កូរ៉េខាងជើងបានបាញ់កាំជ្រួចបាល្លីស្ទិកវង់ប្រតិបត្តិការខ្លី២គ្រាប់ចូលក្នុងសមុទ្រភាគខាងកើតរបស់ខ្លួន។
ប្រធានទីភ្នាក់ងារ IAEA លោក Rafael Grossi បាននិយាយថា ការបង្កប់គ្រាប់មីនទាំងនេះគឺជាការសម្រេចរបស់យោធានិងត្រូវបានធ្វើឡើងនៅក្នុងតំបន់ដែលត្រួតត្រាដោយយោធា។
រដ្ឋាភិបាលចិនបានដកតំណែងរដ្ឋមន្ត្រីការបរទេសដែលហ៊ាននិយាយដោយមិនសំចៃមាត់លោក Qin Gang និងដាក់លោក Wang Yi ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេស ឱ្យកាន់តំណែងជំនួសវិញ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
វត្ថុរាងស៊ីឡាំងដែលមានទំហំប៉ុនរថយន្តមួយត្រូវបានគេរកឃើញកាលពីថ្ងៃទី ១៧ ខែកក្កដាកន្លងទៅនេះនៅក្រុង Green Head ដែលជាក្រុងដ៏តូចមួយជាប់សមុទ្រនៅចម្ងាយ ២៥០ គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុង Perth រដ្ឋ Western Australian នៃប្រទេសអូស្ត្រាលី។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ហាក់ដូចជាកំពុងធ្វើបានល្អលើគោលដៅគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលបានដាក់ចេញជាយូរមកហើយលើ «ការបែរងាកទៅរកតំបន់អាស៊ី»។
មេបញ្ជាការរងរបស់ទីបញ្ជាការអង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃចន្ទនេះថាខ្លួនបានចាប់ផ្តើមសន្ទនាជាមួយកូរ៉េខាងជើងអំពីទាហានអាមេរិកាំងម្នាក់ដែលបានរត់ចូលក្នុងប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុនដែលឆ្លងកាត់ព្រំដែនដែលមានការ ការពារយ៉ាងខ្លាំងរបស់កូរ៉េទាំង២។
ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ីបានបញ្ជាក់ថា បំណែករបស់ដ្រូនមួយគ្រឿងត្រូវបានរកឃើញនៅតំបន់ Komsomolsky នៅជិតក្រសួងការពារជាតិរុស្ស៊ី។
គេនៅមិនឃើញមានអ្នកឈ្នះដាច់ណាមួយ នៅក្នុងការបញ្ចប់ការបោះឆ្នោតដ៏តឹងតែងនៅក្នុងប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យម្សិលមិញនោះទេ ខណៈពេលដែលគណបក្សក្រុមស្តាំនិយម បរាជ័យក្នុងការសម្រេចបានតាមការប៉ាន់ស្មានរបស់ខ្លួន
សមាជិកសភាសហរដ្ឋអាមេរិកកំពុងពិនិត្យមើលសំណើរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ដើម្បីបន្តកិច្ចព្រមព្រៀងរយៈពេល ២០ ឆ្នាំជាមួយប្រទេសដីកោះប៉ាស៊ីហ្វិកចំនួន ៣។ គោលដៅនៃកិច្ចព្រមព្រៀងនេះគឺដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
មួយឆ្នាំកន្លះបន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន គ្រាប់មីនមិនទាន់ផ្ទុះ និងគ្រាប់បែកត្រូវបានគេរកឃើញនៅក្នុងដែនដីជិត៤០ ភាគរយរបស់អ៊ុយក្រែន។
ក្តីសង្ឃឹមនៃការវិលត្រឡប់យ៉ាងឆាប់រហ័សរបស់ទាហានអាមេរិកាំងម្នាក់ដែលបានឆ្លងកាត់ព្រំដែនដោយខុសច្បាប់ចូលក្នុងប្រទេសកូរ៉េខាងជើងនៅដើមសប្តាហ៍នេះទំនងជារលាយបាត់សូន្យដោយការស្ងាត់មកពីរដ្ឋមិនសេពគប់ប្រទេសណាស្តីពីទីកន្លែងរបស់ពលឯក Travis King។
ស្ថានីយ៍បោះឆ្នោតបានចាប់ផ្តើមបើកនៅថ្ងៃអាទិត្យនេះនៅក្នុងការបោះឆ្នោតសាកលមួយដែលអាចធ្វើឱ្យប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបចុងក្រោយនេះប្តូរទៅកាន់នយោបាយស្តាំនិយម។
ព័ត៌មានផ្សេងទៀត
No media source currently available