អន្តរជាតិបានថ្កោលទោសអំពើហិង្សានៅមីយ៉ាន់ម៉ា បន្ទាប់ពីបាតុករ ២ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅពេលដែលប៉ូលិសនិងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លើងពិតនិងគ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក និងចំពាមកៅស៊ូ ដើម្បីបង្ក្រាបអ្នកដែលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។
នាង Mya Thwet Thwet Khine អាយុ១៩ឆ្នាំ បានត្រូវគេបាញ់ក្នុងអំឡុងពេលនៃបាតុកម្មនៅរដ្ឋធានីណៃពីដោ កាលពីថ្ងៃទី៩ ខែកុម្ភៈ។ វីដេអូបានបង្ហាញនាងគេចចេញពីកាណុងបាញ់ទឹក ហើយស្រាប់តែដួលទៅលើដីភ្លាមៗ បន្ទាប់ពីគ្រាប់កាំភ្លើងបានត្រូវចំធ្លុះមួកការពារសម្រាប់ជិះម៉ូតូ។
ក្រុមនេះបានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា៖ «យើងកំពុងប្រយុទ្ធដើម្បីយុត្តិធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ វាដូចជាការធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ប្រជាពលរដ្ឋនៅពីមុខវិបសាយរបស់រដ្ឋាភិបាលដូច្នេះដែរ»។
អ្នកស្រី Rosmah អាយុ ៦៩ឆ្នាំ ប្រឈមមុខនឹងការចោទប្រកាន់ចំនួនបីករណី ទាក់ទងនឹងការស្នើសុំ និងទទួលសុំណូក ដែលពាក់ព័ន្ធនឹងទឹកប្រាក់ចំនួនជាង ៤៨ លានដុល្លារ ដើម្បីជួយក្រុមហ៊ុន Jepak Holdings Sdn Bhd ឲ្យទទួលបានគម្រោងផ្ទាំងសូឡារស្រូបពន្លឺព្រះអាទិត្យ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា និយាយថា យុវជនមីយ៉ាន់ម៉ា «បានភ្លក់រសជាតិនៃសេរីភាព» ហើយនឹងមិនបោះបង់ចោលការព្យាយាមដើម្បីប្រែក្រឡាស់រដ្ឋប្រហារយោធានៅក្នុងប្រទេសរបស់ពួកគេទេ។
លោក Maung Saungkha គឺជាសកម្មជនជើងចាស់និងជាកវីម្នាក់ ដែលល្បីឈ្មោះនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
ក្រុមប្រឆាំងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា រួមមានតារាល្បីៗ អតីតសកម្មជន និងនិស្សិត បាន ច្រានចោលការអះអាងរបស់ក្រុមយោធានៅថ្ងៃពុធនេះថា មានការគាំទ្រពីសាធារណជនចំពោះការទម្លាក់លោកស្រី Aung San Suu Kyi មេដឹកនាំជាប់ឆ្នោត ហើយពួកគេនិយាយទៀតថា យុទ្ធនាការរបស់ពួកគេ នឹងមិនត្រូវរសាយទេ។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាលោក Chen Hai បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺពិតជា «មិនមែនជាអ្វីដែលប្រទេសចិនចង់ឃើញនោះទេ»។
របបគ្រប់គ្រងយោធាមីយ៉ាន់ម៉ាបានធានាកាលពីថ្ងៃអង្គារថា ខ្លួននឹងរៀបចំការបោះឆ្នោត និងប្រគល់អំណាចដល់រដ្ឋាភិបាលថ្មី។
អ្នកស្រីត្រូវបានចោទប្រកាន់មួយករណីទៀត ដែលនោះគឺការរំលោភលើច្បាប់គ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស។
រដ្ឋាភិបាលក្រុងប៉េកាំងបដិសេធរបាយការណ៍ដែលថា ខ្លួនកំពុងផ្គត់ផ្គង់គ្រឿងសម្ភារៈ និងអ្នកជំនាញទៅកាន់យោធាមីយ៉ាន់ម៉ា ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយអ្នកស្រីAung San Suu Kyi ពីអំណាច។
ប្រព័ន្ធផ្សព្វផ្សាយបង្ហាញរូបភាព ក្រុមអ្នកតវ៉ារុលទៅបិទផ្លូវរថភ្លើង លើកកាន់បដាគាំទ្រចលនាតវ៉ាដោយអហិង្សា ដោយបានបញ្ឈប់សេវារថភ្លើងរវាងទីក្រុងរ៉ង់ហ្គូន និងទីក្រុង Maylamyine (ម៉ឡាំយ៉ែន) នៅភាគខាងត្បូងប្រទេស។
ព័ត៌មានផ្សេងទៀត
No media source currently available