លោក Jimmy Lai ម្ចាស់កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យបានធ្វើសក្ខីកម្មជាលើកដំបូងនៅក្នុងសវនាការសន្តិសុខជាតិរបស់លោកនៅហុងកុងកាលពីថ្ងៃពុធ។
សំណើថ្មីៗនេះរបស់ចិនក្នុងការបង្កើតក្រុមហ៊ុនសន្តិសុខរួមគ្នាជាមួយរបបយោធាមីយ៉ាន់ម៉ា បានញ៉ាំងឲ្យមានការរិះគន់យ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិលនិងអ្នកជំនាញនៅមីយ៉ាន់ម៉ា។
មន្ត្រីការទូតសហរដ្ឋអាមេរិកមួយរូបបានទៅដល់ទីក្រុងបេរូត ប្រទេសលីបង់កាលពីថ្ងៃអង្គារដើម្បីជួបជាមួយក្រុមមន្ត្រីលីបង់អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ ដែលត្រូវបានរាយការណ៍ថាយល់ព្រមដោយភាគី Hezbollah ថានឹងបញ្ចប់ការវាយប្រយុទ្ធគ្នា
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានថ្កោលទោសសកម្មភាពដ៏គ្រោះថ្នាក់របស់ចិនប្រឆាំងហ្វីលីពីន ហើយបានបន្តព្រមានចិនថាសហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួនបើកងកម្លាំងហ្វីលីពីន ត្រូវបានវាយប្រហារប្រដាប់អាវុធនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ដោយនៅសល់ពេលតែ២ខែទៀតប៉ុណ្ណោះ សម្រាប់អាណត្តិប្រធានាធិបតីលោក Joe Biden សហរដ្ឋអាមេរិក កំពុងបង្កើនល្បឿនជួយអ៊ុយក្រែន ផ្នែកហិរញ្ញវត្ថុ យោធានិងការទូត ដើម្បីឲ្យអ៊ុយក្រែនអាចការពារខ្លួនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីបាន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen និងសេដ្ឋវិទូឯករាជ្យមួយចំនួនមានការខកចិត្តចំពោះការចំណាយតិចតួចរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិននិងវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនិងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្ទអំពីការចែករំលែកព័ត៌មាននិងបច្ចេកវិទ្យាសម្ងាត់ផ្នែកយោធា នៅពេលដែលសម្ព័ន្ធមិត្តទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីតតាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
ប្រទេសចិនបានអំពាវនាវកាលពីថ្ងៃចន្ទឱ្យមានដំណោះស្រាយដោយសន្តិវិធីមួយចំពោះសង្គ្រាមនៅអ៊ុយក្រែន ក្រោយពីរដ្ឋាភិបាលអាមេរិកបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលអាមេរិកដែលអាចបាញ់បានចម្ងាយឆ្ងាយលើគោលដៅយោធាក្នុងប្រទេសរុស្ស៊ី។
អនុប្រធានធនាគារកណ្តាលសហភាពអឺរ៉ុប (ECB) លោក Luis de Guindos បាននិយាយកាលពីថ្ងៃចន្ទថា ផែនការចំណាយថវិការបស់លោក Donald Trump ដែលជាប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក អាចធ្វើឱ្យមានឱនភាពថវិការបស់រដ្ឋាភិបាលអាមេរិកកាន់តែខ្លាំងឡើងនិងបង្កឱ្យមានក្ដីបារម្ភនៅលើទីផ្សារ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យបណ្ដាមេដឹកនាំនៃក្រុមប្រទេស G-20 ដែល កំពុងជួបប្រជុំគ្នានៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទឱ្យគាំទ្រអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែននិងបង្កើនសម្ពាធលើក្រុមហាម៉ាស់ឱ្យឈប់បាញ់គ្នាជាមួយអ៊ីស្រាអែល។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជំរុញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងការសន្ទនាតាមទូរស័ព្ទដ៏កម្រមួយកាលពីថ្ងៃសុក្រឱ្យចាប់ផ្ដើមចរចាជាមួយនឹងអ៊ុយក្រែនដែលនឹងបើកផ្លូវឆ្ពោះទៅរក «សន្តិភាពដ៏យុត្តិធម៌និងឋិតថេរ»។
លោក Bassem Naim ដែលជាសមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បាននិយាយថា៖ «ក្រុមហាម៉ាស់ត្រៀមខ្លួនរួចរាល់ដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ប្រសិនបើសំណើបទឈប់បាញ់ត្រូវបានបង្ហាញឡើងនិងក្នុងលក្ខខណ្ឌដែល [អ៊ីស្រាអែល] គោរពបទឈប់បាញ់នេះ»
ព័ត៌មានផ្សេងទៀត
No media source currently available