អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា៖ «យើងនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដែលមានដើម្បីឆ្លើយតបម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពចំពោះការឈ្លានពានរបស់របបដឹកនាំអ៊ីស្រាអែល»។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយថា៖ «យោងតាមដំណោះស្រាយដែលព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះរវាងឥណ្ឌានិងចិន ...កងទ័ពជួរមុខនៃប្រទេសទាំងពីរកំពុងអនុវត្តការងារដែលពាក់ព័ន្ធ ដោយដំណើរការទៅមុខដោយរលូនមកដល់ពេលនេះ»។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស BRICS ដែលរៀបចំឡើងដោយប្រទេសរុស្ស៊ីនៅក្នុងទីក្រុង Kazan លោក Guterres បានតាំងចិត្តកាលពីថ្ងៃព្រហស្បតិ៍ធ្វើយ៉ាងណាឱ្យមាន «សន្តិភាពដ៏យុត្តិធម៌» នៅក្នុងប្រទេសអ៊ុយក្រែន។
ការវាយតម្លៃរបស់ លោក Austin ត្រូវបានគាំទ្រយ៉ាងឆាប់រហ័សដោយមន្ត្រីណាតូ ដែលកំពុងរង់ចាំការផ្តល់ព័ត៌មានបន្ថែមពីកូរ៉េខាងត្បូង ដែលបានផ្សព្វផ្សាយជាសាធារណៈជាមួយនឹងការស៊ើបការណ៍សម្ងាត់របស់ខ្លួនអំពីចលនាទាហានកូរ៉េខាងជើងកាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍បាននិយាយថា លោក Blinken និងព្រះអង្គម្ចាស់ bin Salman «បានបន្តការពិភាក្សាអំពីរបៀបបង្កើតសន្តិសុខ អភិបាលកិច្ច និងការកសាងឡើងវិញនៅក្នុងរយៈពេលក្រោយជម្លោះ»។
ការវិនិយោគបរទេសនៅក្នុងប្រទេសចិនបានធ្លាក់ចុះនៅឆ្នាំ២០២៣ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។
កូរ៉េខាងជើងបានសម្រេចបញ្ជូនកងទ័ព «ទ្រង់ទ្រាយធំ» ទៅជួយរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន ដោយកងកម្លាំងពិសេស ១.៥០០ នាក់បានទៅដល់តំបន់ចុងបូព៌ារបស់រុស្សីរួចហើយនិងកំពុងទទួលការហ្វឹកហ្វឺន។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញសម្ព័ន្ធមិត្តអូតង់ឱ្យរក្សាការគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ ការជំរុញនេះធ្វើឡើងពេលលោក Biden ទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ជាលើកចុងក្រោយក្នុងនាមជាប្រធានាធិបតីមុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterres បាននិយាយនៅលើបណ្តាញសង្គម Xថា៖ «ការអត់ឃ្លានហៀបនឹងកើតឡើងហើយ។ ការណ៍នេះពុំអាចអត់ទ្រាំបានទេ»។
អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwarដែលជាស្ថាបនិកនៃការវាយប្រហារភេរវកម្មថ្ងៃទី៧ តុលារបស់ក្រុមសកម្មប្រយុទ្ធដែលបានបណ្តាលឱ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សាជាង១ឆ្នាំមកនេះ។
នៅក្នុងសុន្ទរកថាទៅកាន់សភាអ៊ុយក្រែនកាលពីថ្ងៃពុធ លោក Zelenskyyបានសង្កត់ពីទស្សនៈរបស់លោកដើម្បីបញ្ចប់ការឈ្លានពានរយៈពេល៣២ខែរបស់រុស្ស៊ី រួមមានការអំពាវនាវឱ្យអញ្ជើញអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌដើម្បីចូលរួមអង្គការអូតង់។
កងទ័ពអ៊ីស្រាអែល ដែលទំនងជាចៃដន្យនិងមិនបានដឹងពីទីកន្លែងរបស់លោក Sinwar បានជួបប្រទះលោកនិងជនសកម្មប្រយុទ្ធ២នាក់ទៀតនៅក្នុងអគារមួយកន្លែងនៅតំបន់ហ្កាហ្សាភាគខាងត្បូងហើយបានបើកការបាញ់ប្រហារ។
ព័ត៌មានផ្សេងទៀត
No media source currently available