បច្ចុប្បន្នជនជាតិភូមាប្រើពាក្យប្រទេសភូមា ប៉ុន្តែជាទូទៅគេប្រើឈ្មោះ មីយ៉ាន់ម៉ានៅក្នុងឯកសារផ្លូវការ។
នៅថ្ងៃពុធនេះ គណបក្សប្រឆាំងមួយនៅប្រទេសថៃ បានស្នើឲ្យមានការធ្វើវិសោធនកម្មលើច្បាប់ប្រមាថព្រះមហាក្សត្រ ដោយបានបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះអាចបន្ធូរបន្ថយភាពតានតឹងនយោបាយ និងអាចធ្វើឲ្យប្រសើរឡើងនូវសេរីភាពនៃការបញ្ចេញមតិ នៅចំពេលដែលមានការតវ៉ាប្រឆាំងរដ្ឋាភិបាល។
កងកម្លាំងសន្តិសុខបានបាញ់គ្រាប់កាំភ្លើងព្រមាន និងបានបាញ់គ្រាប់កាំភ្លើងជ័រនិងបាញ់ទឹកលើក្រុមបាតុករដើម្បីព្យាយាមបំបែកការតវ៉ា។ សេចក្តីរាយការណ៍មួយចំនួនបានបញ្ជាក់ថា ករណីនេះបានធ្វើឲ្យបាតុករមួយចំនួនរងរបួស។
សកម្មជនដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនិងរដ្ឋមិនព្រមសារភាពទទួលកំហុសនោះទេ។
យ៉ាងហោចណាស់មានបាតុករ ២ នាក់បានរងបួសធ្ងន់ ហើយលោកជឿជាក់ថា អ្នកទាំង ២ នាក់នោះ មានរបួសដោយត្រូវនឹងគ្រាប់កាំភ្លើងពិត ដែលម្នាក់រងរបួសដោយការបាញ់ចំក្បាល និងម្នាក់ទៀតត្រូវចំទ្រូង។
បាតុកម្មក៏បានធ្វើឡើងផងដែរនៅក្នុងទីក្រុងរ៉ង់ហ្គូន និងទីក្រុង Mandalay។ ទីភ្នាក់ងារព័ត៌មាននានាបានរាយការណ៍ថា ក្រុមបាតុករត្រូវបានអាជ្ញាធរបាញ់ទឹកដាក់ដើម្បីបំបែកការតវ៉ានៅក្នុងទីក្រុងទាំង៣ នោះ។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបជាមួយនឹងមេដឹកនាំមីយ៉ាន់ម៉ាថ្មីលោក Min Aung Hlain កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទម្សិលមិញ បានថ្លែងប្រឆាំងនឹងការប្រើប្រាស់ច្បាប់កាន់តែខ្លាំងឡើង ក្នុងការហាមប្រាមការរិះគន់រាជវង្សរបស់ប្រទេសថៃ។
នៅក្នុងទីក្រុងរ៉ង់ហ្គូន ក្រុមព្រះសង្ឃបានដើរក្បួនតវ៉ាជាមួយនឹងកម្មករនិងនិស្សិត។ ពួកគេកាន់ទង់ព្រះពុទ្ធសាសនានិងបដាពណ៌ក្រហមដែលជាពណ៌តំណាងឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី Suu Kyi។
បាតុកម្មដែលនៅតែត្រូវបានធ្វើឡើងបើទោះបីជាមានការកាត់ផ្ដាច់អ៊ីនធឺណិត និងការរឹតត្បិតលើការប្រើប្រាស់បណ្ដាញទូរស័ព្ទក៏ដោយនោះ គឺជាបាតុកម្មធំជាងគេបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើបដិវត្តន៍ដែលដឹកនាំដោយព្រះសង្ឃកាលពីឆ្នាំ ២០០៧ មក។
វីដេអូខ្លី៖ មនុស្សរាប់ពាន់នាក់បានដើរក្បួនតវ៉ាដោយសន្តិវិធីដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែកុម្ភៈ។
កិច្ចប្រជុំបែបនេះគឺកម្រកើតមានឡើងណាស់ ហើយការរៀបចំកិច្ចប្រជុំរបៀបនេះឡើងអាចជាការលំបាក ដោយហេតុថា គោលនយោបាយរបស់អាស៊ានគឺមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិករបស់ខ្លួន និងប្រឆាំងតបទៅនឹងរដ្ឋប្រហារយោធានោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available