាយការណ៍មួយចំនួនបានបញ្ជាក់ថា ករណីនេះបានធ្វើឲ្យបាតុករមួយចំនួនរងរបួស។
ព័ត៌មានផ្សេងទៀត
No media source currently available