ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​ច្រានចោល​កិច្ចប្រឹងប្រែង​របស់​លោក Trump ដើម្បី​រារាំង​សក្ខីកម្ម​របស់​លោក Pence


អតីតអនុប្រធានាធិតបី​សហរដ្ឋរដ្ឋ​អាមេរិក​លោក Mike Pence ថ្លែង​នៅ​សន្និសីទ Federalist Society Executive Branch Review កាលពី​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០២៣ ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន។
អតីតអនុប្រធានាធិតបី​សហរដ្ឋរដ្ឋ​អាមេរិក​លោក Mike Pence ថ្លែង​នៅ​សន្និសីទ Federalist Society Executive Branch Review កាលពី​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០២៣ ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន។

សាលា​ឧទ្ធរណ៍​សហព័ន្ធ​កាលពី​យប់​ថ្ងៃ​ពុធ​បានលើក​ថ្ងៃ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មហា​គណៈ​វិនិច្ឆ័យ របស់​អតីត​អនុ​ប្រធានាធិបតី​លោក Mike Pence កាន់​តែជិត​ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​កិច្ចប្រឹងប្រែង​ក្នុងការ​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពីឆ្នាំ២០២០ ​ដោយ​ច្រានចោល​សំណើ​របស់​មេធាវី​លោក Trump ​ដើម្បី​រារាំង​ការ​ធ្វើ​សក្ខីកម្ម​នេះ។

ពេល​វេលា​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេថា​ថ្ងៃ​ណា​លោក Pence ប្រហែល​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​មហា​គណៈ​វិនិច្ឆ័យ ​ដែល​ជាច្រើន​ខែ​មកហើយ​បាន​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ព្រឹត្តិការណ៍​នៅ​មុន​ថ្ងៃទី៦ ​ខែមករា ​ឆ្នាំ២០២១ ដែល​មាន​ការបះបោរ​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​និង​កិច្ចប្រឹងប្រែង​របស់​លោក Trump និង​ក្រុម​សម្ព័ន្ធមិត្ត​ដើម្បី​កែប្រែ​លទ្ធផល​ឆ្នោត។ ប៉ុន្តែ​សក្ខីកម្ម​របស់​លោក Pence ដែល​នឹង​ធ្វើឡើង​ខណៈ​ពេល​លោក​កាន់​តែ​ខិតជិត​ដល់​ការ​ចូល​ប្រកួត​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២៤ ​អាច​ជា​ចំណុច​សំខាន់​នៃ​ការ​ស៊ើបអង្កេត ហើយ​ទំនង​អាច​នឹង​ផ្តល់​ឱ្យ​ក្រុម​រដ្ឋអាជ្ញា​នូវ​បុគ្គល​សំខាន់​ដំបូង​ ​ ខណៈ​ពួកគេ​បន្ត​ការ​សាកសួរ។

ដីការ​បញ្ជា​ពី​អង្គ​ចៅក្រម​៣រូប​នៃ​សាលាឧទ្ធរណ៍​អាមេរិក​មិនត្រូវបាន​បង្ហាញ​ ហើយ​គ្មាន​ភាគី​ណា​មួយ​ត្រូវបាន​លើកឡើង​នៅ​ក្នុង​កំណត់ត្រា​អនឡាញ​របស់​តុលាការ​នោះ​ទេ។ ប៉ុន្តែ​បណ្តឹង​ឧទ្ធរណ៍​ក្នុង​សំណុំ​រឿង​បិទជិត​នេះ​ត្រូវបាន​ធ្វើ​ឡើង​ ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ចៅក្រម​តុលាការ​ជាន់​ទាប​បាន​បញ្ជា​ឱ្យ​លោក Pence ធ្វើ​សក្ខីកម្ម​ទោះ​មាន​ការ​ជំទាស់​ពី​ក្រុម​របស់​លោក Trump ក្តី។​

មេធាវី​មួយ​រូប​របស់​លោក Pence ​និង​អ្នកនាំពាក្យ​ម្នាក់​របស់​លោក Trump ​មិនទាន់​ឆ្លើយតប​នឹង​អ៊ីម៉ែល​ស្នើសុំ​ការ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ ​ហើយ​អ្នកនាំពាក្យ​ម្នាក់​របស់​រដ្ឋអាជ្ញា​ពិសេស​នៃ​ក្រសួង​យុត្តិធម៌​ដែល​ដឹកនាំ​ការស៊ើប​អង្កេត​នេះ​បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ៕

XS
SM
MD
LG