ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​នៅ​អេស្ប៉ាញ​ចាប់ផ្តើម​ដែល​អាច​ផ្តល់​អំណាច​ដល់​បក្ស​ស្តាំ​និយម​


​បដា​ធំមួយ​បង្ហាញ​រូបបេក្ខជន​នាយករដ្ឋមន្ត្រី​អេស្ប៉ាញលោក​ Pedro Sánchez និង​មេដឹកនាំគណកប្ស​អភិរក្ស​ PP លោក Alberto Nunez Feijóo និង​គណបក្ស​ស្តាំនិយម Santiago Abascal ក្នុងទីក្រុង Madrid កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២៣។
​បដា​ធំមួយ​បង្ហាញ​រូបបេក្ខជន​នាយករដ្ឋមន្ត្រី​អេស្ប៉ាញលោក​ Pedro Sánchez និង​មេដឹកនាំគណកប្ស​អភិរក្ស​ PP លោក Alberto Nunez Feijóo និង​គណបក្ស​ស្តាំនិយម Santiago Abascal ក្នុងទីក្រុង Madrid កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២៣។

ស្ថានីយ៍​បោះឆ្នោត​បាន​ចាប់ផ្តើម​បើក​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​ការបោះឆ្នោតសាកល​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​ចុងក្រោយ​នេះ​ប្តូរទៅ​កាន់នយោបាយ​ស្តាំ​និយម។

នាយក​រដ្ឋមន្ត្រីអេស្ប៉ាញ​លោក Pedro Sánchez បាន​អំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោត​មុន​ពេល​កំណត់បន្ទាប់ពី​គណបក្ស​ពលករ​សង្គម​និយម​របស់​លោក​និង​ដៃគូ​ឆ្វេង​និយម​របស់​លោក​គឺ​គណបក្ស Unidas Podemos បាន​រងការប៉ះពាល់​នៅ​ក្នុង​ការបោះឆ្នោត​មូលដ្ឋាន​និង​តំបន់​កាលពី​ខែ​ឧសភា។

លោក Sánchez បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ចាប់តាំង​ពី​ឆ្នាំ២០១៨មក។

ការស្ទង់​មតិ​ភាគ​ច្រើន​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ដាក់​គណបក្ស​ប្រជានិយមដែល​ប្រកាន់​នយោបាយ​ស្តាំ​និយម​ដែល​បាន​ឈ្នះ​ការបោះឆ្នោត​កាលពី​ខែ​ឧសភា​នាំមុខ​គណបក្ស​សង្គម​និយម ក៏ប៉ុន្តែ ទំនង​ជា​ត្រូវការ​ការគាំទ្រ​ពី​គណបក្ស Vox ដែល​ជា​គណបក្ស​ស្តាំ​និយម​ខ្លាំង​ ប្រសិនបើ ពួកគេ​ចង់​បង្កើត​រដ្ឋាភិបាល​មួយ។

រដ្ឋាភិបាល​ចម្រុះ​បែប​នេះ​នឹង​វិលត្រឡប់​ទៅ​កាន់​រដ្ឋាភិបាល​អេស្ប៉ាញ​កម្លាំង​ស្តាំ​និយមជា​លើក​ទី១​ចាប់តាំង​ពី​ប្រទេស​នេះ​បាន​ឆ្លង​កាត់​អន្តរកាល​ទៅកាន់​របប​ប្រជាធិបតេយ្យ​ក្នុង​ចុង​ទសវត្សរ៍​១៩៧០​បន្ទាប់ពី​ការគ្រប់គ្រង​ដោយ​មេដឹកនាំ​ផ្តាច់ការ Francisco Franco អស់​រយៈពេល​ជិត៤០ឆ្នាំ​មក។

ពួក​ដែល​ជំទាស់​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចម្រុះ​គឺ​គណបក្ស​សង្គម​និយម​និង​ចលនា​ថ្មីមួយ​ដែលហៅ​ថា Sumar ដែល​នាំ​គណបក្ស​ឆ្វេង​និយម​តូចៗ​១៥បញ្ចូល​គ្នា​ជា​លើក​ទី១។

ដោយ​មិន​មាន​គណបក្ស​ណាមួយ​ត្រូវ​គេ​រំពឹង​នឹង​ប្រមូលបាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នោះ​ជម្រើសគឺ​រវាង​រដ្ឋាភិបាល​ឆ្វេង​និយម​និង​ភាព​ជា​ដៃគូ​នៃពួក​ស្តាំ​និយម​និង​ស្តាំ​និយម​ខ្លាំង។

ស្ថានីយ៍​បោះឆ្នោត​សម្រាប់​ពួក​អ្នក​បោះឆ្នោត​៣៧លាន​នាក់​បាន​បើក​នៅ​ម៉ោង0700 ម៉ោង​សាកល​ហើយ​នឹង​បិទ​នៅ​ម៉ោង1800។ លទ្ធផល​ស្ទើរតែ​ទាំងស្រុង​ត្រូវ​គេ​រំពឹង​ថា​នឹង​បាន​ដឹង​នៅ​ពាក់​កណ្តាល​យប់៕

XS
SM
MD
LG