នៅក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ ១៩៦៧ មក អាជ្ញាធរប៉ាឡេស្ទីនបានសម្តែងក្តីសង្ឃឹមថាបទឈប់បាញ់គ្នានេះនឹងនាំមកនូវស្ថិរភាពដល់តំបន់នេះ ជាពិសេសតំបន់ហ្កាហ្សាដែលខ្ទេចខ្ទីដោយសារសង្គ្រាម។
សហរដ្ឋអាមេរិកនិងបារាំងបានដើរតួនាទីសំខាន់ក្នុងការសម្រុះសម្រួលឲ្យមានបទឈប់បាញ់នេះ ដែលគណៈរដ្ឋមន្ត្រីខាងសន្តិសុខអ៊ីស្រាអែលបានអនុម័តកាលពីយប់ថ្ងៃអង្គារ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ លោក Netanyahu បានប្រាប់ទៅលោក Biden ថាលោកអរគុណចំពោះ«ការយល់ថាអ៊ីស្រាអែលនឹងបន្តរក្សាសេរីភាពក្នុងការអនុម័តនេះ»។
លោក Guterres បានថ្លែងសុន្ទរកថាបើកសន្និសីទអន្តរជាតិនេះដែលបានធ្វើឡើងក្នុងប្រទេសកម្ពុជាថា៖ «ខ្ញុំសូមអំពាវនាវដល់បណ្តារដ្ឋភាគីទាំងអស់ឱ្យធ្វើតាមកាតព្វកិច្ចរបស់ខ្លួននិងធានាថាខ្លួនបានអនុលោមតាមអនុសញ្ញានេះ»។
បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G-7 បានជួបប្រជុំគ្នានៅក្នុងក្រុង Fiuggi និងក្រុង Anagni នៃប្រទេសអ៊ីតាលីកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សារយៈពេលពីរថ្ងៃជាមួយនឹងសមភាគីក្នុងតំបន់អំពីបញ្ហាមជ្ឈិមបូព៌ានិងសង្គ្រាមនៅអ៊ុយក្រែន។
សហរដ្ឋអាមេរិកកំពុងត្រៀមផែនការបម្រុងទុកជាមុនសម្រាប់ការដាក់ពង្រាយកងទ័ពនៅជប៉ុននិងហ្វីលីពីន ក្នុងករណីដែលមានបញ្ហាអាសន្នណាមួយកើតឡើងពាក់ព័ន្ធនឹងកោះតៃវ៉ាន់។
តំណាងពិសេសទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុមកពីប្រទេសប៉ាណាម៉ាលោក Juan Carlos Monterrey Gomez បានចាត់ទុកចំនួនថវិកាដែលស្នើសុំនោះថាទាបពេក។ លោកថ្លែងថា៖ «ខ្ញុំតូចចិត្តណាស់។ វាគួរឲ្យអស់សំណើច។ ខ្ញុំមានអារម្មណ៍ថាក្រុមប្រទេសអភិវឌ្ឍន៍ចង់ឲ្យភពផែនដីនេះឆេះកាល»។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មថ្មីទៅលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី ដែលជួយផ្តល់ថវិកាដល់សង្គ្រាមរបស់ខ្លួនប្រឆាំងអ៊ុយក្រែន។ ទណ្ឌកម្មថ្មីនេះ សំដៅលើធនាគារ Gazprombank ព្រមទាំងស្ថាប័នហិរញ្ញវត្ថុ
លោក Jimmy Lai ម្ចាស់កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យបានធ្វើសក្ខីកម្មជាលើកដំបូងនៅក្នុងសវនាការសន្តិសុខជាតិរបស់លោកនៅហុងកុងកាលពីថ្ងៃពុធ។
សំណើថ្មីៗនេះរបស់ចិនក្នុងការបង្កើតក្រុមហ៊ុនសន្តិសុខរួមគ្នាជាមួយរបបយោធាមីយ៉ាន់ម៉ា បានញ៉ាំងឲ្យមានការរិះគន់យ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិលនិងអ្នកជំនាញនៅមីយ៉ាន់ម៉ា។
មន្ត្រីការទូតសហរដ្ឋអាមេរិកមួយរូបបានទៅដល់ទីក្រុងបេរូត ប្រទេសលីបង់កាលពីថ្ងៃអង្គារដើម្បីជួបជាមួយក្រុមមន្ត្រីលីបង់អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ ដែលត្រូវបានរាយការណ៍ថាយល់ព្រមដោយភាគី Hezbollah ថានឹងបញ្ចប់ការវាយប្រយុទ្ធគ្នា
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានថ្កោលទោសសកម្មភាពដ៏គ្រោះថ្នាក់របស់ចិនប្រឆាំងហ្វីលីពីន ហើយបានបន្តព្រមានចិនថាសហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួនបើកងកម្លាំងហ្វីលីពីន ត្រូវបានវាយប្រហារប្រដាប់អាវុធនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ព័ត៌មានផ្សេងទៀត
No media source currently available