ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅពេល​ពន្ធគយ​កាន់តែរីក​ធំ​ ក៏មាន​ការផ្តោត​លើការ​គេចវេស​សម្រាប់​ទំនិញ​ចិន​ដែរ


រូបឯកសារ៖ រូបថត​នេះ​ថត​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២៥ បង្ហាញ​ពី​អំបោះ​នៅ​ក្នុង​រោង​ជាង​ដេរ​សម្លៀក​បំពាក់​ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន។
រូបឯកសារ៖ រូបថត​នេះ​ថត​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២៥ បង្ហាញ​ពី​អំបោះ​នៅ​ក្នុង​រោង​ជាង​ដេរ​សម្លៀក​បំពាក់​ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន។

នៅពេល​ដែលប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ចាត់វិធានការ​ឆ្ពោះ​ទៅកាន់ការពង្រីក​ពន្ធគយ រួមទាំង​ការបន្ថែម​ពន្ធគយ​ចំនួន​១០ភាគរយ​លើ​ការ​នាំចូល​ទំនិញ​របស់​ចិន​ដែល​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នេះ អ្នក​ដែល​ដឹង​រឿង​ឧស្សាហកម្ម​និង​ពួក​អ្នក​ជំនាញ​និយាយ​ថា​ការ​បិទ​ចន្លោះ​ប្រហោង​និង​រំលង​ច្បាប់​ដែល​ក្រុមហ៊ុន​កំពុង​ប្រើប្រាស់​ដើម្បី​បញ្ចៀស​ពន្ធគយ​ពាណិជ្ជកម្ម​ក៏​ជា​ការសំខាន់​មួយ​ដែរ។

ការអនុវត្ត​មួយ​ដែល​កន្លងមក​បាន​ជួយ​ក្រុមហ៊ុន​មួយ​ចំនួន​មកពី​ប្រទេស​ចិន​និង​ប្រទេស​ផ្សេង​ទៀត​ដើម្បី​បញ្ចៀស​ការយក​ពន្ធ​គយ​ជា​ដំណើរការ​នៃ​ការ​ដឹក​ជញ្ជូន​ឬ​ការផ្ទេរ​ទំនិញ​ទៅ​កាន់​ប្រទេស​ទី២​ជា​ទីកន្លែង​ដែល​ស្លាក​ទំនិញ​ផលិត​ក្នុង​ប្រទេស​ចិន​ ត្រូវ​ប្តូរ​ទៅ​ដាក់​ថាជា​ទំនិញ​ផលិត​នៅ​ប្រទេស​ផ្សេង​វិញ។

លោក Berwick Offray ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​បូ​នៅរដ្ឋ Pennsylvania ភាគ​ឦសានមាន​បទពិសោធន៍​មុន​គេ​ជាមួយ​ការអនុវត្ត​នេះ។ ដោយ​បាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៤៥ ក្រុមហ៊ុន​នេះ​មាន​មោទនភាព​ខ្លួន​លើការ​សន្យា​ដើម្បី​រក្សា​ផលិត​ផល​របស់​ខ្លួន​ធ្វើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​តួនាទី​របស់​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​បូ​ដ៏​ធំបំផុត​មួយ​នៅ​ក្នុង​ពិភព​លោក។

នៅ​ដើម​ខែ​កុម្ភៈ ក្រុមហ៊ុន​នេះ​បាន​ប្តឹង​ក្រុមហ៊ុន​នាំចូល​សហរដ្ឋ​អាមេរិក​មួយ​ចំពោះ​ការទិញ​បូ​ដែល​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ត្រូវ​បាន​គេ​ដឹក​ទៅកាន់​សហរដ្ឋ​អាមេរិក​តាមរយៈ​ប្រទេស​ឥណ្ឌា​ដើម្បី​គេច​វេស​មិន​បង់ពន្ធ​ទាំង​បំពានច្បាប់​។

បូ​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​មាន​តម្លៃ​ថោក​ជាង​ហើយ​បាន​លក់​នៅ​ក្រោម​តម្លៃ​ទីផ្សារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក Berwick Offray ចោទប្រកាន់​ថា​ក្រុមហ៊ុន​នាំចូល​បូ​សហ រដ្ឋ​អាមេរិក TriMar បាន​ទិញ​បូ​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ត្រូវ​ដឹក​កាត់តាម​ប្រទេស​ឥណ្ឌា។

សេចក្តី​ជូនដំណឹង​ដែល​បាន​ចេញ​ពីទីភ្នាក់ងារ​ពន្ធគយ​និង​ការពារ​ព្រំដែន​សហរដ្ឋ​អា​មេរិក​CBP នៅពេល​ដែល​ទីភ្នាក់ងារ​បាន​យល់ព្រម​ស៊ើបអង្កេត​រឿងក្តី​នោះ​ថា«ការ​ចោទប្រកាន់​នៅ​ពេល​បច្ចុប្បន្ន​នេះចោទ​ប្រកាន់​ថា​ក្រុមហ៊ុន TriMar បាន​នាំចូល​បូ​មក​ពី​ប្រទេស​ចិន​ចូលក្នុង​សហរដ្ឋ​អាមេរិក​តាមរយៈ​ការផ្ទេរ​ការ​ដឹកជញ្ជូន​ពី​ឥណ្ឌា​ ហើយ​មិន​បាន​ប្រកាស​ត្រឹមត្រូវ​ពី​ប្រទេស​ដើម​ដែល​បាន​ដឹក​ចេញ​នៅ​ពេល​នាំចូល​នោះទេ។

លោក Daniel Pickard ជា​អ្នក​ជំនាញ​អំពី​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ជា​មេធាវី​នៅឯ​ក្រុម​ហ៊ុន Buchanan Ingersoll & Rooney ដែល​តំណាង​ឱ្យ​លោក Berwick Offray និយាយ​ថា​មាន​រឿងក្តី​ជា​ច្រើន​នៃ​ការ​ផ្ទេរ​ការ​ដឹក​ជញ្ជូន​ ជាពិសេស​នៅ​ពេល​ដែលគេ​និយាយ​ដល់ផលិត​ផល​មកពី​ប្រទេស​ចិន៕

XS
SM
MD
LG