ទីក្រុងកៀវ កំពុងតែព្យាយាមបង្កើនសម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់ការគាំទ្របន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុងមូស្គូ បន្ទាប់ពីជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។
អ្នកស្រី Baerbock ថា អ៊ុយក្រែនត្រូវការការគាំទ្រក្នុងពេលដែលរុស្ស៊ីវាយប្រហារតាមអាកាស ស្របពេលដែលអ៊ុយក្រែនឈានចូលដល់រដូវរងាម្តងទៀតនិងរងការគំរាមបន្ថែមពីការគាំទ្ររបស់យោធាកូរ៉េខាងជើងចំពោះរុស្ស៊ី។
សហភាពអឺរ៉ុបនិងប្រទេសកូរ៉េខាងត្បូងបានរៀបចំជំនួប «កិច្ចសន្ទនាយុទ្ធសាស្ត្រ» លើកដំបូងបង្អស់របស់ខ្លួននៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។
យោធាអាមេរិកបានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថាការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់មជ្ឈិមបូព៌ាគឺជាការព្រមានដល់អ៊ីរ៉ង់ ក្រោយពីអ៊ីរ៉ង់បានប្តេជ្ញាថានឹងឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងយោធារបស់ខ្លួនកាលពីថ្ងៃទី ២៦ ខែតុលា។
របាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពអ៊ីនធឺណិតរបស់អង្គការ Freedom House នេះត្រូវបានចងក្រងឡើងផ្អែកលើការស្ទង់មតិនៅក្នុងប្រទេសចំនួន ៧២ ដែលមានអ្នកប្រើប្រាស់អ៊ីនធឺណិតរហូតដល់ទៅ ៨៧% នៃអ្នកប្រើប្រាស់សរុបនៅលើពិភពលោក។ ក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសចំនួន ៤១ បានបោះឆ្នោតឬគ្រោងនឹងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ។
កាលពីសប្ដាហ៍មុន គម្រោង «ខ្ញុំចង់រស់ (I Want to Live)» របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែនបានចេញផ្សាយសារវីដេអូមួយជាភាសាកូរ៉េនៅលើ YouTube និង X។ គម្រោងនេះក៏មានបង្ហោះសារជាភាសាកូរ៉េនៅលើ Telegram ផងដែរ។
លោក Borrell និងលោក Takeshi Iwaya ដែលជាសមភាគីជប៉ុនរបស់លោក បានបង្ហាញកិច្ចព្រមព្រៀងនេះដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើសមយុទ្ធយោធារួម ការផ្លាស់ប្តូរព័ត៌មានទាក់ទិននឹងវិស័យការពារជាតិ និងសន្តិសុខអវកាស ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
ការលើកឡើងរបស់លោក Mikati នេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជួបពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសលីបង់។
លោក Lavrov ថា៖ «នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden ដែលបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើងនៃការស្អប់រុស្ស៊ីនៅក្នុងសហរដ្ឋអាមេរិកឈានដល់ការចាត់ទុកដូច្នេះ ប្រទេសរបស់យើង [ទាំងពីរ] ជិតឈានដល់ជម្លោះយោធាដោយផ្ទាល់ហើយ»។
អ៊ីស្រាអែលបានចេញការព្រមានជម្លៀសដល់ពួកអ្នកស្រុកនៃតំបន់ Baalbek ភាគខាងកើតប្រទេសលីបង់ ២ថ្ងៃជាប់ៗគ្នា។ កាលពីថ្ងៃពុធ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដ៏ធំដៅលើក្រុម Hezbollah នៅខាងក្នុងនិងជុំវិញទីក្រុងដ៏ល្បីដែលមានព្រះវិហាររ៉ូម៉ាំង។
ការខូចខាតនេះបានធ្វើឱ្យនឹកឃើញឡើងវិញនូវគ្រោះរលកយក្សស៊ូណាមី ដោយអ្នកនៅរស់រានមានជីវិតបានស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៅពេលដែលពួកគេកាត់ទុក្ខមនុស្សជាទីស្រឡាញ់របស់ខ្លួន។
មន្ត្រីម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថា ពួកមន្ត្រីសេតវិមានមាន លោក Brett McGurk និងលោក Amos Hochstein នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ដើម្បីចរចាបញ្ហានានា«រួមទាំងតំបន់ហ្កាហ្សា ប្រទេសលីបង់ ចំណាប់ខ្មាំង អ៊ីរ៉ង់និងបញ្ហាធំៗទៀតរបស់តំបន់»។
ព័ត៌មានផ្សេងទៀត
No media source currently available