យោធាកូរ៉េខាងត្បូងបានបញ្ជាក់កាលពីថ្ងៃសុក្រថាខ្លួនបានបញ្ជាឱ្យយន្តហោះចម្បាំងរបស់ខ្លួនធ្វើប្រតិបត្តិការបន្ទាន់ ពេលយន្តហោះយោធាចិន ៥ គ្រឿងនិងយន្តហោះយោធារុស្ស៊ី ៦ គ្រឿងបានហោះកាត់តាមតំបន់ការពារដែនអាកាសរបស់ខ្លួន។
ការផ្តល់មីនប្រឆាំងមនុស្សរបស់អាមេរិកដល់អ៊ុយក្រែនដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីបានបង្កជា «វិបត្តិ» ដល់សន្ធិសញ្ញាហាមប្រាមមីនជាសាកល។ នេះបើយោងតាមក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងមីនដែលបានជួបប្រជុំគ្នានៅខេត្តសៀមរាប ប្រទេសកម្ពុជា ដែលត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រទេសចិនបានជំរុញសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រឱ្យអនុវត្ត «ការប្រុងប្រយ័ត្នខ្ពស់បំផុត» ចំពោះទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់នៅមុនដំណើរទស្សនកិច្ចដ៏រសើបរបស់ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះទៅកាន់កោះ Hawaii និងកោះ Guam
អ្នកការទូតអឺរ៉ុបនិងអ៊ីរ៉ង់បានជួបគ្នាកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីថាតើពួកគេអាចប្រឡូកក្នុងការចរចាម៉ឺងម៉ាត់ឬក៏អត់ ដែលក្នុងនោះរួមទាំងការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ មុនពេលលោក Donald Trump ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកម្តងទៀតនៅខែមករាខាងមុខ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ ១៩៦៧ មក អាជ្ញាធរប៉ាឡេស្ទីនបានសម្តែងក្តីសង្ឃឹមថាបទឈប់បាញ់គ្នានេះនឹងនាំមកនូវស្ថិរភាពដល់តំបន់នេះ ជាពិសេសតំបន់ហ្កាហ្សាដែលខ្ទេចខ្ទីដោយសារសង្គ្រាម។
សហរដ្ឋអាមេរិកនិងបារាំងបានដើរតួនាទីសំខាន់ក្នុងការសម្រុះសម្រួលឲ្យមានបទឈប់បាញ់នេះ ដែលគណៈរដ្ឋមន្ត្រីខាងសន្តិសុខអ៊ីស្រាអែលបានអនុម័តកាលពីយប់ថ្ងៃអង្គារ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ លោក Netanyahu បានប្រាប់ទៅលោក Biden ថាលោកអរគុណចំពោះ«ការយល់ថាអ៊ីស្រាអែលនឹងបន្តរក្សាសេរីភាពក្នុងការអនុម័តនេះ»។
លោក Guterres បានថ្លែងសុន្ទរកថាបើកសន្និសីទអន្តរជាតិនេះដែលបានធ្វើឡើងក្នុងប្រទេសកម្ពុជាថា៖ «ខ្ញុំសូមអំពាវនាវដល់បណ្តារដ្ឋភាគីទាំងអស់ឱ្យធ្វើតាមកាតព្វកិច្ចរបស់ខ្លួននិងធានាថាខ្លួនបានអនុលោមតាមអនុសញ្ញានេះ»។
បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 បានជួបប្រជុំគ្នានៅក្នុងក្រុង Fiuggi និងក្រុង Anagni នៃប្រទេសអ៊ីតាលីកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សារយៈពេលពីរថ្ងៃជាមួយនឹងសមភាគីក្នុងតំបន់អំពីបញ្ហាមជ្ឈិមបូព៌ានិងសង្គ្រាមនៅអ៊ុយក្រែន។
សហរដ្ឋអាមេរិកកំពុងត្រៀមផែនការបម្រុងទុកជាមុនសម្រាប់ការដាក់ពង្រាយកងទ័ពនៅជប៉ុននិងហ្វីលីពីន ក្នុងករណីដែលមានបញ្ហាអាសន្នណាមួយកើតឡើងពាក់ព័ន្ធនឹងកោះតៃវ៉ាន់។
តំណាងពិសេសទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុមកពីប្រទេសប៉ាណាម៉ាលោក Juan Carlos Monterrey Gomez បានចាត់ទុកចំនួនថវិកាដែលស្នើសុំនោះថាទាបពេក។ លោកថ្លែងថា៖ «ខ្ញុំតូចចិត្តណាស់។ វាគួរឲ្យអស់សំណើច។ ខ្ញុំមានអារម្មណ៍ថាក្រុមប្រទេសអភិវឌ្ឍន៍ចង់ឲ្យភពផែនដីនេះឆេះកាល»។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មថ្មីទៅលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី ដែលជួយផ្តល់ថវិកាដល់សង្គ្រាមរបស់ខ្លួនប្រឆាំងអ៊ុយក្រែន។ ទណ្ឌកម្មថ្មីនេះ សំដៅលើធនាគារ Gazprombank ព្រមទាំងស្ថាប័នហិរញ្ញវត្ថុ
ព័ត៌មានផ្សេងទៀត
No media source currently available