ពួកអ្នកក្រុងក្នុងរដ្ឋធានីនីញ៉ាម៉េ ដែលត្រូវបានសម្ភាសន៍ដោយវីអូអេភាគច្រើន បាននិយាយពីសញ្ញាវិជ្ជមាននៃដំណើរទស្សនកិច្ចលើកទី១ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកមកកាន់ប្រទេសនេះ។
សម័យប្រជុំប្រចាំឆ្នាំរបស់សភាជាតិចិនដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ១៣ ខែមីនាកន្លងទៅនេះ បានគាំទ្រកំណែទម្រង់នានាដែលនឹងពង្រឹងការគ្រប់គ្រងរបស់គណបក្សកុម្មុយនីស្តចិនលើស្ថាប័នរដ្ឋ។
រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kulebaថាចិនមានការតាំងចិត្តលើការលើកកម្ពស់សន្តិភាពនិងជំរុញឱ្យមានការចរចាក៏ដូចជាអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើតបរិយាកាសសម្រាប់ការចរចាសន្តិភាព។
It says funds will support ‘core businesses and clients’
Defense chief Lloyd Austin says US will continue to fly wherever international law allows after Russian intercept led to downing of US drone in Black Sea
លោក Paul Keating និយាយថាកិច្ចព្រមព្រៀងរបស់ប្រទេសដើម្បីទិញនិងអភិវឌ្ឍន៍កងនាវាមុជទឹកនុយក្លេអ៊ែរដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេសនិងស.រ.អ.ជា«កិច្ចព្រមព្រៀងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ»។
លោក Mark Zuckerberg ប្រធានប្រតិបត្តិនៃក្រុមហ៊ុននេះបាននិយាយនៅក្នុងសារមួយទៅកាន់ក្រុមបុគ្គលិកថា៖«យើងរំពឹងថានឹងកាត់បន្ថយបុគ្គលិកប្រមាណ១០.០០០នាក់និងឈប់រើសបុគ្គលិកបន្ថែម៥.០០០នាក់ទៀតដែលយើងគ្រោងប៉ុន្តែមិនទាន់បានជួលនៅឡើយ»។
នៅគម្រប់៣ឆ្នាំនៃវិបត្តិការរាតត្បាតជំងឺកូវីដ១៩ វីរុសនេះនៅតែបន្តឆ្លងរាលដាល ហើយការស្លាប់កើនជិតដល់ប្រាំពីរលាននាក់នៅទូទាំងពិភពលោក។ ប៉ុន្តែមនុស្សភាគច្រើនបានវិលត្រឡប់មកកាន់ជីវិតធម្មតា ដោយសារតែភាពស៊ាំនឹងការឆ្លង និងការចាក់វ៉ាក់សាំងការពារ។
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយជិតចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រហួសពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។ យោធាកូរ៉េខាងត្បូងបានថ្កោលទោសការបាញ់នោះថាជាការគំរាមកំហែងសន្តិសុខតំបន់។
ទំនាក់ទំនងប្រទេសទាំងពីរនេះកាន់តែរអាក់រអួលខ្លាំងឡើងៗក្រោយពីតុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨ បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនពីរគឺគឺក្រុមហ៊ុន Nippon Steel និងក្រុមហ៊ុន Mitsubishi Heavy Industries សងជំងឺចិត្តអតីតពលករកូរ៉េឬញាតិសន្តានពួកគេ។
ទីផ្សារភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ដោយភាគហ៊ុនរបស់ធនាគារបានរងគ្រោះខ្លាំងជាពិសេស បន្ទាប់ពីមានការធ្លាក់ចុះនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនៅចំពេលដែលមានផលប៉ះពាល់បណ្ដាលមកពីការដួលរលំនៃធនាគារពីររបស់សហរដ្ឋអាមេរិក។
មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូបាស៊ីហ្វិកលើកឡើងថា ការខ្វះខាតអាវុធយុទ្ធភណ្ឌស្ថិតក្នុងចំណោមវិស័យនានា គឺជាអ្វីដែលសហរដ្ឋអាមេរិកត្រូវពង្រឹង ដើម្បីទប់ទល់ឱ្យមានប្រសិទ្ធភាពទៅនឹងភាពគឃ្លើនរបស់ប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available