លោក Tun ថ្លែងថា៖ «ពលរដ្ឋនៅមីយ៉ាន់ម៉ានៅតែមានអារម្មណ៍ថា អស់សង្ឃឹម។ យើងនៅតែត្រូវការចំណាត់ការធ្ងន់ធ្ងរបំផុតដែលអាចធ្វើទៅបាន ពីសហគមន៍អន្តរជាតិដើម្បីបញ្ចប់ការធ្វើរដ្ឋប្រហារដោយយោធានេះជាបន្ទាន់»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងសាក្សីផ្ទាល់ភ្នែក ឲ្យដឹងថា ប៉ូលិសបង្ក្រាបកុបកម្មប្រហែល ៥០ នាក់ បានធ្វើសកម្មភាពប្រឆាំងក្រុមបាតុករ ហើយបានចាប់ខ្លួនបាតុករយ៉ាងហោចណាស់ ១ នាក់។
លោក Zeya Thu អ្នកវិភាគសេដ្ឋកិច្ច និងនយោបាយមីយ៉ាន់ម៉ា បានព្រមានថា វិបត្តិនយោបាយមីយ៉ាន់ម៉ានឹងនាំឱ្យមានអស្ថិរភាពហិរញ្ញវត្ថុ ហើយនៅទីបំផុត «ធនាគារត្រូវតែបន្តផ្តល់សេវាកម្មរបស់ខ្លួន»។
អនុក្រឹត្យថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនាខាងមុខនេះ តម្រូវឲ្យក្រុមហ៊ុនគ្រប់គ្រងវារីអគ្គីសនីទាំងអស់ជូនដំណឹងដល់ពួកអាជ្ញាធរ នៅពេលណាអាងទឹកទាំងនោះផ្ទុកទឹកដល់កម្រិតអតិបរមា ឬនៅពេលដែលកម្រិតទឹកទន្លេផ្នែកខាងក្រោមធ្លាក់ចុះដល់កម្រិតទាបគួរឲ្យព្រួយបារម្ភ។
រដ្ឋាភិបាលក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផង បានបង្កើនការរឹតត្បិតសេរីភាពសារព័ត៌មានក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការបង្រ្កាបលើអ្នកសារព័ត៌មាន ស្ថាប័នសារព័ត៌មាន និងអ៊ីនធឺណិត ដោយប្រើហេតុផលទប់ស្កាត់ព័ត៌មានមិនពិត។
វិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឈានមកដល់របត់ថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ នៅពេលក្រុមអ្នកគាំទ្ររបបយោធានៅទីក្រុងរ៉ង់ហ្គូន បានវាយប្រហារក្រុមបាតុករ ដែលប្រឆាំងការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ។
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វ៉ាក់សាំងនេះដែលត្រូវបានដឹកតាមជើងយន្តហោះមកដល់ទីក្រុងហូជីមិញ ពីប្រទេសកូរ៉េខាងត្បូងនោះ នឹងត្រូវប្រើដើម្បីចាក់ឲ្យពលរដ្ឋវៀតណាមប្រមាណជាង ៥ម៉ឺននាក់ ដែលជាអ្នកកំពុងស្ថិតក្នុងហានិភ័យខ្ពស់។
លោកស្រី Marsudi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin និងរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai។ តាមប្រភពរបស់ថៃ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ក៏បានជួបប្រជុំផងដែរជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ។
ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានចរចាជាមួយភាគីទំាងសងខាងដែលពាក់ព័ន្ធនៅក្នុងវិបត្តិនយោបាយនៃប្រទេសមីយ៉ាន់ម៉ា ហើយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន អាចនឹងធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួយរកដំណោះស្រាយ ប៉ុន្តែមិនមានគម្រោងធ្វើដំណើរទៅភ្លាមៗនោះទេ។
ច្បាប់ថ្មីមួយរបស់ចិនអនុញ្ញាតឱ្យឆ្មាំសមុទ្ររបស់ខ្លួនបាញ់ប្រហារទៅលើនាវាបរទេសនៅក្នុងសមុទ្រចិនខាងត្បូង។
ការអំពាវនាវឲ្យផ្តោតទៅលើការស្តារជាតិឡើងវិញបានកើតមានឡើងបន្ទាប់ពីកូដកម្មទូទៅបានបិទអាជីវកម្មជាច្រើនកាលពីថ្ងៃចន្ទ ហើយពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ បានប្រមូលផ្តំគ្នាដើម្បីថ្កោលទោសរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ។
ក្រុមអ្នកប្រឆាំងតវ៉ានឹងរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានជួបជុំគ្នាធ្វើបាតុកម្មជាថ្មីទៀតនៅថ្ងៃអង្គារម្សិលមិញនេះ បើទោះបីជាចំនួនអ្នកចូលរួមមានការធ្លាក់ចុះខ្លាំងជាងចំនួនកាលពីថ្ងៃចន្ទ ដែលបានធ្វើឡើងនៅតាមទីក្រុងនានា និងទីប្រជុំជនជាច្រើនយ៉ាងណាក្តី។
ព័ត៌មានផ្សេងទៀត
No media source currently available