ពលឯក Travis King បានរត់ចូលក្នុងប្រទេសកូរ៉េខាងជើងខណៈដែលធ្វើដំណើរកម្សាន្តស៊ីវិលមួយនៅតំបន់គ្មានកងទ័ពកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីជននោះត្រូវចាកចេញទៅកាន់បន្ទាយយោធាមួយកន្លែងនៅក្នុងសហរដ្ឋអាមេរិក។
មេដឹកនាំជាស្ត្រីនៃក្រុមកុលសម្ព័ន្ធ Fula ដែលភាគច្រើនជាអ្នកឃ្វាលគោពនេចរនៅទូទាំងតំបន់អាហ្វ្រិកខាងលិចនិងតំបន់ Sahel បាននិយាយថា ស្ត្រីអាចដើរតួនាទីសំខាន់នៅក្នុងការកាត់បន្ថយភាពមិនចុះសម្រុងគ្នាជាយូរមកហើយជាមួយនឹងសហគមន៍កសិករ។
ការស្ទង់មតិមួយអំពីពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ បង្ហាញថាជាង៣ភាគ៤នៃអ្នកចូលរួមពេញចិត្តសហរដ្ឋអាមេរិក។ មានអ្នកចូលរួមតែ២០ភាគរយប៉ុណ្ណោះ ពេញចិត្តចិន។
កោះតៃវ៉ាន់នឹងរៀបចំសមយុទ្ធនិងការហ្វឹកហាត់យោធាដែលរួមមានការការពារអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់កោះនេះពីការវាយប្រហារដើម្បីបញ្ឈប់ការបុកច្រាំងឡើងគោកដ៏ធំមួយ
ដោយឡែកនៅក្នុងទីក្រុងកំពង់ផែ Odesa ឯណោះវិញ ក្រុមមន្ត្រីអ៊ុយក្រែននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមអាកាសមួយរបស់រុស្ស៊ី ក៏បានធ្វើឱ្យមនុស្ស២នាក់រងរបួស និងខូចអគារមួយខ្នង។
ក្រុមសិទ្ធិមនុស្សជនជាតិភាគតិច Uyghur ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកំពុងអំពាវនាវឲ្យរដ្ឋាភិបាលជុំវិញពិភពលោកប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
កាំជ្រួចបាល្លីស្ទិកវង់ប្រតិបត្តិខ្លី២គ្រាប់បានបាញ់ចេញពីតំបន់ Sunan នៅជិតរដ្ឋធានីព្យុងយ៉ាងបានត្រូវគេតាមដានឃើញនៅចន្លោះម៉ោង៣:៣០និង៣:៤៦ព្រឹក។
អ្នកវិភាគបានចង្អុលបង្ហាញថាការបោះជំហានរបស់តៃវ៉ាន់កើតឡើងចំពេលដែលប្រទេសទាំង២មានទំនាក់ទំនងធ្លាក់ចុះយ៉ាងខ្លាំងជាមួយប្រទេសចិន។
ការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបាននាំឲ្យបណ្តាប្រទេសនៅអឺរ៉ុបបំពេញបន្ថែមយុទ្ធោបករណ៍។
រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G-20 និងប្រធានធនាគារកណ្ដាលនានាបានជួបប្រជុំគ្នានៅក្នុងទីក្រុង Gandhinagar នៅភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីមធ្យោបាយគាំទ្រសេដ្ឋកិច្ចរអាក់រអួលរបស់សាកលលោក
សមាជិកសភាសហរដ្ឋអាមេរិក បានស្នើសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលនឹងតម្រូវឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក រៀបចំយុទ្ធសាស្ត្រមួយ ដើម្បីបង្កើត «រង្វង់ភ្លើង»(Rings of Fire) នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់ចិន
យោធាអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីបានប្រើមីស៊ីលស្វ័យនាំផ្លូវនិងដ្រូន Shahed ផលិតនៅអ៊ីរ៉ង់ដើម្បីវាយប្រហារលើតំបន់ Odesa កាលពីយប់ថ្ងៃអង្គារ ដោយបណ្ដាលឱ្យខូចខាតអគារកំពង់ផែនិងផ្ទះសម្បែងនានា។
ព័ត៌មានផ្សេងទៀត
No media source currently available