ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​នៅ​អេស្ប៉ាញ​​មិន​មាន​អ្នក​ឈ្នះ​ដាច់​ហើយ​នឹង​មាន​រដ្ឋាភិបាល​ចម្រុះ​មួយ


​នាយក​រដ្ឋមន្ត្រី​​កំពុង​កាន់អំណាច​ លោក​ Pedro Sanchez ទះដៃ​អំឡុង​ការបោះឆ្នោត​ជាតិ​ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​កាលពីថ្ងៃទី​២៣ កក្កដា ឆ្នាំ២០២៣។
​នាយក​រដ្ឋមន្ត្រី​​កំពុង​កាន់អំណាច​ លោក​ Pedro Sanchez ទះដៃ​អំឡុង​ការបោះឆ្នោត​ជាតិ​ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​កាលពីថ្ងៃទី​២៣ កក្កដា ឆ្នាំ២០២៣។

គេនៅ​មិនឃើញ​មាន​អ្នក​ឈ្នះ​ដាច់​ណា​មួយ នៅ​ក្នុង​ការបញ្ចប់ការបោះឆ្នោត​ដ៏តឹង​តែង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នោះ​ទេ​ ​ ខណៈពេល​ដែល​គណបក្សក្រុម​ស្តាំ​និយម​ បរាជ័យ​ក្នុង​ការ​សម្រេច​បាន​តាមការប៉ាន់ស្មាន​របស់​ខ្លួន ​ដើម្បីទទួល​បានជ័យ​ជម្នះឱ្យ​បាន​គ្រប់គ្រាន់​ ​ក្នុង​ការ​ទម្លាក់​នាយក​រដ្ឋមន្ត្រីកំពុង​កាន់អំណាច​ លោក​ Pedro Sanchez ​ចេញ​ពី​តំណែង។​ នេះ​បើ​យោង​ទៅ​លើការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន ​Reuters។

គណបក្ស​នាំមុខ​ទាំង​ពីរ​ នឹង​ត្រូវ​ស្វះ​ស្វែង​ចរចា​បង្កើតកិច្ចព្រមព្រៀមសម្ព័ន្ធភាព​មួយ​ ដើម្បីឈាន​ទៅ​បង្កើត​បានសំឡេង​ភាគ​ច្រើន​ ក្នុង​ការ​គ្រប់គ្រង​និង​ដឹកនាំ​ប្រទេស ប៉ុន្តែ​ក្រុម​អ្នកវិភាគ​នានាបាន​ព្រមានថា ដំណើរ​ការ​នេះអាច​ត្រូវ​ជាប់​គាំងនៅក្នុង​សភា​និង​ឈាន​ទៅ​ការបោះឆ្នោតជា​ថ្មីមួយ​ទៀត។​ ​

ដោយ​សន្លឹក​ឆ្នោត​ដែល​ត្រូវ​បាន​រាប់​ហើយ​១០០​ភាគរយ នៅ​ត្រឹម​ម៉ោង​១​កន្លះ​ព្រឹកថ្ងៃ​ចន្ទ​នេះ​ គណបក្ស​ប្រឆាំង​ស្តាំនិយម​ គឺ​គណបក្ស​ប្រជាជន​ឬ​ PP បាន​ទទួល​អាសនៈ​ចំនួន​១៣៦​នៅ​ក្នុង​រដ្ឋសភា ខណៈ​ពេល​ដែល​គណបក្ស​សង្គមនិយមរបស់​លោក​នាយករដ្ឋមន្ត្រី​ Sanchez ​ដែល​កំពុង​កាន់​អំណាច​ បាន​ទទួល​អាសនៈចំនួន​១២២​ នៅ​ក្នុង​រដ្ឋសភា​អេស្ប៉ាញ។​ ​

គណបក្ស​ទាំង​ពីរទទួល​បាន​អាសនៈ​មិន​គ្រប់​ចំនួន​ ១៧៦​អាសនៈ​ ដែល​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បីគ្រប់គ្រង​អំណាច​បាន។​ ប៉ុន្តែ​គណបក្សសង្គមនិយម​ ​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​អ្វី​ដែលត្រូវ​បាន​ព្យាករណ៍​ទុក​ ខណៈពេល​ដែល​គណបក្ស​ប្រជាជន​បរាជ័យដោយ​មិន​ទទួល​បាន​លទ្ធផល​ភាគច្រើនដាច់​ខាត​ ដូច​ការ​ប៉ាន់ស្មានទុក​នោះ​ឡើយ​ ដែលបង្កើតឱ្យ​មាន​ភាព​រំជើប​រំជួល​អន្ទះសារ​ ទៅ​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត។​ ​

លទ្ធផល​នេះ មាន​ន័យ​ថា លោក​នាយក​រដ្ឋមន្ត្រី​ Sanchez ​ទំនង​ជា​បាន​ក្លាយពី​នាយក​រដ្ឋមន្ត្រី​ ដែល​ត្រៀម​ចេញ​ពី​តំណែង​ ទៅ​ជាគូប្រជែង​ដើម្បី​ត្រៀម​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ទៅ​វិញ៕ ​ ​

XS
SM
MD
LG