ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​នឹង​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​មីយ៉ាន់ម៉ា


តំណាង​ជាន់ខ្ពស់សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្ដិសុខ លោក Josep Borrell ថ្លែង​ទៅកាន់​អ្នកសារ​ព័ត៌មាន​ ពេល​លោក​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ការបរទេស​​អឺរ៉ុប នៅទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
តំណាង​ជាន់ខ្ពស់សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្ដិសុខ លោក Josep Borrell ថ្លែង​ទៅកាន់​អ្នកសារ​ព័ត៌មាន​ ពេល​លោក​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ការបរទេស​​អឺរ៉ុប នៅទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

កិច្ចប្រជុំ​របស់​រដ្ឋ​មន្ត្រី​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ បាន​សម្រេចរៀប​ចំ​ទណ្ឌ​កម្ម​មួយ​ចំនួន​ ប្រឆាំងនឹង​បុគ្គលដែល​មានការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា នៅ​ក្នុង​ប្រទេស​មីយ៉ាន​ម៉ា​ កាល​ពី​ថ្ងៃ​ទី​១​ កុម្ភៈ​ កន្លង​ទៅ។​

«ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋប្រហារយោធា​នេះ​ សហភាព​អឺរ៉ុប​ ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុង​ការ​ដាក់​ចេញ​ នូវ​វិធាន​ការណ៍តឹងរ៉ឹង​មួយ​ចំនួន ដោយ​កំណត់​គោល​ដៅ​ទៅ​លើអ្នក​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​នៅ​ក្នុងរដ្ឋ​ប្រហារនេះ។ វិធាន​ការ​ដទៃ​ផ្សេង​ទៀត​ ​របស់​សហភាព​អឺរ៉ុប​ និង​រដ្ឋ​ជា​សមាជិក​ ត្រូវ​ស្ថិត​ក្រោម​ការ​ពិចារណា»។ ​នេះ​បើ​យោង​ទៅ​លើ​សេចក្តីប្រកាស​នៃ​កិច្ច​ប្រជុំ​នេះ។​

​រដ្ឋមន្ត្រី​ការបរទេសរបស់​សហភាព​អឺរ៉ុប​ ក៏ប្រហែល​ជា​អាច​ដាក់​ទណ្ឌ​កម្ម​ថ្មី​ៗផង​ដែរ​ ទៅ​លើ​ប្រទេស​រុស្ស៊ី ដែល​បាន​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ Alexey Navalnyដាក់​ពន្ធនាគារ​នោះ។​

ដោយ​ឡែក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក Antony Blinken​ ត្រូវ​គេ​រំពឹង​ថា​ នឹង​ចូល​រួម​ក្នុង​កិច្ចប្រជុំប្រចាំ​ខែ​របស់​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប តាម​រយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញនៅ​ថ្ងៃ​នេះ​ ដើម្បី​ពិភាក្សាពី​ការ​បង្ក្រាបរបស់​អាជ្ញាធរ​រុស្សី​ទៅ​លើមេដឹកនាំ​បក្ស​ប្រឆាំងលោកNavalny និង​អ្នក​គាំទ្រ​របស់​លោក ការ​ធ្វើ​រដ្ឋប្រហារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់និង​ស្ថាន​ភាព​ក្នុង​ទី​ក្រុង​ហុងកុង៕​

XS
SM
MD
LG