ផលិតកម្មថង់ប្លាស្ទិកត្រូវបានហាមឃាត់កាលពី ២០១២ ប៉ុន្តែថង់ប្លាស្ទិកក្នុងបរិមាណដ៏ធំត្រូវបានលួចនាំចូលពីនីហ្សេរីយ៉ា។
ផែនការរបស់ប្រទេសជប៉ុនដើម្បីបញ្ចេញទឹកដែល ត្រូវបានសម្អាតឬធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែ Fukushima បាននាំឱ្យមានការតវ៉ាប្រឆាំងនៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង
លោកស្រី Yellen បានមានប្រសាសន៍ថា លោកប្រធានាធិបតី Joe Biden «ប្រគល់ភារកិច្ចដល់រដ្ឋបាលលោកឱ្យពង្រឹងការនិយាយទាក់ទងគ្នារវាងប្រទេសយើងទាំងពីរលើបញ្ហាមួយចំនួន ហើយខ្ញុំនឹងបំពេញភារកិច្ចនេះនៅក្នុងឱកាសទស្សនកិច្ចរបស់ខ្ញុំនេះ»។
យោធាសហរដ្ឋអាមេរិកនិយាយថា ក្រៅពីការហោះចូលទៅជិតនឹងដ្រូនរបស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ហើយនោះ យន្តហោះចម្បាំងរបស់រុស្ស៊ីនោះ ក៏បានបាញ់ភ្លើងសញ្ញានៅជិតដ្រូនរបស់អាមេរិកផងដែរ ដែលបង្ខំឱ្យយន្តហោះដ្រូនរបស់អាមេរិក ត្រូវបង្វែរទិសហោះចេញពីទីតាំងនោះជាបន្ទាន់»។
របបយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។
ខណៈទាហានអ៊ុយក្រែនវាយបកដើម្បីយកតំបន់ដែលរុស្ស៊ីកាន់កាប់មកវិញ វីអូអេបានទៅមើលភូមិមួយដែលអ៊ុយក្រែនបានដណ្តើមយកបានវិញ ហើយឥឡូវមានគ្រឿងផ្ទុះពាសពេញដែលអាចត្រូវការពេលជាច្រើនឆ្នាំដើម្បីសម្អាត។
អាជ្ញាធរក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះអំពីការចាប់ខ្លួនមនុស្សចំនួន៩នាក់មកពីតំបន់អាស៊ីកណ្តាល ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារទីតាំងសំខាន់ៗ។
ដើម្បីដោះស្រាយបញ្ហាការហូរចូលមនុស្សច្រើននាក់ឆ្លងកាត់ព្រំដែន អាជ្ញាធរអាហ្វ្រិកខាងត្បូង ដំបូងឡើយ បានផ្តល់ការអនុញ្ញាតពិសេសឱ្យពួកគេធ្វើការ តែក្នុងឆ្នាំ២០២១បាននិយាយថាខ្លួនបានបញ្ចប់កម្មវិធីនេះ។
ក្រុមដាក់សម្ពាធមួយលើប្រទេសមីយ៉ាន់ម៉ា បានស្នើសុំដល់ប្រទេសឥណ្ឌាឱ្យបញ្ឈប់ការលក់អាវុធដល់កងយោធានៃប្រទេសមីយ៉ាន់ម៉ា ហើយបានសុំដល់ក្រុមសម្ព័ន្ធមិត្តលោកខាងលិច ឱ្យចូលរួមជាមួយការអំពាវនាវនេះ ដោយនិយាយចំៗដល់ប្រទេសស៊ុយអែតនិងសហរដ្ឋអាមេរិក។
ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់គ្រាប់កាំភ្លើង៣០ម.ម.និងគ្រឿងឧបករណ៍ពាក់ព័ន្ធ ជាមួយគ្រឿងបន្លាស់សម្រាប់យានយន្តតៃវ៉ាន់ អាវុធធុនស្រាល ប្រព័ន្ធអាវុធប្រយុទ្ធនិងឧបករណ៍គាំទ្រខាងភ័ស្តុភារ។
អ៊ុយក្រែន បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការអូតង់ជាផ្លូវការកាលពីខែកញ្ញាឆ្នាំមុន ដើម្បី ឆ្លើយតបទៅនឹងការប្រកាសរបស់រុស្ស៊ីកាត់ខ្វៀលដែនដីដែលរុស្ស៊ីបានឈ្លានពាននៅប៉ែកខាងកើតប្រទេស។
ក្រុមអ្នកសង្កេតការណ៍ការបោះឆ្នោតក្នុងប្រទេសសេរ៉ាឡេអូន កំពុងលើកឡើងអំពីកង្វល់នៃភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត ក្រោយការបោះឆ្នោតមួយដែលបានប្រកាសថា ប្រធានាធិបតីលោក Julius Maada Bio ឈ្នះការបោះឆ្នោតជាថ្មីទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available